Featured Post Today
print this page
Latest Post
Showing posts with label សិល្ប. Show all posts
Showing posts with label សិល្ប. Show all posts

bok lik lakana 10 yang derl lokneak min ban derng pi bukkalek osjar


នៅ​ពេល​ដែល​មាន​សំនួរ​មួយ​សួរ​ថា តើ​បុគ្គលិក​អស្ចារ្យ​​ប្រកប​ដោយ​សក្ដានុពល​ខុស​ពី​បុគ្គលិក​ល្អ​ដូចម្តេច​​ខ្លះ? ​សំនួរ​នេះ​​នឹង​មិន​មាន​ចម្លើយ​ដូច​គ្នា​នោះ​ឡើយ នៅ​ពេល​ដែល​លោក​អ្នក​បាន​សួរ​មនុស្ស​​ផ្សេងៗ​គ្នា។ ទោះបី​ជា​បែប​នេះ​ក្តី បើ​នៅ​ក្នុង​កន្លែង​ការងារ​​របស់​លោក​អ្នក លោក​អ្នក​សង្កេត​ឃើញ​ថា ​មាន​បុគ្គលិក​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​ ១០ យ៉ាង​​​ខាងក្រោម​នេះ នោះ​អាច​បញ្ជាក់​បាន​ថា បុគ្គលិក​នោះ​ជា​បុគ្គលិក​អស្ចារ្យ​គួរតែ​ត្រូវ​បាន​លើក​តម្កើង។ 

១) អន្ទះសា​ចង់​រៀន​​សូត្រ​គ្រប់​ទិដ្ឋភាព​នៅ​ក្នុង​ក្រុមហ៊ុន បុគ្គលិក​ដែល​​ពោរពេញ​ដោយ​សក្ដានុពល​មិន​អាច​កំណត់​ព្រំដែន​ការ​ចង់​ចេះ​ចង់​ដឹង ឬ ការ​ស្វែង​​យល់​របស់​ខ្លួន​ត្រឹមតែ​ការងារ​ដែល​ខ្លួន​ធ្វើ​ប៉ុណ្ណោះ​នោះ​ឡើយ​។ បុគ្គលិក​ប្រភេទ​នេះ មើល​ឃើញ​ថា ​នៅ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ខ្លួន​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ពួកគេ​ចង់​​រៀន​សូត្រ​​បង្កើន​ជំនាញ​ល្អៗ​​របស់​ខ្លួន​​ស្វាគមន៍​​​អ្នក​រួម​ការងារ​គ្រប់​ជាន់ថ្នាក់​។
 តើ​​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ គួរ​ចំណាយ​ពេលវេលា​វិនិយោគ​ចំណេះដឹង ជំនាញ បំពាក់បំប៉ន​​ដល់​បុគ្គលិក ពី​យុទ្ធសាស្ត្រ​ទីផ្សារ គណនេយ្យ ការ​គ្រប់គ្រង និង ការ​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​បុគ្គលិក​គ្រប់រូប​មាន​ឱកាស​ល្អ​នៅ​ក្នុង​ការងារ​របស់​ខ្លួន។​ 

២) ជួយ​គ្រប់គ្រង និង ការ​ពារ​សុវត្ថិភាព​​​ក្រុមហ៊ុន​គ្រប់​ពេលវេលា​​ បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ ក៏​ជា​បុគ្គលិក​មួយ​រូប​ដែល​មាន​ទំនួលខុសត្រូវ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ផង​ដែរ។ ពួកគេ​បាន​​ព្យាយាម​ប្រើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជួយ​ការពារ​​ប្រយោជន៍​ក្រុមហ៊ុន​ឲ្យ​អស់​ពី​លទ្ធភាព​ប្រៀប​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​ផង​ដែរ ដូច​ជា​ការ​ចំណាយ ដោះស្រាយ​បញ្ហា​ផ្សេងៗ និង ការ​​ជំរុញ​ឲ្យ​​មាន​ភាព​ជា​វិជ្ជមាន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​យូរ។​​​ តើ​​​​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ត្រូវ​មាន​តម្លាភាព ចែករំលែក​ផល​ចំណេញ និង ​គោលការណ៍​សមធម៌​​ដើម្បី​ជួយ​ឲ្យ​បុគ្គលិក​បង្កើត​បាន​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ។​​ …ស្ថាបនិក​ ​vbuild leaders ​ប្រាប់​ពី​ទម្លាប់​​ប្រចាំ​ថ្ងៃ​ចំនួន ​​​១៦​សម្រាប់​សហគ្រិន​ឆ្នើម​​…
 ៣) បង្កើត​ឲ្យ​មាន​ឱកាស​នានា​​ដល់​ក្រុមហ៊ុន​ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​មួយ​លូតលាស់ បុគ្គលិក​​​​ដែល​មាន​សក្ដានុពល​​មិន​ចាំបាច់​ក្លាយ​ទៅ​ជា​អ្នក​លក់ ឬ អ្នក​ទីផ្សារ​ដ៏​អស្ចារ្យ​នោះ​ឡើយ។ ការ​កសាង​បណ្ដាញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​ពី​​គ្រប់​​មជ្ឈដ្ឋាន​របស់​ក្រុមហ៊ុន គឺ​ជា​​បង្កើត​ឲ្យ​មាន​កាលានុវត្តភាព (ឱកាស)​​មួយ ​ជួយ​ជ្រោមជ្រែង​ជា​វិជ្ជមាន​ដល់​ក្រុមហ៊ុន​រួចស្រេច​ទៅ​ហើយ ។ ​​​​​

 តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ត្រូវ​ធានា​ថា បុគ្គលិក​គ្រប់រូប​បាន​​យល់​ពី​អ្វី​ដែល​ជា​​គុណ​តម្លៃ​រួម​របស់​ក្រុមហ៊ុន និង ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​ឱកាស​​នានា បន្ទាប់​មក​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។​ 

