Featured Post Today
print this page
Latest Post

bok lik lakana 10 yang derl lokneak min ban derng pi bukkalek osjar


នៅ​ពេល​ដែល​មាន​សំនួរ​មួយ​សួរ​ថា តើ​បុគ្គលិក​អស្ចារ្យ​​ប្រកប​ដោយ​សក្ដានុពល​ខុស​ពី​បុគ្គលិក​ល្អ​ដូចម្តេច​​ខ្លះ? ​សំនួរ​នេះ​​នឹង​មិន​មាន​ចម្លើយ​ដូច​គ្នា​នោះ​ឡើយ នៅ​ពេល​ដែល​លោក​អ្នក​បាន​សួរ​មនុស្ស​​ផ្សេងៗ​គ្នា។ ទោះបី​ជា​បែប​នេះ​ក្តី បើ​នៅ​ក្នុង​កន្លែង​ការងារ​​របស់​លោក​អ្នក លោក​អ្នក​សង្កេត​ឃើញ​ថា ​មាន​បុគ្គលិក​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​ ១០ យ៉ាង​​​ខាងក្រោម​នេះ នោះ​អាច​បញ្ជាក់​បាន​ថា បុគ្គលិក​នោះ​ជា​បុគ្គលិក​អស្ចារ្យ​គួរតែ​ត្រូវ​បាន​លើក​តម្កើង។ 

១) អន្ទះសា​ចង់​រៀន​​សូត្រ​គ្រប់​ទិដ្ឋភាព​នៅ​ក្នុង​ក្រុមហ៊ុន បុគ្គលិក​ដែល​​ពោរពេញ​ដោយ​សក្ដានុពល​មិន​អាច​កំណត់​ព្រំដែន​ការ​ចង់​ចេះ​ចង់​ដឹង ឬ ការ​ស្វែង​​យល់​របស់​ខ្លួន​ត្រឹមតែ​ការងារ​ដែល​ខ្លួន​ធ្វើ​ប៉ុណ្ណោះ​នោះ​ឡើយ​។ បុគ្គលិក​ប្រភេទ​នេះ មើល​ឃើញ​ថា ​នៅ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ខ្លួន​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ពួកគេ​ចង់​​រៀន​សូត្រ​​បង្កើន​ជំនាញ​ល្អៗ​​របស់​ខ្លួន​​ស្វាគមន៍​​​អ្នក​រួម​ការងារ​គ្រប់​ជាន់ថ្នាក់​។
 តើ​​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ គួរ​ចំណាយ​ពេលវេលា​វិនិយោគ​ចំណេះដឹង ជំនាញ បំពាក់បំប៉ន​​ដល់​បុគ្គលិក ពី​យុទ្ធសាស្ត្រ​ទីផ្សារ គណនេយ្យ ការ​គ្រប់គ្រង និង ការ​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​បុគ្គលិក​គ្រប់រូប​មាន​ឱកាស​ល្អ​នៅ​ក្នុង​ការងារ​របស់​ខ្លួន។​ 

២) ជួយ​គ្រប់គ្រង និង ការ​ពារ​សុវត្ថិភាព​​​ក្រុមហ៊ុន​គ្រប់​ពេលវេលា​​ បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ ក៏​ជា​បុគ្គលិក​មួយ​រូប​ដែល​មាន​ទំនួលខុសត្រូវ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ផង​ដែរ។ ពួកគេ​បាន​​ព្យាយាម​ប្រើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជួយ​ការពារ​​ប្រយោជន៍​ក្រុមហ៊ុន​ឲ្យ​អស់​ពី​លទ្ធភាព​ប្រៀប​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​ផង​ដែរ ដូច​ជា​ការ​ចំណាយ ដោះស្រាយ​បញ្ហា​ផ្សេងៗ និង ការ​​ជំរុញ​ឲ្យ​​មាន​ភាព​ជា​វិជ្ជមាន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​យូរ។​​​ តើ​​​​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ត្រូវ​មាន​តម្លាភាព ចែករំលែក​ផល​ចំណេញ និង ​គោលការណ៍​សមធម៌​​ដើម្បី​ជួយ​ឲ្យ​បុគ្គលិក​បង្កើត​បាន​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ។​​ …ស្ថាបនិក​ ​vbuild leaders ​ប្រាប់​ពី​ទម្លាប់​​ប្រចាំ​ថ្ងៃ​ចំនួន ​​​១៦​សម្រាប់​សហគ្រិន​ឆ្នើម​​…
 ៣) បង្កើត​ឲ្យ​មាន​ឱកាស​នានា​​ដល់​ក្រុមហ៊ុន​ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​មួយ​លូតលាស់ បុគ្គលិក​​​​ដែល​មាន​សក្ដានុពល​​មិន​ចាំបាច់​ក្លាយ​ទៅ​ជា​អ្នក​លក់ ឬ អ្នក​ទីផ្សារ​ដ៏​អស្ចារ្យ​នោះ​ឡើយ។ ការ​កសាង​បណ្ដាញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​ពី​​គ្រប់​​មជ្ឈដ្ឋាន​របស់​ក្រុមហ៊ុន គឺ​ជា​​បង្កើត​ឲ្យ​មាន​កាលានុវត្តភាព (ឱកាស)​​មួយ ​ជួយ​ជ្រោមជ្រែង​ជា​វិជ្ជមាន​ដល់​ក្រុមហ៊ុន​រួចស្រេច​ទៅ​ហើយ ។ ​​​​​

 តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ត្រូវ​ធានា​ថា បុគ្គលិក​គ្រប់រូប​បាន​​យល់​ពី​អ្វី​ដែល​ជា​​គុណ​តម្លៃ​រួម​របស់​ក្រុមហ៊ុន និង ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​ឱកាស​​នានា បន្ទាប់​មក​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។​ 

៤) មាន​សមត្ថភាព​ដោះស្រាយ​បង្ហា ជា​ជាង​បង្ក​បញ្ហា បុគ្គលិក​ដែល​គួរ​ឲ្យ​តម្លៃ​ និង មាន​​សក្ដានុពល​បាន​ស្តែង​ឲ្យ​ឃើញ​នូវ​​ប្រព័ន្ធ​​​មួយ​ដែល​ជា​គោលការណ៍​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ក្រុមហ៊ុន សម្រាប់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ទោះបី​ជា​​អ្នក​គ្រប់គ្រង​របស់​ខ្លួន​មិន​ទាន់​បាន​លើក​សំណើ​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​​ក៏ដោយ។​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ទំនាក់ទំនង​យ៉ាង​ច្បាស់លាស់​​ជា​មួយ​នឹង​បុគ្គលិក​ភ្ជាប់​ទៅ​នឹង​​​បេសកកម្ម​របស់​ក្រុមហ៊ុន​​ពី​​គោលដៅ​ដែល​ក្រុមហ៊ុន​ចង់​ទៅ និង លើកទឹកចិត្ត​​ផ្ដួចផ្ដើម​ឲ្យ​មាន​​សន្តិភាព​ផ្លូវ​ចិត្ត និង សុវត្ថិភាព​ រួម​​ទាំង​ការ​ផ្តល់​ថាមពល​គាំទ្រ​ដល់​ការ​ផ្លាស់ប្ដូរ​នោះ។
 ៥) បង្ហាញ​ពី​ការ​ពិត​នូវ​អ្វី​ដែល​​នឹង​​ប្រឈមមុខ នេះ​ជា​ចំណុច​ពិសេស​មួយ​ទៀត​របស់​បុគ្គលិក​​ដ៏​​គួរ​ឲ្យ​តម្លៃ ត្បិតអី​ខ្លួន​បាន​យល់​ច្បាស់​ថា ការ​​លាក់​ទុក​ព័ត៌មាន​អាក្រក់ៗ​មិនមែន​ជា​រឿង​ល្អ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​បាន​នោះ​ឡើយ។ បុគ្គលិក​ប្រភេទ​នេះ​បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​ពី​អ្វី​ដែល​ចាំបាច់ មុន​​នឹង​មាន​​ជួប​​ហានិភ័យ​​អ្វី​មួយ​ និង ស្វែង​ករ​វិធីសាស្ត្រ​​ជា​​វិជ្ជមាន​មួយ​​នៅ​ពេល​ទំនាក់ទំនង​ទៅ​មនុស្ស​ទាំង​នោះ។ ​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច?  អ្នក​គ្រប់គ្រង​ត្រូវ​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា និង ការ​ទំនាក់ទំនង​ដោយ​បើកចំហ​មួយ​ពី​​អ្វី​ដែល​ជា​ការ​ពិត​កំពុង​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ដោយ​មិន​លាក់លៀម​។ …បុគ្គលិក​ដែល​មិន​​សូវ​ចុះ​សម្រុង​នឹង​ក្រុម​ការងារ ​លេចឡើង​សញ្ញាណ​ទាំង ១៣ នេះ…
 ៦) បង្ហាញ​ពី​បទដ្ឋាន​​ស្តង់ដារ​​ការងារ​ទប់ទល់​នឹង​​​ភាព​អសកម្ម​ក្នុង​ការងារ បុគ្គលិក​ដែល​​អស្ចារ្យ​​ ជានិច្ចកាល​​​បង្ហាញ​ឲ្យ​ឃើញ​ការ​អនុវត្ត​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​លើ​ការងារ​របស់​ខ្លួន។ ​បុគ្គលិក​ប្រភេទ​​នេះ​បាន​​ផ្តល់​ទំនុកចិត្ត​​មួយ​ដល់​អ្នក​គ្រប់គ្រង​​ក្នុង​ការ​បំពេញ​ការងារ​​របស់​ខ្លួន​ជា​មួយ​នឹង​ស្តង់ដារ​ការងារ​​ខ្ពស់ និង ភាព​ជា​អ្នក​ដឹកនាំ​​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង​​ផ្ទាល់។​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​បង្ហាញ​ឲ្យ​មាន​ភាព​ជា​គំរូ​​នៅ​ក្នុង​ការ​អនុវត្ត​​ការងារ​ ទន្ទឹម​នឹង​ការ​​ផ្តល់​រង្វាន់​​បើក​ចំហ​ពី​អ្វី​ដែល​បុគ្គលិក​រូប​នោះ​សម្រេច​បាន។ 
៧) ​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង និង ​អ្នក​ដទៃ​ទៀត ​​​​​​ បុគ្គលិក​ប្រភេទ​នេះ បាន​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​ជា​គំរូ​មួយ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ជោគជ័យ​ និង ជំរុញ​ឲ្យ​អ្នក​រួម​ការងារ​ផ្សេង​ទៀត​ជោគជ័យ​ដូច​​ខ្លួន​ដែរ​ដោយ​មិន​មាន​ការ​ស្អប់ខ្ពើម រើសអើង ឬ បង្ក​ឲ្យ​មាន​ការ​ថ្នាក់ថ្នាំង​ចិត្ត​អ្វី​នោះ​ឡើយ។ លើស​ពី​នេះ​ បុគ្គលិក​ដ៏​អសា្ចរ្យ​គូសវាស​ពី​អនាគត​ដ៏​ល្អ​មួយ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ជោគជ័យ​ដូចគ្នា។ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ និង ភាព​រីកចម្រើន​នៅ​ក្នុង​ក្រុម​ការងារ​ ជា​មួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង រួម​ទាំង​ការ​​រៀនសូត្រ​សម្រាប់​អភិវឌ្ឍ​អាជីព​ការងារ។​​​ 
៨) ស្រាវជ្រាវ អនុវត្ត និង ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង គ្មាន​អ្នកណា​ម្នាក់​អាច​​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ គឺ​ជា​បុគ្គលិក​មួយ​រូប​ដែល​ព្យាយាម​សិក្សា​រៀន​សូត្រ អនុវត្ត និង ជំរុញ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់​នៅ​ក្នុង​ក្រុមហ៊ុន​ពី​មួយ​​ជំហាន​ទៅ​មួយ​ជំហាន។​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​គួរតែ​វិនិយោគ​ពេលវេលា​មួយ​ចំនួន​ផ្តល់​​ឱកាស​ឲ្យ​ពួកគេ​ចេះ​ស្រាវជ្រាវ និង ស្វែង​រក​អ្វី​ដែល​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន និង ការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ពួកគេ។ ជំរុញ​​ឲ្យ​បុគ្គលិក​គ្រប់រូប​​ស្វែងរក​ចក្ខុវិស័យ​គម្រោង​ការងារ​យ៉ាង​ស៊ីជម្រៅ​មួយ​​ និង​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ពី​សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ។​ …

