មហាសេដ្ឋី Michael Bloomberg៖ អ្នក​​​​​រៀន​មិន​ពូកែ​​​គួរ​តែ​ទៅ​រក​ស៊ី​ទៅ​​ល្អ​ជាង​!


លោក Michael Bloomberg ដែល​ជា​មហាសេដ្ឋី​​អាមេរិក និង ជា​អតីត​អភិបាលក្រុង​ញីវយ៉ក​​បាន​​ផ្តល់​ដំបូន្មាន​មួយ​ដ៏​មាន​ត​ម្លៃ​រវាង​ការ​សិក្សា​​​នៅ​​សាកលវិទ្យាល័យ និង ការ​រក​ស៊ី (បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន) ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត។ 

ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​​​មាន​ឈ្មោះ​ថា Wall Street trade group SIFMA ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ​ មហាសេដ្ឋី​វ័យ ៧២ ឆ្នាំ​រូប​នេះ​បាន​​មាន​ទស្សន​ដូច្នេះ​ថា៖« អ្នក​ដែល​រៀន​មិន​ពូកែ​​​គួរ​តែ​ទៅ​រក​ស៊ី​ទៅ​វា​ល្អ​ជាង​»។ 

 លោក​បាន​បន្ថែម​ទៀត​ថា៖ « បច្ចុប្បន្ន​នេះ​ឪពុកម្ដាយ​​​ជា​ច្រើន​​​​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ​​​ថា ​គួរ​តែ​សម្រេច​ចិត្ត​ឲ្យ​​កូនៗ​របស់​ខ្លួន​រៀន​​បន្ត​នៅ​មហាវិទ្យាល័យ​​ ឬ ចង់​ធ្វើ​ជា​អ្នក​​រកស៊ី​?។ ប្រសិន​បើ​កូនៗ​របស់​អ្នក​រៀន​មិន​ពូកែ មិន​សូវ​ឆ្លាត​ដូច​គេ​ ប៉ុន្តែ​​ពួកគេ​ពូកែ​រឿង​រកស៊ី​ដូច​ជា​​អ្នក​ជួសជុល​កំពង់ទឹក​​ជា​ដើម នោះ​គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​មោទនភាព​​បំផុត​ផង​ដែរ ព្រោះ​នេះ​ជា​ជំនាញ​របស់​ពួកគេ»។ ​​​

ប្រវត្តិ​​​មហាសេដ្ឋី​ម្ចាស់​គេហទំព័រ Bloomberg អាន​​ហើយ​កាន់តែ​ធ្វើ​ឲ្យ​​មាន​ពន្លឺ​ក្នុង​អាជីវកម្ម!… 
 ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​សេវាកម្ម Bloomberg L.P. លោក​ក៏​បាន​​ផ្តល់​ដំបូន្មាន​ទៀត​ថា បើ​អ្នក​ចង់​ទៅ​​រៀន​​សាកលវិទ្យាល័យ Harvard​ អ្នក​ត្រូវ​​​ចំណាយ​ប្រាក់ ៥០ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​។ តែ​បើ​អ្នក​ចង់​​ត្រូវ​​ធ្វើ​ជា​អ្នក​ជួសជុល​បំពង់​ទឹក អ្នក​ត្រូវ​​រក​លុយ​​ក្នុង​ចំនួន​ដូចគ្នា​នេះ ឬ រក​លុយ​ឲ្យ​លើស​ពី​នេះ​។ ​

នៅ​ទី​នេះ​មាន​សំនួរ​មួយ​ចោទសួរ​ឡើង​​ថា តើ​ការ​រៀន​នៅ​មហាវិទ្យាល័យ​ពិត​ជា​គ្មាន​ប្រយោជន៍​មែនទេ?​ 
ក្នុង​នាម​ជា​អតីត​សិស្ស​ម្នាក់​របស់​សាកលវិទ្យាល័យ Harvard Business School លោក​មិន​បាន​គិត​ដូច្នេះ​នោះ​ឡើយ ដោយ​លើកឡើង​​​​ថា ដោយសារ​តែ​លោក​ចង់​រកស៊ី​​ទើប​លោក​រៀន​ជំនាញ​ធុរកិច្ច (Business) ឬ អាជីវកម្ម ដើម្បី​​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ ​​ លោក​ចង់​បញ្ជាក់​​ជា​ចុងក្រោយ​ថា ភាព​ជោគជ័យ​មិន​កំណត់​ថា​ ទាល់តែ​​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ឬ ទៅ​រកស៊ី​នោះ​ទេ តែ​វា​​ស្ថិត​នៅ​លើ​ខ្លួន​អ្នក​​ ថា​តើ​អ្នក​​ពូកែ​អី? បើ​ដឹង​ថា​ខ្លួន​អ្នក​រៀន​មិន​ពូកែ​ហើយ​នោះ ក៏​គួរ​បង្កើត​ជំនាញ​មួយ​នៅ​ខាងក្រៅ​​វិញ​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​បាន​ដូចគ្នា៕
from : thebnews.com
Share this article :

Post a Comment

 

khmerk-news - All Rights Reserved