៤) មាន​សមត្ថភាព​ដោះស្រាយ​បង្ហា ជា​ជាង​បង្ក​បញ្ហា បុគ្គលិក​ដែល​គួរ​ឲ្យ​តម្លៃ​ និង មាន​​សក្ដានុពល​បាន​ស្តែង​ឲ្យ​ឃើញ​នូវ​​ប្រព័ន្ធ​​​មួយ​ដែល​ជា​គោលការណ៍​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ក្រុមហ៊ុន សម្រាប់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ទោះបី​ជា​​អ្នក​គ្រប់គ្រង​របស់​ខ្លួន​មិន​ទាន់​បាន​លើក​សំណើ​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​​ក៏ដោយ។​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ទំនាក់ទំនង​យ៉ាង​ច្បាស់លាស់​​ជា​មួយ​នឹង​បុគ្គលិក​ភ្ជាប់​ទៅ​នឹង​​​បេសកកម្ម​របស់​ក្រុមហ៊ុន​​ពី​​គោលដៅ​ដែល​ក្រុមហ៊ុន​ចង់​ទៅ និង លើកទឹកចិត្ត​​ផ្ដួចផ្ដើម​ឲ្យ​មាន​​សន្តិភាព​ផ្លូវ​ចិត្ត និង សុវត្ថិភាព​ រួម​​ទាំង​ការ​ផ្តល់​ថាមពល​គាំទ្រ​ដល់​ការ​ផ្លាស់ប្ដូរ​នោះ។
 ៥) បង្ហាញ​ពី​ការ​ពិត​នូវ​អ្វី​ដែល​​នឹង​​ប្រឈមមុខ នេះ​ជា​ចំណុច​ពិសេស​មួយ​ទៀត​របស់​បុគ្គលិក​​ដ៏​​គួរ​ឲ្យ​តម្លៃ ត្បិតអី​ខ្លួន​បាន​យល់​ច្បាស់​ថា ការ​​លាក់​ទុក​ព័ត៌មាន​អាក្រក់ៗ​មិនមែន​ជា​រឿង​ល្អ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​បាន​នោះ​ឡើយ។ បុគ្គលិក​ប្រភេទ​នេះ​បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​ពី​អ្វី​ដែល​ចាំបាច់ មុន​​នឹង​មាន​​ជួប​​ហានិភ័យ​​អ្វី​មួយ​ និង ស្វែង​ករ​វិធីសាស្ត្រ​​ជា​​វិជ្ជមាន​មួយ​​នៅ​ពេល​ទំនាក់ទំនង​ទៅ​មនុស្ស​ទាំង​នោះ។ ​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច?  អ្នក​គ្រប់គ្រង​ត្រូវ​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា និង ការ​ទំនាក់ទំនង​ដោយ​បើកចំហ​មួយ​ពី​​អ្វី​ដែល​ជា​ការ​ពិត​កំពុង​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ដោយ​មិន​លាក់លៀម​។ …បុគ្គលិក​ដែល​មិន​​សូវ​ចុះ​សម្រុង​នឹង​ក្រុម​ការងារ ​លេចឡើង​សញ្ញាណ​ទាំង ១៣ នេះ…
 ៦) បង្ហាញ​ពី​បទដ្ឋាន​​ស្តង់ដារ​​ការងារ​ទប់ទល់​នឹង​​​ភាព​អសកម្ម​ក្នុង​ការងារ បុគ្គលិក​ដែល​​អស្ចារ្យ​​ ជានិច្ចកាល​​​បង្ហាញ​ឲ្យ​ឃើញ​ការ​អនុវត្ត​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​លើ​ការងារ​របស់​ខ្លួន។ ​បុគ្គលិក​ប្រភេទ​​នេះ​បាន​​ផ្តល់​ទំនុកចិត្ត​​មួយ​ដល់​អ្នក​គ្រប់គ្រង​​ក្នុង​ការ​បំពេញ​ការងារ​​របស់​ខ្លួន​ជា​មួយ​នឹង​ស្តង់ដារ​ការងារ​​ខ្ពស់ និង ភាព​ជា​អ្នក​ដឹកនាំ​​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង​​ផ្ទាល់។​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​បង្ហាញ​ឲ្យ​មាន​ភាព​ជា​គំរូ​​នៅ​ក្នុង​ការ​អនុវត្ត​​ការងារ​ ទន្ទឹម​នឹង​ការ​​ផ្តល់​រង្វាន់​​បើក​ចំហ​ពី​អ្វី​ដែល​បុគ្គលិក​រូប​នោះ​សម្រេច​បាន។ 
៧) ​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង និង ​អ្នក​ដទៃ​ទៀត ​​​​​​ បុគ្គលិក​ប្រភេទ​នេះ បាន​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​ជា​គំរូ​មួយ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ជោគជ័យ​ និង ជំរុញ​ឲ្យ​អ្នក​រួម​ការងារ​ផ្សេង​ទៀត​ជោគជ័យ​ដូច​​ខ្លួន​ដែរ​ដោយ​មិន​មាន​ការ​ស្អប់ខ្ពើម រើសអើង ឬ បង្ក​ឲ្យ​មាន​ការ​ថ្នាក់ថ្នាំង​ចិត្ត​អ្វី​នោះ​ឡើយ។ លើស​ពី​នេះ​ បុគ្គលិក​ដ៏​អសា្ចរ្យ​គូសវាស​ពី​អនាគត​ដ៏​ល្អ​មួយ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ជោគជ័យ​ដូចគ្នា។ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ និង ភាព​រីកចម្រើន​នៅ​ក្នុង​ក្រុម​ការងារ​ ជា​មួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង រួម​ទាំង​ការ​​រៀនសូត្រ​សម្រាប់​អភិវឌ្ឍ​អាជីព​ការងារ។​​​ 
៨) ស្រាវជ្រាវ អនុវត្ត និង ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង គ្មាន​អ្នកណា​ម្នាក់​អាច​​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ គឺ​ជា​បុគ្គលិក​មួយ​រូប​ដែល​ព្យាយាម​សិក្សា​រៀន​សូត្រ អនុវត្ត និង ជំរុញ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់​នៅ​ក្នុង​ក្រុមហ៊ុន​ពី​មួយ​​ជំហាន​ទៅ​មួយ​ជំហាន។​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​គួរតែ​វិនិយោគ​ពេលវេលា​មួយ​ចំនួន​ផ្តល់​​ឱកាស​ឲ្យ​ពួកគេ​ចេះ​ស្រាវជ្រាវ និង ស្វែង​រក​អ្វី​ដែល​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន និង ការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ពួកគេ។ ជំរុញ​​ឲ្យ​បុគ្គលិក​គ្រប់រូប​​ស្វែងរក​ចក្ខុវិស័យ​គម្រោង​ការងារ​យ៉ាង​ស៊ីជម្រៅ​មួយ​​ និង​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ពី​សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ។​ …

៥ ជំហាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ និង ​បុគ្គលិក​​កាន់តែ​ស្អិតល្មួត… 

៩) បង្កើត​បរិយាកាស​ប្រកប​ដោយ​សុភមង្គល​ដល់​ក្រុមហ៊ុន បុគ្គលិក​​អស្ចារ្យ​បាន​យល់​ពី​អ្វី​ដែល​ជា​ថាមភាព​នៅ​ក្នុង​កន្លែង​ការងារ​ដែល​នោះ ​គឺ​​តម្លៃ​ការងារ​ និង មិត្តភាព​ទៅ​កាន់​មនុស្ស​គ្រប់គ្នា។ ការ​ស្គាល់​ខ្លួន​ឯង​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​​អាច​រក​ឃើញ​ពី​អ្វី​ដែល​​គួរ​តែ​ផ្តល់​ជូន​ដល់​គ្រួសារ មិត្តភាព និង ការ​សម្រេចចិត្ត​នានា​នៅ​ក្នុង​អាជីព​ការងារ​របស់​ខ្លួន​ប្រប​ដោយ​ភាព​រីករាយ​​។ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង ត្រូវ​បង្កើត​បរិយាកាស​ការងារ​មួយ​ដែល​​បុគ្គលិក​គ្រប់រូប​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​ដោយ​បើកចំហ។ លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​​គ្រប់​មធ្យោបាយ​ដើម្បី​ឈាន​ទៅ​​ដល់​ការ​សម្រេច​ក្តី​សុបិន្ដ​របស់​ពួកគេ។ 
) ជួយ​​ឲ្យ​​អ្នក​គ្រប់​គ្រង​​មាន​ការ​អភិវឌ្ឍ​ដែរ ​​​​​​បុគ្គលិក​ដែល​អស្ចារ្យ​ប្រកបដោយ​​សក្ដានុពល មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​ខ្លួន​ឯង និង អ្នក​រួម​ការងារ​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ផ្តល់​កម្លាំង​ចិត្ត​មួយ​​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​មាន​ភាព​កក់ក្តៅ​ផង​ដែរ។ គុណ​តម្លៃ​នៃ​ការងារ និង ការ​ខិតខំ​ប្រឹងប្រែង​របស់​​ខ្លួន បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​មាន​ទឹកចិត្ត និង ចេះ​អភិវឌ្ឍន៍​ខ្លួន​តាម​បុគ្គលិក​រូប​នេះ​ដែរ។ ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​ផ្តល់​ការ​គាំទ្រ​ឲ្យ​អស់​ពី​ចិត្ត និង ​ភាព​ស្មោះត្រង់​ដល់​បុគ្គលិក​រូប​ណា​ដែល​បង្ហាញ​ពី​គុណ​តម្លៃ​​ដ៏​ល្អ​ និង ការ​ខិតខំ​ប្រឹងប្រែង​ដល់​ក្រុមហ៊ុន ដើម្បី​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា សមិទ្ធផល​របស់​​ខ្លួន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​សំខាន់៕​

from: thebnews.com
0 comments

២០ ចំណុច ដែល​មនុស្សស្រី​ចង់បាន​ខ្លាំងបំផុតពីមិត្តប្រុស




ផ្តល់សិទ្ធិដោយ មង្គលការ
បុរសៗតែងតែត្អូញត្អែ​ថា មនុស្សស្រី​ពិបាក​នឹងយល់​ចិត្តបន្តិច។ ប៉ុន្តែប្រសិន​បើអ្នក​សម្លឹងមើល​ឲ្យកាន់​តែជ្រៅ អ្នកនឹង​បានយល់ពីអ្វី​ដែលនាង​ចង់បាន។ ពិតប្រាកដ​ណាស់ គ្មានអ្នក​ណាម្នាក់ នៅលើផែន​ដី​នេះអាចអះអាង​ថា អ្នក​មានចំណេះដឹង​ពេញលេញ​ទើបអាច​យល់ពីចិត្ត​របស់មនុស្សស្រី​នោះ។