៥ ជំហាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ និង ​បុគ្គលិក​​កាន់តែ​ស្អិតល្មួត… 

៩) បង្កើត​បរិយាកាស​ប្រកប​ដោយ​សុភមង្គល​ដល់​ក្រុមហ៊ុន បុគ្គលិក​​អស្ចារ្យ​បាន​យល់​ពី​អ្វី​ដែល​ជា​ថាមភាព​នៅ​ក្នុង​កន្លែង​ការងារ​ដែល​នោះ ​គឺ​​តម្លៃ​ការងារ​ និង មិត្តភាព​ទៅ​កាន់​មនុស្ស​គ្រប់គ្នា។ ការ​ស្គាល់​ខ្លួន​ឯង​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​​អាច​រក​ឃើញ​ពី​អ្វី​ដែល​​គួរ​តែ​ផ្តល់​ជូន​ដល់​គ្រួសារ មិត្តភាព និង ការ​សម្រេចចិត្ត​នានា​នៅ​ក្នុង​អាជីព​ការងារ​របស់​ខ្លួន​ប្រប​ដោយ​ភាព​រីករាយ​​។ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង ត្រូវ​បង្កើត​បរិយាកាស​ការងារ​មួយ​ដែល​​បុគ្គលិក​គ្រប់រូប​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​ដោយ​បើកចំហ។ លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​​គ្រប់​មធ្យោបាយ​ដើម្បី​ឈាន​ទៅ​​ដល់​ការ​សម្រេច​ក្តី​សុបិន្ដ​របស់​ពួកគេ។ 
) ជួយ​​ឲ្យ​​អ្នក​គ្រប់​គ្រង​​មាន​ការ​អភិវឌ្ឍ​ដែរ ​​​​​​បុគ្គលិក​ដែល​អស្ចារ្យ​ប្រកបដោយ​​សក្ដានុពល មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​ខ្លួន​ឯង និង អ្នក​រួម​ការងារ​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ផ្តល់​កម្លាំង​ចិត្ត​មួយ​​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​មាន​ភាព​កក់ក្តៅ​ផង​ដែរ។ គុណ​តម្លៃ​នៃ​ការងារ និង ការ​ខិតខំ​ប្រឹងប្រែង​របស់​​ខ្លួន បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​មាន​ទឹកចិត្ត និង ចេះ​អភិវឌ្ឍន៍​ខ្លួន​តាម​បុគ្គលិក​រូប​នេះ​ដែរ។ ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​ផ្តល់​ការ​គាំទ្រ​ឲ្យ​អស់​ពី​ចិត្ត និង ​ភាព​ស្មោះត្រង់​ដល់​បុគ្គលិក​រូប​ណា​ដែល​បង្ហាញ​ពី​គុណ​តម្លៃ​​ដ៏​ល្អ​ និង ការ​ខិតខំ​ប្រឹងប្រែង​ដល់​ក្រុមហ៊ុន ដើម្បី​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា សមិទ្ធផល​របស់​​ខ្លួន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​សំខាន់៕​

from: thebnews.com
0 comments

រំលោភតាំង ពីឆ្នាំ២០០៤ រត់គេចខ្លួន មិនចូលស្រុក ១១ឆ្នាំក្រោយ អស់លក្ខណ៍ ត្រូវនគរបាល ចាប់ខ្លួន នៅកន្លែង ជល់មាន់


កំពង់ចាម ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ស្រុកកងមាស ខេត្តកំពង់ចាម សហការជាមួយ នគរបាលប៉ុស្តិ៍ខ្ចៅ បានឃាត់ខ្លួន ជនត្រូវចោទម្នាក់ ពាក់ព័ន្ធ និងសកម្មភាព ចាប់រំលោភតាំង ពីឆ្នាំ២០០៤ កន្លងទៅ ប៉ុន្តែរត់គេចខ្លួន មិនចូលស្រុក លុះដល់រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខណៈដែលជននេះ កំពុងជល់មាន់ ស្រាប់តែត្រូវ នគរបាលចុះ ទៅចាប់ខ្លួនតែម្តង ក្រោយពេលដែល មានប្រជាពលរដ្ឋ បានទូរស័ព្ទផ្ទាល់ ទៅកាន់ស្នងការ នគរបាលខេត្ត កំពង់ចាម ពីវង់ល្បែង មួយនេះ។
 មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកកងមាស បានឲ្យដឹងថា កាលពី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ កំលាំងជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាល រដ្ឋបាលខ្ចៅ បាន ឃាត់ខ្លួនឈ្មោះ ប៊ន ឈុនរ៉ា អាយុ២៧ឆ្នាំ នៅភូមិខ្ចៅទី3 ឃុំខ្ចៅតាម អំណាចដីកានាំខ្លួន លេខ169 ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់លោក ឌុច ចន្ថា ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម។

 ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា មុនពេលចាប់ ខ្លួនជននេះ មានប្រជាពលរដ្ឋម្នាក់ បានទូរស័ព្ទ មកលោកថា នៅភូមិព្រែកលីវ៤ ឃុំរកាអារ មានល្បែង ជល់មាន់ដ៏ធំ និងមានអ្នកចូល លេងយ៉ាងច្រើន ។ ក្រោយទទួលបាន ព័ត៌មានពី ប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះទៅបង្ក្រាប សង្វៀនជល់មាន់នេះ ដើម្បីកុំឲ្យ បន្តសកម្មភាព តទៅទៀត ។ 
លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ទៀតថា ខណៈកម្លាំង នគរបាលរបស់លោក ចុះទៅបង្ក្រាប វង់ល្បែងមួយនេះ ស្រាប់តែប្រទះ ឃើញជនជាប់ ចោទរូប នៅទីនោះ ក៏ចាប់ខ្លួនតែម្តង។

 បើតាម លោកស្នងការ បានឲ្យដឹងថា ក្រោយការប្រព្រឹត្ត នៃអំពើចាប់រំលោភ តាំងពីឆ្នាំ២០០៤ មកនោះ ជនល្មើសបាន រត់គេចខ្លួនរហូត មិនដែលចូល ស្រុកនោះទេ លុះដល់ បុណ្យចូលឆ្នាំចិន ស្រាប់តែទៅ ចូលរួមលេងល្បែង ជល់មាន់ ក៏ត្រូវកម្លាំង របស់លោក ចាប់ខ្លួន តែម្តង។

 យោងតាមដីកា របស់ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម លោក ឌុច ចន្ថា បានចោទប្រកាន់ជននេះ ពីបទចាប់ រំលោសេពសន្ថវៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៤ ស្ថិតនៅខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកងមាស ហើយបាន រត់គេចខ្លួនរហូត។ បច្ចុប្បន្ន ជនជាប់ចោទរូបនេះ ត្រូវបានឃុំខ្លួននៅ អធិការដ្ឋាន នគរបាលស្រុកកងមាស ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕

from : khmerload.com
0 comments

២០ ចំណុច ដែល​មនុស្សស្រី​ចង់បាន​ខ្លាំងបំផុតពីមិត្តប្រុស




ផ្តល់សិទ្ធិដោយ មង្គលការ
បុរសៗតែងតែត្អូញត្អែ​ថា មនុស្សស្រី​ពិបាក​នឹងយល់​ចិត្តបន្តិច។ ប៉ុន្តែប្រសិន​បើអ្នក​សម្លឹងមើល​ឲ្យកាន់​តែជ្រៅ អ្នកនឹង​បានយល់ពីអ្វី​ដែលនាង​ចង់បាន។ ពិតប្រាកដ​ណាស់ គ្មានអ្នក​ណាម្នាក់ នៅលើផែន​ដី​នេះអាចអះអាង​ថា អ្នក​មានចំណេះដឹង​ពេញលេញ​ទើបអាច​យល់ពីចិត្ត​របស់មនុស្សស្រី​នោះ។