ទាល់តែអ្នក​អាច​ធ្វើខុសម្តងទៅពីរដង ទើបអ្នករកឃើញ​ថា អ្វីដែលធ្វើឲ្យនាង​សប្បាយចិត្ត និងអ្វីដែល​រំខានចិត្តនាង។ កុំបារម្ភ ប្រសិនបើអ្នក​មានកំហុស គ្រាន់តែ​និយាយ​ពាក្យ​ថា សុំទោស ហើយព្យាយាម​ធ្វើរឿងផ្សេងៗ​ដែលទាក់ទាញ​ចិត្តនាង។
តើអ្នកឆ្ងល់ទេ​ថា ហេតុអ្វីបានអ្នក​គួរចាប់ផ្តើម​ជំហ៊ាន ដើម្បីធ្វើឲ្យទាក់ទាញ​ចិត្តនាង? នៅពេលអ្នក​ស្រឡាញ់អ្នក​ណាម្នាក់ អ្នកនឹង​ព្យាយាម​ធ្វើឲ្យ​មនុស្សម្នាក់​នោះសប្បាយ​រីករាយ។ ដូច្នេះប្រសិនបើ​អ្នកព្យាយាមធ្វើឲ្យនាង​សប្បាយចិត្ត នោះ​នាងប្រាកដជា​ចាប់អារម្មណ៏​លើអ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រ​មួយចំនួន​ដើម្បីចាប់ផ្តើម៖
ឱប​ចង្កេះនាង
ត្រូវប្រុងប្រយ័ត្ន​នៅពេល​អ្នក​ធ្វើបែបនេះ។ ប្រសិនបើអ្នកគ្មាន​អារម្មណ៏​ស្និតស្នាល​គ្រប់គ្រាន់​ចំពោះនាងទេ ឬប្រសិនបើ​នាងមាន​អារម្មណ៏​មិនល្អ នេះអាច​ធ្វើឲ្យ​នាងខឹង។ ប៉ុន្តែ​បើមិន​ដូច្នេះ​ទេ នាងប្រាកដ​ជាចូល​ចិត្តវា។
ពេលនិយាយ​ជាមួយនាង
ពេលនិយាយ​ជាមួយនាង មិនមែន​មានន័យថា អ្នកជា​អ្នកនិយាយរហូតនោះទេ។ ត្រូវយក​ចិត្តទុកដាក់ស្តាប់ការរៀបរាប់របស់នាង​ឲ្យ ទើប​ធ្វើឲ្យនាងមានអារម្មណ៏ល្អ។
ប្រាប់រឿង​អាថ៌កំបាំង​គ្រប់យ៉ាងដល់នាង
ប្រាប់នាងនូវរឿង​អាថ៌កំបាំងរបស់អ្នក… ប៉ុន្តែត្រូវ​បញ្ជាក់​នាងថា អ្នកបាន​និយាយរឿងអាថ៌កំបាំងទាំងអស់​របស់អ្នក​ប្រាប់នាង​អស់ហើយ។
យកអាវធំ​របស់អ្នកពាក់ឲ្យនាង
នេះជាសកម្មភាព​មួយបង្ហាញ​ភាពជាអ្នក​ការពារ។ មនុស្សស្រី​ស្រឡាញ់​ចូលចិត្ត​អ្នកមើល​ថែនាង។
មកនៅស្និត​នឹងនាង​បំផុត តែកុំថើប…
សកម្មភាពនេះ​នឹងបង្កើតក្តីរំពឹងទុក​របស់នាង ប៉ុន្តែនៅពេលអ្នកមក​នៅក្បែរ​ដោយ​មិនថើប វានឹងធ្វើឲ្យ​នាងកាន់​តែចង់ឲ្យ​អ្នកថើប។ ត្រូវចេះគ្រប់គ្រង​ឥរិយាបថ​ឲ្យបានល្អ។
ឱបនាង​ពីក្រោយ
ពេលខ្លះ មនុស្សស្រី​ចូលចិត្តឲ្យគូ​ស្នេហ៏ឱបនាង​ពីក្រោយ។ សាកល្បង​បែបនេះ បើអាច​ទៅរួច។
ឱបនាង​ឲ្យណែនៗ
ការឱបណែនៗ​ធ្វើឲ្យគូស្នេហ៏ទាំងពីរស្រឡាញ់​គ្នាខ្លាំង​ឡើង។ កុំស្ទាក់ស្ទ័រ​នឹងវាស់ស្ទង់​ចំណង់តណ្ហា​របស់អ្នក​ដោយការឱបណែនៗ។
ធ្វើឲ្យ​នាងសើច
មនុស្សស្រី​ស្រឡាញ់ការលេង​កំប្លុកកំប្លែង។ យូរៗម្តង អ្នកអាចនិយាយ​រឿងកំប្លែងឲ្យ​នាងស្តាប់ និងធ្វើឲ្យ​នាងសើច។
នាំនាង​ទៅចូលរួមពិធីជប់លៀង​មិត្តភក្តិ​របស់អ្នកដែរ
ឥរិយាបថបែបនេះ​បង្ហាញថា អ្នកចង់​ប្រាប់​ពិភពលោកនេះ​ពីស្នេហារបស់អ្នក។
ចេញទៅដើរលេង​ជាមួយមិត្តភក្តិ​របស់នាង
ចំណាយ​ពេលខ្លះ​ជាមួយមិត្តភក្តិ​នាង ហើយ​ត្រូវចុះសម្រុងនឹងគ្នា​ឲ្យបានល្អ។ ចំណុចមួយនេះនឹងធ្វើឲ្យនាង​សប្បាយចិត្តបំផុត។
ឲ្យនាងគេង​លើភ្លៅរបស់អ្នក
ធ្វើឲ្យនាង​មានអារម្មណ៏​កក់ក្តៅ​ និងក្តីស្រឡាញ់​ក្នុងរង្វង់ដៃ​របស់អ្នក។ ឲ្យនាងគេ​ងលើភ្លៅ​របស់អ្នក នៅពេលនាង​ប្រាប់រឿង​ផ្អែមល្អែម​ដល់អ្នក។
គេង​លើភ្លៅនាង