ទាល់តែអ្នក​អាច​ធ្វើខុសម្តងទៅពីរដង ទើបអ្នករកឃើញ​ថា អ្វីដែលធ្វើឲ្យនាង​សប្បាយចិត្ត និងអ្វីដែល​រំខានចិត្តនាង។ កុំបារម្ភ ប្រសិនបើអ្នក​មានកំហុស គ្រាន់តែ​និយាយ​ពាក្យ​ថា សុំទោស ហើយព្យាយាម​ធ្វើរឿងផ្សេងៗ​ដែលទាក់ទាញ​ចិត្តនាង។
តើអ្នកឆ្ងល់ទេ​ថា ហេតុអ្វីបានអ្នក​គួរចាប់ផ្តើម​ជំហ៊ាន ដើម្បីធ្វើឲ្យទាក់ទាញ​ចិត្តនាង? នៅពេលអ្នក​ស្រឡាញ់អ្នក​ណាម្នាក់ អ្នកនឹង​ព្យាយាម​ធ្វើឲ្យ​មនុស្សម្នាក់​នោះសប្បាយ​រីករាយ។ ដូច្នេះប្រសិនបើ​អ្នកព្យាយាមធ្វើឲ្យនាង​សប្បាយចិត្ត នោះ​នាងប្រាកដជា​ចាប់អារម្មណ៏​លើអ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រ​មួយចំនួន​ដើម្បីចាប់ផ្តើម៖
ឱប​ចង្កេះនាង
ត្រូវប្រុងប្រយ័ត្ន​នៅពេល​អ្នក​ធ្វើបែបនេះ។ ប្រសិនបើអ្នកគ្មាន​អារម្មណ៏​ស្និតស្នាល​គ្រប់គ្រាន់​ចំពោះនាងទេ ឬប្រសិនបើ​នាងមាន​អារម្មណ៏​មិនល្អ នេះអាច​ធ្វើឲ្យ​នាងខឹង។ ប៉ុន្តែ​បើមិន​ដូច្នេះ​ទេ នាងប្រាកដ​ជាចូល​ចិត្តវា។
ពេលនិយាយ​ជាមួយនាង
ពេលនិយាយ​ជាមួយនាង មិនមែន​មានន័យថា អ្នកជា​អ្នកនិយាយរហូតនោះទេ។ ត្រូវយក​ចិត្តទុកដាក់ស្តាប់ការរៀបរាប់របស់នាង​ឲ្យ ទើប​ធ្វើឲ្យនាងមានអារម្មណ៏ល្អ។
ប្រាប់រឿង​អាថ៌កំបាំង​គ្រប់យ៉ាងដល់នាង
ប្រាប់នាងនូវរឿង​អាថ៌កំបាំងរបស់អ្នក… ប៉ុន្តែត្រូវ​បញ្ជាក់​នាងថា អ្នកបាន​និយាយរឿងអាថ៌កំបាំងទាំងអស់​របស់អ្នក​ប្រាប់នាង​អស់ហើយ។
យកអាវធំ​របស់អ្នកពាក់ឲ្យនាង
នេះជាសកម្មភាព​មួយបង្ហាញ​ភាពជាអ្នក​ការពារ។ មនុស្សស្រី​ស្រឡាញ់​ចូលចិត្ត​អ្នកមើល​ថែនាង។
មកនៅស្និត​នឹងនាង​បំផុត តែកុំថើប…
សកម្មភាពនេះ​នឹងបង្កើតក្តីរំពឹងទុក​របស់នាង ប៉ុន្តែនៅពេលអ្នកមក​នៅក្បែរ​ដោយ​មិនថើប វានឹងធ្វើឲ្យ​នាងកាន់​តែចង់ឲ្យ​អ្នកថើប។ ត្រូវចេះគ្រប់គ្រង​ឥរិយាបថ​ឲ្យបានល្អ។
ឱបនាង​ពីក្រោយ
ពេលខ្លះ មនុស្សស្រី​ចូលចិត្តឲ្យគូ​ស្នេហ៏ឱបនាង​ពីក្រោយ។ សាកល្បង​បែបនេះ បើអាច​ទៅរួច។
ឱបនាង​ឲ្យណែនៗ
ការឱបណែនៗ​ធ្វើឲ្យគូស្នេហ៏ទាំងពីរស្រឡាញ់​គ្នាខ្លាំង​ឡើង។ កុំស្ទាក់ស្ទ័រ​នឹងវាស់ស្ទង់​ចំណង់តណ្ហា​របស់អ្នក​ដោយការឱបណែនៗ។
ធ្វើឲ្យ​នាងសើច
មនុស្សស្រី​ស្រឡាញ់ការលេង​កំប្លុកកំប្លែង។ យូរៗម្តង អ្នកអាចនិយាយ​រឿងកំប្លែងឲ្យ​នាងស្តាប់ និងធ្វើឲ្យ​នាងសើច។
នាំនាង​ទៅចូលរួមពិធីជប់លៀង​មិត្តភក្តិ​របស់អ្នកដែរ
ឥរិយាបថបែបនេះ​បង្ហាញថា អ្នកចង់​ប្រាប់​ពិភពលោកនេះ​ពីស្នេហារបស់អ្នក។
ចេញទៅដើរលេង​ជាមួយមិត្តភក្តិ​របស់នាង
ចំណាយ​ពេលខ្លះ​ជាមួយមិត្តភក្តិ​នាង ហើយ​ត្រូវចុះសម្រុងនឹងគ្នា​ឲ្យបានល្អ។ ចំណុចមួយនេះនឹងធ្វើឲ្យនាង​សប្បាយចិត្តបំផុត។
ឲ្យនាងគេង​លើភ្លៅរបស់អ្នក
ធ្វើឲ្យនាង​មានអារម្មណ៏​កក់ក្តៅ​ និងក្តីស្រឡាញ់​ក្នុងរង្វង់ដៃ​របស់អ្នក។ ឲ្យនាងគេ​ងលើភ្លៅ​របស់អ្នក នៅពេលនាង​ប្រាប់រឿង​ផ្អែមល្អែម​ដល់អ្នក។
គេង​លើភ្លៅនាង

នៅពេលនាង​មានអារម្មណ៏ល្អ អ្នក​គេងលើភ្លៅនាង​ហាក់បីដូចជា កូន​ក្មេងតូច​ម្នាក់។ នាងនឹងមានអារម្មណ៏ល្អ នៅពេលអ្នក​មានភាពកក់ក្តៅជា​មួយនាង។
ថើប​នាងភ្លាមៗ
មនុស្សស្រី​ចូលចិត្តអារម្មណ៏​រីករាយ ភ្ញាក់ផ្អើល ហើយសកម្មភាព​នេះនឹងមាន​ប្រសិទ្ធិភាព ប្រសិនបើនាង​ស្រឡាញ់អ្នក។
ឧស្សាហ៏​ប្រាប់ដល់​នាងថា នាងស្អាត
ពេលខ្លះ អ្នកក៏ត្រូវការ​និយាយពាក្យ​កុហកដែរ។ ប៉ុន្តែអ្នក​នឹងសប្បាយចិត្ត ក្រោយពេល​អ្នកសរសើរនាង។
រក្សាការ​ផ្ញើសារទៅនាង
ស្ទាបស្ទង់​ស្នេហារបស់អ្នក​តាមរយៈសារអ្នក។
នៅជាមួយ​នាង ពេលនាង​មិនសប្បាយចិត្ត
នេះជាកត្តា​មួយដ៏សំខាន់បំផុតដែល​អាចសម្រេច​អនាគត​ស្នេហា​របស់អ្នក។ ត្រូវនៅក្បែរនាង​ពេលដែលនាង​ចង់នៅក្បែរអ្នក។
ដុះពុកចង្ការ និង…
ទុកពុក​ចង្ការ ហើយត្រដុស​នឹងស្មារបស់​នាង នៅពេលនាង​កំពុងគេង។ ប្រយ័ត្ន៖ ប្រសិនបើពុកចង្ការ​របស់អ្នករឹង, ស្រួច ឬគ្មាន​អនាម័យ ការធ្វើបែបនេះ​នឹងធ្វើឲ្យ​នាងខឹង។
សុំនាង​រៀបការ
នៅថ្ងៃណា​មួយ ពេលដែលនាង​មានក្តីរំពឹងតិចតួច ត្រូវសុំនាង​រៀបការ ហើយប្រាប់​នាងថា ជីវិតរបស់អ្នក​នឹងគ្មានន័យ លុះត្រាតែអ្នក​បានរៀបការ​ជាមួយនាង។
រៀបការនឹងនាង
ការរៀបការ​ជារឿងមួយសំខាន់​បំផុត ដែល​មនុស្សស្រី​ចង់បាន។ រៀបការ​នឹងនាង ហើយធ្វើឲ្យនាង​មានសុភមង្គល។
ធ្វើអាហារ​សម្រាប់នាង
តើអ្នកពិតជា​ចង់រៀបការ​ជាមួយនាងមែន​ទេ? ចាប់ផ្តើមចម្អិន​អាហារឲ្យ​នាងញ៉ាំ ប្រសិនបើអ្នក​ពិតជាស្រឡាញ់​នាងមែន៕
0 មតិយោបល់របស់ប្រិយមិត្ត

From: khmer-press.com
0 comments

ល្បែង​ទាញ​ព្រ័ត្រ​​​ត្រូវ​បាន​​អង្គការ​ ​UNESCO បញ្ចូល​ក្នុង​​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​​