នៅពេលនាង​មានអារម្មណ៏ល្អ អ្នក​គេងលើភ្លៅនាង​ហាក់បីដូចជា កូន​ក្មេងតូច​ម្នាក់។ នាងនឹងមានអារម្មណ៏ល្អ នៅពេលអ្នក​មានភាពកក់ក្តៅជា​មួយនាង។
ថើប​នាងភ្លាមៗ
មនុស្សស្រី​ចូលចិត្តអារម្មណ៏​រីករាយ ភ្ញាក់ផ្អើល ហើយសកម្មភាព​នេះនឹងមាន​ប្រសិទ្ធិភាព ប្រសិនបើនាង​ស្រឡាញ់អ្នក។
ឧស្សាហ៏​ប្រាប់ដល់​នាងថា នាងស្អាត
ពេលខ្លះ អ្នកក៏ត្រូវការ​និយាយពាក្យ​កុហកដែរ។ ប៉ុន្តែអ្នក​នឹងសប្បាយចិត្ត ក្រោយពេល​អ្នកសរសើរនាង។
រក្សាការ​ផ្ញើសារទៅនាង
ស្ទាបស្ទង់​ស្នេហារបស់អ្នក​តាមរយៈសារអ្នក។
នៅជាមួយ​នាង ពេលនាង​មិនសប្បាយចិត្ត
នេះជាកត្តា​មួយដ៏សំខាន់បំផុតដែល​អាចសម្រេច​អនាគត​ស្នេហា​របស់អ្នក។ ត្រូវនៅក្បែរនាង​ពេលដែលនាង​ចង់នៅក្បែរអ្នក។
ដុះពុកចង្ការ និង…
ទុកពុក​ចង្ការ ហើយត្រដុស​នឹងស្មារបស់​នាង នៅពេលនាង​កំពុងគេង។ ប្រយ័ត្ន៖ ប្រសិនបើពុកចង្ការ​របស់អ្នករឹង, ស្រួច ឬគ្មាន​អនាម័យ ការធ្វើបែបនេះ​នឹងធ្វើឲ្យ​នាងខឹង។
សុំនាង​រៀបការ
នៅថ្ងៃណា​មួយ ពេលដែលនាង​មានក្តីរំពឹងតិចតួច ត្រូវសុំនាង​រៀបការ ហើយប្រាប់​នាងថា ជីវិតរបស់អ្នក​នឹងគ្មានន័យ លុះត្រាតែអ្នក​បានរៀបការ​ជាមួយនាង។
រៀបការនឹងនាង
ការរៀបការ​ជារឿងមួយសំខាន់​បំផុត ដែល​មនុស្សស្រី​ចង់បាន។ រៀបការ​នឹងនាង ហើយធ្វើឲ្យនាង​មានសុភមង្គល។
ធ្វើអាហារ​សម្រាប់នាង
តើអ្នកពិតជា​ចង់រៀបការ​ជាមួយនាងមែន​ទេ? ចាប់ផ្តើមចម្អិន​អាហារឲ្យ​នាងញ៉ាំ ប្រសិនបើអ្នក​ពិតជាស្រឡាញ់​នាងមែន៕
0 មតិយោបល់របស់ប្រិយមិត្ត

From: khmer-press.com
0 comments

ល្បែង​ទាញ​ព្រ័ត្រ​​​ត្រូវ​បាន​​អង្គការ​ ​UNESCO បញ្ចូល​ក្នុង​​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ​​


រាជធានី​ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦​​នេះ ​តំណាង​អង្គការ UNESCO (យូ​ណេ​ស្កូ) បាន​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់ ការ​ចុះ​បញ្ចូល​”ល្បែង​ទាញ​ព្រ័ត្រ” របស់​ខ្មែរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ ដល់​ប្រទេស​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប ​ដែល​ KQUBE ទទួល​បាន​​​នៅ​ថ្ងៃ​នេះ​។
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ផ​ងដែរ​ថា​ ​ក្រៅ​ពី​​ការ​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់ ការ​ចុះ​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ ដោយ​ដំណាង​​អង្គការ​ UNESCO ​​នៅ​កម្ពុជា ​ក៏​មាន​ការ​រៀប​ចំ​​ពិធី​​ជា​ប្រវត្តិសាស្ត្រ ​នៃ​ការ​តភ្ជាប់​​រវាង​​ព្រះសិរ្សព្រះហរិហរជា​សមុច្ច័យ នៃ​​សារមន្ទីជាតិ​​អាស៊ី​ហ្គឺម៉េ ប្រទេស​បារាំង នៅ​នឹង​​ដង​ខ្លួន​ជា​សុមច្ច័យ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា ​ដែល​បាន​​បែក​គ្នា​អស់​រយៈ​ពេល​​ជិត​១៣០​ឆ្នាំ​​មក​ហើយ​ផងដែរ​៕
សូម​អាន​​សេចក្ដីប្រកាស​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម៖

From: khmer-press.com


0 comments

វីរីយ៉ា ចេះ​ចំហ​ដើម​ទ្រូង ព្រោះ​អ្នក​ដឹក​នាំ​រឿង



ដោយ​សារ​តែ​អ្នក​ដឹក​នាំ​រឿង បាន​ធ្វើ​ឱ្យ​ស្រីស្អាត វីរីយ៉ា ក្លាយ​ជា​តារា​ស្រី​ម្នាក់​និយម​ស្លៀក​ពាក់​បែប​សិច​ស៊ី​ចំហ​ដើម​ទ្រូង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​សាមី​ខ្លួន​បាន​​ប្រាប់​​ ​Sabay​ កាល​ពី​ពេល​ថ្មី​នេះ។
វីរីយ៉ា ប្រាប់​ថា៖ “ហ៊ឹម!…ស្ទើរ​គ្រប់​រឿង​ទៅ​ហើយ ពូក​គាត់​តែង​ហៅ​ខ្ញុំ​ហ្នឹង​ថត​ជា​តួ​ស្លៀកពាក់​សិច​ស៊ី និង ​កាច​ឆ្លាស់ ទៅ​ជា​ទម្លាប់​ហើយ”។ វីរីយ៉ា មិន​បានប្រាប់​​ពី​ចំនួន​រឿង ដែល​អ្នក​នាំ​តម្រូវ​ឱ្យ​ថត​សិច​ស៊ី​​កន្លង​មក​នោះ​ទេ។ ប៉ុន្តែ​តារា​រូប​នេះ​បន្ថែម​ថា ការ​ប្រឡូក​នៅ​ក្នុង​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គឺ​ពោរពេញ​ដោយ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ពិត​មែន។ ជាក់​ស្ដែង​នៅ​ក្នុង​សកម្មភាព​ថត​MV​សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​របស់​ផលិតកម្ម​ រស្មី​ស្ទឹង​សែន ប៉ុន្មាន​ថ្ងៃ​មុន​ជា​ដើម។


ជាមួយ​គ្នា​នោះ ​វ៉រីយ៉ា ​បញ្ជាក់​ថា៖​“អឺ!..ខ្ញុំ​សិច​ស៊ី​មែន ប៉ុន្តែ ​មិន​ឱ្យ​ជ្រុល​ពេក​ទេ អញ្ចឹង​ហើយ​ដូច​មិន​ភ័យ​ចំពោះ​ការ​រិះគន់​ពេក​ដែរ”។ ប៉ុន្តែ​ម្ចាស់​ហាង​កាហ្វេ​ម្ដុំ​វត្ត​ភ្នំ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា នាង​ក៏​ជា​គំរូ​សិច​ស៊ី​ជាង​គេ​នៅ​ក្នុង​ហាង​ផង​ដែរ សម្រាប់​បុគ្គលិក​ផ្សេង​ទៀត ព្រោះ​នេះ​ជា​ផ្នែក​មួយ​ទាក់ទាញ​អតិថិជន​​មក​ផឹក​កាហ្វេ​កាន់​តែ​ច្រើន​ឡើង។



ជាមួយ​គ្នា​នោះ ​វ៉រីយ៉ា ​បញ្ជាក់​ថា៖​“អឺ!..ខ្ញុំ​សិច​ស៊ី​មែន ប៉ុន្តែ ​មិន​ឱ្យ​ជ្រុល​ពេក​ទេ អញ្ចឹង​ហើយ​ដូច​មិន​ភ័យ​ចំពោះ​ការ​រិះគន់​ពេក​ដែរ”។ ប៉ុន្តែ​ម្ចាស់​ហាង​កាហ្វេ​ម្ដុំ​វត្ត​ភ្នំ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា នាង​ក៏​ជា​គំរូ​សិច​ស៊ី​ជាង​គេ​នៅ​ក្នុង​ហាង​ផង​ដែរ សម្រាប់​បុគ្គលិក​ផ្សេង​ទៀត ព្រោះ​នេះ​ជា​ផ្នែក​មួយ​ទាក់ទាញ​អតិថិជន​​មក​ផឹក​កាហ្វេ​កាន់​តែ​ច្រើន​ឡើង។


From: http://www.pelprek.com/news-detail--2391.html
0 comments

តួឯក​ស្រីថៃ​១០រូបណា​ខ្លះ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត?