រាជធានី​ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦​​នេះ ​តំណាង​អង្គការ UNESCO (យូ​ណេ​ស្កូ) បាន​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់ ការ​ចុះ​បញ្ចូល​”ល្បែង​ទាញ​ព្រ័ត្រ” របស់​ខ្មែរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ ដល់​ប្រទេស​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប ​ដែល​ KQUBE ទទួល​បាន​​​នៅ​ថ្ងៃ​នេះ​។
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ផ​ងដែរ​ថា​ ​ក្រៅ​ពី​​ការ​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់ ការ​ចុះ​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ ដោយ​ដំណាង​​អង្គការ​ UNESCO ​​នៅ​កម្ពុជា ​ក៏​មាន​ការ​រៀប​ចំ​​ពិធី​​ជា​ប្រវត្តិសាស្ត្រ ​នៃ​ការ​តភ្ជាប់​​រវាង​​ព្រះសិរ្សព្រះហរិហរជា​សមុច្ច័យ នៃ​​សារមន្ទីជាតិ​​អាស៊ី​ហ្គឺម៉េ ប្រទេស​បារាំង នៅ​នឹង​​ដង​ខ្លួន​ជា​សុមច្ច័យ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា ​ដែល​បាន​​បែក​គ្នា​អស់​រយៈ​ពេល​​ជិត​១៣០​ឆ្នាំ​​មក​ហើយ​ផងដែរ​៕
សូម​អាន​​សេចក្ដីប្រកាស​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម៖

From: khmer-press.com


0 comments

វីរីយ៉ា ចេះ​ចំហ​ដើម​ទ្រូង ព្រោះ​អ្នក​ដឹក​នាំ​រឿង



ដោយ​សារ​តែ​អ្នក​ដឹក​នាំ​រឿង បាន​ធ្វើ​ឱ្យ​ស្រីស្អាត វីរីយ៉ា ក្លាយ​ជា​តារា​ស្រី​ម្នាក់​និយម​ស្លៀក​ពាក់​បែប​សិច​ស៊ី​ចំហ​ដើម​ទ្រូង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​សាមី​ខ្លួន​បាន​​ប្រាប់​​ ​Sabay​ កាល​ពី​ពេល​ថ្មី​នេះ។
វីរីយ៉ា ប្រាប់​ថា៖ “ហ៊ឹម!…ស្ទើរ​គ្រប់​រឿង​ទៅ​ហើយ ពូក​គាត់​តែង​ហៅ​ខ្ញុំ​ហ្នឹង​ថត​ជា​តួ​ស្លៀកពាក់​សិច​ស៊ី និង ​កាច​ឆ្លាស់ ទៅ​ជា​ទម្លាប់​ហើយ”។ វីរីយ៉ា មិន​បានប្រាប់​​ពី​ចំនួន​រឿង ដែល​អ្នក​នាំ​តម្រូវ​ឱ្យ​ថត​សិច​ស៊ី​​កន្លង​មក​នោះ​ទេ។ ប៉ុន្តែ​តារា​រូប​នេះ​បន្ថែម​ថា ការ​ប្រឡូក​នៅ​ក្នុង​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គឺ​ពោរពេញ​ដោយ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ពិត​មែន។ ជាក់​ស្ដែង​នៅ​ក្នុង​សកម្មភាព​ថត​MV​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​របស់​ផលិតកម្ម​ រស្មី​ស្ទឹង​សែន ប៉ុន្មាន​ថ្ងៃ​មុន​ជា​ដើម។


ជាមួយ​គ្នា​នោះ ​វ៉រីយ៉ា ​បញ្ជាក់​ថា៖​“អឺ!..ខ្ញុំ​សិច​ស៊ី​មែន ប៉ុន្តែ ​មិន​ឱ្យ​ជ្រុល​ពេក​ទេ អញ្ចឹង​ហើយ​ដូច​មិន​ភ័យ​ចំពោះ​ការ​រិះគន់​ពេក​ដែរ”។ ប៉ុន្តែ​ម្ចាស់​ហាង​កាហ្វេ​ម្ដុំ​វត្ត​ភ្នំ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា នាង​ក៏​ជា​គំរូ​សិច​ស៊ី​ជាង​គេ​នៅ​ក្នុង​ហាង​ផង​ដែរ សម្រាប់​បុគ្គលិក​ផ្សេង​ទៀត ព្រោះ​នេះ​ជា​ផ្នែក​មួយ​ទាក់ទាញ​អតិថិជន​​មក​ផឹក​កាហ្វេ​កាន់​តែ​ច្រើន​ឡើង។



ជាមួយ​គ្នា​នោះ ​វ៉រីយ៉ា ​បញ្ជាក់​ថា៖​“អឺ!..ខ្ញុំ​សិច​ស៊ី​មែន ប៉ុន្តែ ​មិន​ឱ្យ​ជ្រុល​ពេក​ទេ អញ្ចឹង​ហើយ​ដូច​មិន​ភ័យ​ចំពោះ​ការ​រិះគន់​ពេក​ដែរ”។ ប៉ុន្តែ​ម្ចាស់​ហាង​កាហ្វេ​ម្ដុំ​វត្ត​ភ្នំ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា នាង​ក៏​ជា​គំរូ​សិច​ស៊ី​ជាង​គេ​នៅ​ក្នុង​ហាង​ផង​ដែរ សម្រាប់​បុគ្គលិក​ផ្សេង​ទៀត ព្រោះ​នេះ​ជា​ផ្នែក​មួយ​ទាក់ទាញ​អតិថិជន​​មក​ផឹក​កាហ្វេ​កាន់​តែ​ច្រើន​ឡើង។