ប្រទេស​ថៃ អាច​ចាត់ទុក​បាន​ថា ជាប្រទេស​មួយ ដែល​មាន​ការរីក​ចម្រើនគួរ​ឲ្យកត់​សម្គាល់​នៅក្នុង​វិស័យ ឧស្សាហកម្ម​ផលិតភាព​យន្ត។ ទន្ទឹម​នឹង​នេះ យើង​សង្កេត​ឃើញថា តារា​សម្តែង​ភាគ​ច្រើនរបស់​ប្រទេស​ថៃ គឺពោពេញដោយ​ទេពកោសល្យ និងសមត្ថភាព ហើយ​ក៏​មានការ​​ប្រកួតប្រជែង​ខ្លាំងផង​ដែរ។ នៅក្នុង​ទំព័រនេះ Cool សូម​លើក​យក​នូវតារា​ស្រីថៃ​១០រូប​ដែល​មានភាព​ល្បីល្បាញ និង​មានត​ម្លៃខ្លួ​ន​ថ្លៃ​បំផុត​ក្នុងការ​ថត​ខ្សែភាព​យន្ត ដែល​តារា​ស្រី​ទាំង​នេះ សុទ្ធ​តែ​ជា​តួឯក។


១.  អាំ ផាត់ឆះរាផា។ តារារូប​នេះ​អាច​រកចំណូល​ក្នុងការ​ថត​ខ្សែភាព​យន្តមួយ​មួយឆាក ឬមួយឈុត​បាន ២០០០០០បាត ឬប្រមាណ​៦២៥០​ដុល្លារ​អាមេរិក។


២. ជម្ពូរ អារីយ៉ា អេហាកេត។ អេហា​កេត អាច​រក​​ប្រាក់​​ចំណូល​​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្តក្នុង​​​មួយឆាក ឬមួយឈុត បាន ១០០០០០បាត ឬប្រមាណ ៣១២៥ដុល្លារ​អាមេរិក។


៣. អែន ថងប្រះសុំ។ នៅក្នុង​ខ្សែភាព​យន្តមួយឆាក ឬមួយឈុត ​របស់​តារារូប​នេះ អាច​រកប្រាក់​ចំណូល​បាន ៨០០០០បាត ឬប្រមាណ​២៥០០​ដុល្លា​រអាមេរិក។


៤. នុនវរនុត។ នុន​វរនុត អាច​រក​ប្រាក់​ចំណូល​ក្នុងការ​ថតខ្សែ​ភាព​យន្តមួយឆាក ឬមួយឈុតបាន ៨០០០០បាត ឬប្រមា​ណ២៥០០ដុល្លារ​អាមេរិក។


៥. ផលយ ឈឺម៉ាន។ ឈឺម៉ាន អាចរក​ប្រាក់​ចំណូល​ក្នុងការ​ថតខ្សែ​ភាពយន្ត​មួយឆាក ឬមួយឈុតបាន ៨០០០០បាត ឬប្រមាណ ២៥០០​ដុល្លារ។

៦. អេប ថាត់សអន។ តារាស្រស់​ស្អាតរូប​នេះ អាចរក​ចំណូល​ពីការថត​ខ្សែភាព​យន្តរបស់​ខ្លួន​ក្នុង​មួយឆាក ឬមួយឈុតបាន ៧៥០០០បាត ឬប្រមាណ ២៣៤៣​ដុល្លារ​អាមេរិក។

៧. ចេន នី ធៀនភូសុវ៉ាន់។ ធៀនភូ​សុវ៉ាន់ អាច​រកប្រាក់​ចំណូល​ពីការថត​ខ្សែភាព​យន្តមួយឆាក ឬមួយឈុតបាន ៧៥០០០បាត ឬប្រមាណ ២៣៤៣​ដុល្លារ​អាមេរិក។

៨. ផែនខេក ខេម ម៉ានិត។ តារាស្រស់​សោភា​រូបនេះ អាច​រកប្រាក់​ចំណូល​ក្នុងការ​ថតភាព​យន្តរបស់​ខ្លួនមួយឆាក ឬមួយឈុតបាន ៧០០០០បាត ឬប្រមាណ ២១៨៧​ដុល្លារ​អាមេរិក។

៩. មឹនភិតថយ៉ា។ តារា​ដែល​ពោ​ពេញ​ដោយស្នាមញញឹម​និងគួរ​ឲ្យទាក់​ទាញរូប​នេះ អាច​រ​ក​ប្រាក់​ចំណូលពីការ​ថត​ខ្សែ​ភាព​យន្តមួយឆាក ឬមួយឈុតបាន ៥០០០០បាត ឬប្រមាណ ១៥៦២​ដុល្លារ​អាមេរិក។

១០. យាយ៉ា អ៊ុរ៉ាតយ៉ា។ អ៊ុរ៉ាតយ៉ា គឺជា​តារា​ដែលមាន​ភាព​គួរឲ្យទាក់​ទាញ​សម្រាប់​ស្នាមញញឹម​របស់ នាង ហើយ​នាងអាច​រកប្រាក​ចំណូល​ពីការថត​ភាព​យន្តមួយឆាក ឬមួយឈុតបាន ៤៥០០០បាត ឬប្រមាណ១៤០៦ដុល្លារ​អាមេរិក។




From: http://cool1007.com/article/185
0 comments

សុភាព​បុរស​ដែល​ចង់​មាន​បុត្រ​ពេល​ខ្លួន​អសមត្ថភាព​ផ្លូវភេទ​គួរ​ស្វែង​យល់​ពី៤ចំណុច​ងាយៗ​នេះ


១.ការទទួលទានអាហារដែលមានប្រយោជន៍ដល់សុខភាពៈ
អ្នកគួរតែញុំាផ្លែប៉េងប៉ោះ ព្រោះថាផ្លែងនេះសំបូរទឹកកាមច្រើន។ បើតាមទឹកកាមធម្មជាតិសាងមកប៉ុនគ្រាប់ល្ង មាន៩០%មិនមានជីវិតរឹងមាំ មុននិងចូលទៅក្នុងស្បូនស្រ្តី។ ដូច្នេះ បុរសត្រូវតែជ្រើសរើសយក អាហារណាដែលមានប្រយោជន៍ ដូចជា ផ្លែឪឡឹក ល្ហុង និងប៉េងប៉ោះជាដើម។


២.ត្រូវហាត់ប្រាណៈ
ជាធម្មតាទឹកកាមបញ្ចេញម្តងមានចំនួន ១៥លានក្បាលទៅ១៥០លានក្បាល។  អ្នកវិទ្យាសាស្រ្តបានណែនាំឲ្យបុរសហាត់បា្រណបញ្ចេញញើសដើម្បីដុតកំទេចជាតិខ្លាញ់ខាងក្នុងឲ្យបានប្រសើរ។ បន្ថែមលើនេះទៀត ការហាត់ប្រាណអាចជួយបង្កើតទឹកកាម៣៣%ទៀតផងដែរ។


៣   បន្ថយការនិយាយទូរស័ព្ទដើម្បីឲ្យទឹកកាមរឹងមាំង
តាមធម្មតាទឹកកាមប្រើពេលវេលាធ្វើដំណើរ ១២ ទៅ១៤ម៉ោង ក្រោយពីបុរសបានបញ្ចេញទឹកកាម  ហើយមានជីវិតរស់នៅទាំងអស់។ មូលហេតុទឹកកាម ហែលទៅចូលក្នុងស្បូនយឺតនោះ  អ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា មកពីបុរសនិយាយទូរស័ព្ទច្រើន ហើយសេវាទូរស័ព្ទអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទៀតផង។


៤ ការពាទឹកកាមឲ្យមានជីវិត
ពេលដែលអ្នកនៅជាមួយដៃគូរ ចូរកុំប្រញាប់ប្រញ៉ាលឡើងឋានសួគ៍លឿនពេក ពីព្រោះថាទឹកកាមរបស់អ្នកអាចនឹងមិនមែនភាពរឹងមាំង។ ផ្ទុយទៅវិញ ពេលដែលអ្នកមិនប្រញាប់ប្រញ៉ាល វាអាចធ្វើឲ្យថាមពលទឹកកាមមានឡើងទៅដល់៧០% ឯណោះ។
ជាកាកត់សំគាល់ គូរស្វាមីភរិយាដែលព្យាយាមមានបុត្រ តែមិនមានបុត្រនោះ សាកល្បងមកប្រើប្រាស់វិធីទាំង៤យ៉ាងនេះ យើងសង្ឈឹមថាលោកអ្នកនឹងសម្រេចតាមសេចក្តីប្រាថ្នា៕








From: http://cool1007.com/article/186
0 comments

ឃើញតារាម៉ូដែល ស្លៀករ៉ូបស្អាត ដល់ពេល ទិញមកស្លៀក ខ្លួនឯង បានដឹងថា ខុសគ្នាឆ្ងាយ




ចិន៖ នាពេលបច្ចុប្បន្ននេះ ការលក់សំលៀកបំពាក់តាមអនឡាញកំពុងតែមានការចាប់ អារម្មណ៍យ៉ាងខ្លាំងទូទាំង ពិភពលោក ប៉ុន្តែការទិញទំនិញអនឡាញក៏មានហានិភ័យខ្ពស់ដែរ ដូចជាទំនិញមិន ដូចការបង្ហោះលក់ ពណ៌មិន ដូចគ្នា និងមានគុណភាព។ ចំនែកឯទំនិញស្លៀកមិនសមរាងក៏ជាបញ្ហាមួយដែរ ជាក់ស្តែងដូចស្ត្រីម្នាក់បានកុម្ម៉ង់ ទិញរ៉ូប មួយតាមអនឡាញ Taobao ដោយសារតែឃើញតារាម៉ូដែលស្លៀករ៉ូបនោះស្អាតឥតខ្ចោះ។







From: knn-news.com
0 comments

ឈុត​នៅ​ផ្ទះ​របស់​ស្រ្តីខ្មែរ ដែល​តែ​ងដុត​រោល​​អារម្មណ៌​ បុរស​ៗ​ខ្មែរ


ឈុត​សំលៀកបំពាក់​គឹ​ជា​ផ្នែក​មួយ​នៃ​ការ​រឹតចំណង​ស្នេហ៌​ប្តីប្រពន្ធ ព្រោះ​បើ​សិន​ជា​នារី​ៗ​ចេះជ្រើសរើស​សំលៀកបំពាក់ និងស្លៀក​ត្រូវ​តាម​ពេលវេលា វា​នឹង​ធ្វើ​អោយ​បុរស​ៗ​លុងស្នេហ៌​រាល់ៗថ្ងៃ មិន​មានចិត្ត​គេច​បែក​ឆ្វេងរក​អ្នក​ក្រៅ​នាំតែដំបៅចិត្ត​នោះទេ​។


អ្វីដែល​បុរស​ៗ​ខ្មែរ​ស្ទើ​តែទាំងអស់​​តែង​ទប់​អារម្មណ៌​មិន​បាន​នោះ​គឺ​ នៅពេលគេឃើញ​ភរិយារបស់​ខ្លួុន​ចោមពុង​សារុង​ងូត​ទឹក​ (សម្រាប់​អ្នកនៅជនបទ) និង​ចោមពុង​សារុង​ស្តើង​ៗ​ពេលចូលគេ​ (សម្រាប់​អ្នក​នៅ​​ទីក្រុង​ខ្លះ​)។ ដូច​លោកអ្នក​បានដឹង​ហើយថា សំពត​ប្រពៃ​ណី​ខ្មែរ​គឺសារុង បើ​សិន​គេ​ស្លៀកវា​អោយចំពេលវេលា វានឹង​បង្ហាញអោយឃើញ​ភាពសិចស៊ី​មិនចាញ់​ឈុត​រាត្រី​របស់​បរទេស​នោះ​ទេ​.. មិនជឿ​មើល​រូបខាងក្រោម​នេះ​ទៅ..៖





From: www.knn-news.com
0 comments

ច្បាប់​ធ្វើ​​អាជីវកម្ម​ទាំង ៩ ​របស់​មហាសេដ្ឋី Mark Cuban


នៅ​ពេល​ដែល​និយាយ​​ពី​ឈ្មោះ​លោក ​ Mark Cuban ប្រិយមិត្ត​ទំនង​ជា​មិន​សូវ​ស្គាល់​ច្បាស់​ប៉ុន្មាន​នោះ​ឡើយ ហើយ​លោក​ហាក់​មិន​សូវ​ជា​លេចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ដូច​​មហាសេដ្ឋី Bill Gates ​មហាសេដ្ឋី Mark Zuckerberg ឬ មហាសេដ្ឋី Warren Buffett ​នោះទេ។ យ៉ាងណាមិញ បើ​និយាយ​នៅ​បរិបទ​​លើ​ទឹកដី​អាមេរិក​វិញ​ ​មហាសេដ្ឋី​វ័យ ៥៦ ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​ជំនួញ​ដ៏​​មាន​ប្រជាប្រិយភាព​​មួយ​រូប​សំបូរ​ទៅ​ដោយ​យុទ្ធសាស្ត្រ​មិន​​ធម្មតា​ដែរ។

សម្រាប់​ដំបូន្មាន​អាជីវកម្ម ​មហាសេដ្ឋី​ជំនួញ​ខាងលើ​បាន​​បង្ហាញ​ផ្លូវ​ពី​គន្លឹះ​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​ដែល​ជា​ច្បាប់​របស់​លោក​​​ក្នុង​ការ​បង្កើត ដឹកនាំ និង គ្រប់គ្រង​អាជីវកម្ម​ចំនួន ៩ ​ដូច​ខាងក្រោមនេះ៖ ​​​​

១) ចង់​បង្កើត​ក្រុមហ៊ុន​មួយ​លុះត្រា​តែ​អ្នក​មាន​​ក្តី​ស្រមៃ​ និង ​ស្រលាញ់​លើ​​​មុខរបរ​អាជីវកម្ម​របស់​អ្នក។ បើ​គ្មាន​ក្តី​ស្រមៃ​ និង ក្តី​ស្រលាញ់​ដាក់ចិត្ត​ទៅ​លើ​មុខរបរ​អាជីវកម្ម​របស់​អ្នក​ទេ​នោះ​ ​សូម​កុំ​បង្កើត​​​​វា​ឡើង​។ ​

២​) បើ​អ្នក​មាន​យុទ្ធសាស្ត្រ​ធ្វើ​អាជីវកម្ម នោះ​មិនមែន​ជា​ក្តី​ស្រមៃ​​របស់​អ្នក​នោះ​​ទេ។ ​​​

៣) ជួល​បុគ្គលិក​ដែល​អ្នក​គិត​ថា​ ស្រលាញ់​ និង ពេញចិត្ត​ការងារ​របស់​អ្នក​ដូច​អ្នក​ដែរ។ ​

៤) ការ​លក់​ អាច​ធានា​បាន​អ្វីៗ​ទាំងអស់​នៅ​ក្នុង​​ក្រុមហ៊ុន​របស់​អ្នក។ អ្នក​ត្រូវ​ដឹង​ពី​របៀប​រក​លុយ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​ ហើយ​នោះ​គឺ​ការ​ធ្វើ​ឲ្យ​ការ​លក់​របស់​អ្នក​មាន​ប្រសិទ្ធភាព និង កើន​ឡើង​ជា​បន្តបន្ទាប់​។