From: http://www.pelprek.com/news-detail--2391.html
0 comments

ស្ទាវ​ឡើងក​តណ្ហា​ដុត​រោល ហ៊ាន​ចាប់រំលោភ បងស្រី​ជីដូនមួយ រហូត​សម្រេច​បំណង



រាជធានី​ភ្នំពេញ ៖ យុវ​ជ​ន​​ម្នាក់ ត្រូ​វ​ឪ​ពុក​ម្តាយ​​ខាង​​ស្រី ចា​ប់​​ឃាត់​ខ្លួន ប្រ​គល់​​ឲ្យ​​ស​មត្ថ​កិច្ច ដោះ​ស្រាយ​​តាម​ផ្លូវ​​ច្បាប់ ពីប​ទ​​រំ​លោភ បង​ស្រី​​ជី​ដូន​មួយ​​រប​ស់​ខ្លួន ពេល​​កំ​ពុង​​មើល​​ទូរ​ទ​ស្សន៍ នៅ​​ក្នុង​​ប​ន្ទប់​ម្នាក់​ឯង កាល​ពី​​ថ្ងៃ​ទី​​៩ ខែ​មី​នា ឆ្នាំ​​២០​១៥ ស្ថិត​នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យ៉យ វណ្ណា ហៅ​ពេជ្រ អាយុ ១៦​ឆ្នាំ ជា​អតីត​សិស្ស រៀន​ថ្នាក់​ទី​១១ ហើយ​បាន​បោះបង់ ចោលការ​សិក្សា រស់នៅ​ខាងលិច ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចំណែក​នារី​រងគ្រោះ ឈ្មោះ រគ​លក អាយុ ១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​មុន​កើតហេតុ កាលពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥ នារី​រងគ្រោះ បាន​ចេញពីផ្ទះ​របស់ខ្លួន នៅ​សង្កាត់​កំបូល ទៅ​មើល​ជីដូន​ឈឺ នៅផ្ទះ​ជនរងគ្រោះ ដែល​​ត្រូវ​ជា​បងប្អូន ជីដូនមួយ​នឹង​គ្នា នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ហើយ​ក្រោយពី​ជជែក​លេង ក្នុង​ក្រុមគ្រួសារ​រួចមក បាន​ឡើងទៅ​ដេក នៅក្នុង​បន្ទប់​ប្អូនស្រី របស់​ជនសង្ស័យ​។ ចំណែក ជនសង្ស័យ ពេលដែល​ត្រឡប់ មកពី​ជញ្ជូន​ឥ​វ៉ាន់ ឲ្យ​ម្តាយ​រួចហើយ ក៏​ឡើងទៅ​ដេក នៅ​បន្ទប់​ម្តាយ មើល​ទូរទស្សន៍​។
​សមត្ថកិច្ច​បាន​បន្តថា រហូតដល់​ម៉ោង ១១​និង​១៥ នាទី ប្អូនប្រុស​ជីដូនមួយ ដែលជា​ជនសង្ស័យ បាន​ទៅ​ចូល​បន្ទប់​ប្អូនស្រី ដែល​នារី​រងគ្រោះ កំពុង​ដេក​មើល​ទូរទស្សន៍ ហើយ​ធ្វើ​សកម្មភាព ចាប់រំលោភ​នាង រហូត​បានសម្រេច​។ នារី​រងគ្រោះ ក្រោយពី​ប្អូនប្រុស​រំលោភ បានសម្រេច​ហើយ មិន​មាត់​មិន​ស្តី បាន​វិលត្រឡប់​ទៅផ្ទះ​វិញ រហូតដល់​ថ្ងៃទី​៩ ខែមីនា ក៏​ទម្លាយ​រឿង ប្រាប់​ឪពុកម្តាយ ទើប​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ប្រគល់​ឲ្យ សមត្ថកិច្ច​តែម្តង​៕




From: http://www.pelprek.com/news-detail--2376.html

0 comments

នារីម្នាក់ផឹកស្រាស្រវឹងបញ្ចេញក្បាច់អស់រលីងពីខ្លួន


ឃើញវីដេអូនារី​ម្នាក់នេះផឹកស្រាតែម្នាក់ឯង​កុំគិត​ថា​គាត់​ខូចចិត្ត​ព្រោះរឿង​ស្នេហារ​ឲ្យសោះ តាមពិត​ទៅ​គាត់​ខូចចិត្ត​ព្រោះ​ទទួល​បន្ទុក​ការងារ​ច្រើន​ពេកទើបផឹកស្រា ហើយរាំបណ្តើរ​ដើម្បីបញ្ចេញភាពហ្មង់សៅនៅក្នុងចិត្ត៕




From: http://www.mungkulkar.com/entertainment/1612
0 comments
 

khmerk-news - All Rights Reserved