…កត្តា​៨ យ៉ាង​ដែល​អាច​បន្ត​បំផ្លាញ​អាជីព​ការងារ​របស់​លោក​អ្នក​នៅ​​ឆ្នាំ ២០១៥​​នេះ…

៥) អ្នក​ត្រូវ​ដឹង​ពី​​សមត្ថភាព​​ស្នូល​ ឬ លក្ខណៈ​ពិសេស​​​​នៅ​ក្នុង​ក្រុមហ៊ុន​របស់​​អ្នក និង ត្រូវ​ផ្ដោត​ទៅ​លើ​វា​​​ជា​អាទិភាព​ជានិច្ច។ ​បន្ទាប់​មក​ជួល​​មនុស្ស​ឲ្យ​ធ្វើ​ការ​​សម្រួច​សមត្ថភាព​ស្នូល​​នោះ​ឲ្យ​កាន់តែ​មុត​ស្រួច​ឡើង​។

៦) ជួល​បុគ្គលិក​ដែល​ធ្វើឲ្យ​​ក្រុមហ៊ុន​របស់​អ្នក​មាន​ថាមពល​ជានិច្ច។ កុំ​ជួល​បុគ្គលិក​ដែល​ចង់​តែ​ត្រួតត្រា​គេ កុំ​ជួល​បុគ្គលិក​ដែល​​​ចង់​តែ​បាន​តំណែង​ខ្ពស់ កុំ​ជួល​បុគ្គលិក​ដែល​ចង់​តែ​កសាង​អាណាចក្រ​​តែ​ម្នាក់​ឯង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក។ មនុស្ស​ប្រភេទ​នេះ​ អ្នក​មិន​គូរ​អនុញ្ញាត​ឲ្យ​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​នោះ​​​ឡើយ។ ​

​៧) ផ្តល់​លទ្ធភាព​ឲ្យ​បុគ្គលិក​គ្រប់រូប​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​​ចេះ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ថ្មីៗ​​ដោយ​ចំហ​។ កុំ​បិទ​សិទ្ធិ​ពួកគេ​ឲ្យ​សោះ ​បច្ចេកវិទ្យា​​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​របស់​អ្នក​កាន់តែ​ទាន់សម័យ ហើយ​ពួកគេ​អាច​ជួយ​​ស្វែង​រក​គន្លឹះ​ពង្រីក​អាជីវកម្ម​របស់​អ្នក​ដើរ​ទន្ទឹម​នឹង​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៀត​ផង។​​

៨) កុំ​ជួល​សេវាកម្ម​ទំនាក់ទំនង​សាធារណៈ (PR)​ ពី​ក្រុមហ៊ុន​ផ្សេង​មក​ធ្វើ​ការ​ឲ្យ​អ្នក។ អ្នក​ត្រូវ​ជួល​មនុស្ស​ដែល​មាន​សមត្ថភាព​ខាង​ទំនាក់ទំនង​សាធារណៈ​ឲ្យ​អ្នក​វិញ​ ដើម្បី​ធ្វើ​ការ​ប្រចាំការ​ឲ្យ​អ្នក ព្រោះ​ថា​ពួកគេ​នឹង​អាច​​សហការ​ជា​មួយ​អ្នក​គ្រប់ពេល។

៩) អ្នក​ត្រូវ​ធ្វើ​ឲ្យ​បរិស្ថាន​​នៅ​កន្លែង​ការងារ​របស់​អ្នក​ផ្តល់​ភាព​រីករាយ​ដល់​បុគ្គលិក​គ្រប់រូប​ជានិច្ច។ នៅ​ពេល​​ដែល​បុគ្គលិក​មាន​ភាព​រីករាយ ពួកគេ​​ធ្វើ​ការ​ដោយ​មាន​កម្លាំង​ចិត្ត មាន​ថាមពល ​និង អាច​ជួយ​ឲ្យ​សមិទ្ធផល​ការងារ​របស់​អ្នក​ដើរ​រលូន​ទៅ​មុខ​ទៀត​ផង៕



0 comments

វិធីសាស្ត្រ​ទាក់ទង​ស្នេហា​មនុស្ស​ស្រី​មាន​ចរិត​អៀន​ឱ្យ​បាក់​ស្រឡាញ់


បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១០:២៣

ចរិតលក្ខណៈ​ពី​ធម្មជាតិ​របស់​មនុ​ស្សមានភាព​ខុស​ប្លែក​ពី​គ្នា អ្នកខ្លះ​អៀន អ្នកខ្លះ​សុភាព និង​អ្នកខ្លះ​ឆ្នាស ដូចនេះ​មធ្យោបាយ​តាម​ចែចង់​ស្នេហា​អ្នក​ទាំងនោះ​ក៏​ខុស​គ្នា​ដែរ ។

ចំពោះ​មនុស្ស​ស្រី​មាន​ចរិត​អៀន​តើ​ធ្វើ​ម៉េច​អាច​ឱ្យ​បាក់ចិត្ត​ស្រឡាញ់​អ្នបាន ។
១-​កុំ​ព្យាយាម​សួរ​នារី​មាន​ចរិត​អៀន​ច្រើន​ដូច​ជា​សួរ​បុគ្គលិក​សម្ភាស​ចូល​ធ្វើការ​ឱ្យ​សោះ ដូច​ជា​សួរ​ថា តើ​កញ្ញា​ឈ្មោះ​អ្វី ? ចូល​ចិត្ត​អ្វី? ការ​ចោទសួរ ជាប់​ៗ​គ្នា នឹង​មិន​អាច​ជួយ​ដល់​អ្នក​ទាក់ទាញ​ទឹកចិត្ត​នាង​បាន​ឡើយ ក្នុង​នោះ​ការ​ប្រើ​ក្រសែភ្នែក​ទាក់ទង​គ្នា និង​ការ​ចោទសួរ​រឿង​ដូច​ជា តើ​អ្នក​នាង​ចូល​ចិត្ត​ខ្ញុំ​ទេ ? ឬ​ក៏​អ្វី​ផ្សេង​ក៏​ដូច​គ្នា​ដែរ ។

២-​រក្សា​ចិត្ត​ឱ្យ​ត្រជាក់ ឬ​ស្ងប់ស្ងាត់ ពោល​គឺ​សម្តែង​អារម្មណ៍​តាម​ធម្មជាតិ ទើប​ជា​ការ​ប្រសើរ​។ ត្រូវ​ចង​ចាំ​ថា រាល់​អ្វី​ដែល​អ្នក​ធ្វើ​កុំ​សម្តែង​នូវ​សកម្មភាព ប្លែក​ៗ​ឱ្យ​សោះ ។

៣-​ទុក​ឱ្យ​នារី​ដែល​មាន​ចរិត​អៀនខ្មាស​នោះ​ជា​អ្នក​បើកផ្លូវ​ឱ្យ​អ្នក​វិញ ។ ប្រសិនជា​អ្នកមាន​អារម្មណ៍​ថា​អ្នក​ដទៃ​ហាក់​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដែរ ចូរ​ឱ្យ​គេ​ជជែក​ឱ្យ​ច្រើន​បន្តិច​ជាមួយ​នាង ។

៤-​មិន​ត្រូវ​នៅ​ស្ងៀម​ដែរ​ទេ ប្រសិនជា​វា​កើតឡើង​មែន​ត្រូវ​គិត​អំពី​កម្មវត្ថុ​មួយ ឬ​បុគ្គល​ម្នាក់​នឹង​ដើរ​ចេញពី​អ្នក​ក្រោយ​ពេល​អ្នក​ពុំ​បាន​ចោទសួរ​ឆ្លើយឆ្លង​ជាមួយ​នារី​ចរិត​អៀន​៕




From:  http://kohsantepheapdaily.com.kh/article/116347.html
0 comments

ធ្វើយ៉ាងណា​ទើប​អាច​ទាញ​យក​ហ្គេម​ចោរ​លួច​ឡាន​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ​នៅ​លើ​ iOS បាន??


ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយអំពីហ្គេមចោលួចឡាន​ដែល​មាន​ឈ្មោះថា​ Grand Theft Auto San Andreas ហើយ​ឈ្មោះ​កាត់​របស់វា​គឺ​ GTA San Andreas ហ្គេម​មួយ​នេះ​គឺ​ជា​ហ្គម​ដែល​កំពុង​តែ​ល្បីល្បាញ​និង​មាន​ចំនួន​អ្នក​លេង​ច្រើន​ទូទាំង​ពិភពលោក​ហើយ​បាន​ចេញ​អោយ​លេង​នៅ​លើ​គ្រប់ ​Device ទាំងអស់​មិន​ថា Android រឺ iOS រឺក៏ PC ឡើយ​សុទ្ធ​តែ​អាច​លេង​បាន​ទាំង​អស់​ប៉ុន្តែ​សម្រាប់​នៅ​លើ​ iOS ហ្គេម​មួយ​នេះ​បាន​ដាក់​លក់​នៅ​លើ App Store តម្លៃ​របស់​វា​គិត​មក​ដល់​ពេល​នេះ​គឺ 6.99$ បើ​គិត​សម្រាប់​ប្រិយមិត្ត​មួយ​ចំនួនគិត​ថា​វា​មាន​តម្លៃ​ថ្លៃ​ណាស់​ដូច្នេះ​ហើយ​ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ចង់​ធ្វើ​ការ​ទាញ​យក​ហ្គេម​នេះ​បាន​ដោយ​មិន​គិត​ថ្លៃ​ ថ្ងៃនេះ​ខេមបូ​នឹង​ធ្វើ​ការ​បង្ហាញ​ពី​វិធី​ទាញ​យក​ហ្គេម​ Grand Theft Auto San Andreas នៅលើ iOS Device ដោយ​មិន​គិត​ថ្លៃ​ជា​មួយ​នឹង Tweak ដែល​មាន​ឈ្មោះ​ថា Linkstore ។

ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់ Tweak នេះរួចមកហើយ Linkstore គឺជា Tweak ដែល​អនុញ្ញាត្ត​អោយ​យើង​ធ្វើ​ការ​ទាញ​យក​ហ្គេម​រឺ​កម្មវិធី​ដែល​ដាក់​លក់​នៅ​លើ Appstore បាន​ដោយ​សេរី​និង​អាច​ប្រើប្រាស់​បាន​ ដូច្នេះ​ចង់​ដឹង​ថា​តម្រូវ​ការ​និង​វិធី​ប្រើប្រាស់ Tweak នេះ​យ៉ាង​ណា​នោះ​សូម​តាម​ដាន​ខាង​ក្រោម​ដើម្បី​ដឹង​ពី​វិធី​ទាញ​យក​ហ្គេម GTA San Andreas ទាំង​អស់​គ្នា :

តម្រូវការ

iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 8 ឡើងទៅ
មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :

ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/camboreporteam
ប្រសិនបើប្រិយមិត្តមាន Source រួចរាល់សូមធ្វើការ Refresh
បន្ទាប់ពីធ្វើការ Add Source រឺ Refresh រួចរាល់សូមធ្វើការស្វែងរក AppSyc ( 5x -> 8.X) ហើយ Linkstore For iOS 8 និង​ធ្វើ​ការ​តម្លើង​វា​រួច Restart Springboard
ដើម្បីអោយដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់ប្រិយមិត្ត
បន្ទាប់មកសូមចូលទៅកាន់ App Store ស្វែងរក GTA San Andreas រឺចុចតាម តំណរនេះ ក៏បាន
សូមចុចពាក្យ Get With Linkstore និងចុចពាក្យ Direct ហើយ​ធ្វើ​ការ​ទាញ​យក​ជា​ការ​ស្រេច​វា​នឹង​ធ្វើ​ការ​ទាញ​យក​និង​តម្លើង​ដោយ​ស្វ័យ​ប្រវត្តិ

បើសិនជា Link Direct មិនដំណើរការប្រិយមិត្តអាចសាកល្បងជាមួយនឹង​ Link ផ្សេងៗ​បាន​ដូច​ជា Filedrivex រឺ Filepup ផ្សេងៗ​ជា​ដើម។
ជាចុងក្រោយ សូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រខេមបូ។ ខេមបូសង្ឃឹម​ថា​ប្រិយមិត្ត​នឹង​ពេញចិត្ត​ជា​មួយ Tweak មួយ​នេះ ហើយ​ក្រុម​ការងារ​យើង​នឹង​ខិត​ខំ​ស្វែង​រក​កម្មវិធី​ណា​ដែល​ប្លែក​សម្រាប់​ចែក​ជូន​ប្រិយមិត្ត ​ក៏​ដូច​ជា​ចំណី​អារម្មណ៍​ថ្មីៗ​ផង​ដែរ។



From: http://www.cambo-report.com/news7/GTA-SanAndres-Free.aspx
0 comments

បើ​មាន​ចំណុច​សំខាន់ៗ​ទាំង៥នេះ​ ​អ្នក​អាច​​កំណត់​ពី​ភាព​ជោគជ័យ​ទៅ​​ថ្ងៃ​អនាគត​បាន​​​!


មនុស្ស​ណា​ក៏​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ដែរ ប៉ុន្តែ​គ្រាន់តែ​មាន​ចិត្ត​ចង់បាន​តែមួយ​មុខ វា​​មិន​អាច​ធ្វើ​ឲ្យ​ជោគជ័យ​នោះ​ឡើយ ដូច្នេះ​បាន​ជា​មនុស្ស​ជោគជ័យ​មាន​តិច ខណៈ​មនុស្ស​បរាជ័យ​មាន​ច្រើន​ក្នុង​លោក​នេះ​។ ​មាន​មូលហេតុ​ជាច្រើន​ដែល​នាំ​ឲ្យ​មនុស្ស​មិនអាច​ទទួល​បាន​ភាព​ជោគជ័យ​ ដូចជា​ ខ្វះ​ការ​តស៊ូ ខ្វះ​ចំណេះដឹង ខ្វះ​បទពិសោធន៍​ និង ខ្វះ​ទំនាក់ទំនង​ជាដើម​។ ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ អ្នក​ត្រូវ​តែ​មាន​ជំនាញ​សំខាន់ៗ​មួយចំនួន​ដូច​ខាង​ក្រោម៖

១) ការ​អាន
​ការ​អាន​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ព្រោះ​វា​ជួយ​ឲ្យ​អ្នកទទួល​បាន​ចំណេះដឹង​ជាច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវិត។ ​កាលណា​អ្នកមាន​ចំណេះដឹង​គ្រប់គ្រាន់​តាម​រយៈ​ការ​អាន​នោះ វា​​គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ ព្រោះ​បើ​គ្មាន​ចំណេះដឹង និង ព័ត៌មាន​ទេ អ្នក​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ។

២) ​​ចម្ងល់​​​
​ការ​ឆ្ងល់​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​អាច​រក​ឃើញ​នូវ​អ្វី​ល្អៗ និង ថ្មីៗ​​​ដែលមាន​ប្រយោជន៍​សម្រាប់​​ជីវិត​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍​ថា អ្នក​ចង់​បើក​អាជីវកម្ម​មួយ អ្នក​ត្រូវ​មាន​សំណួរ​​ជាច្រើន​ ដើម្បី​ស្វែង​រក​ចម្លើយ​ ដូចជា តើ​ជា​អាជីវកម្ម​អ្វី? មាន​ធនធាន​គ្រប់គ្រាន់​ឬ​ទេ? អតិថិជន​ជា​នរណា? និង សំណួរ​ផ្សេងៗ​ទៀត។​​ ដូច្នេះ​ហើយ អ្នក​ត្រូវ​បង្កើត​សំណួរ​ឲ្យ​បាន​ច្រើន​រាល់ពេល​ធ្វើអ្វី​មួយ​ ដើម្បី​ជៀសវាង​បញ្ហា​កើតឡើង​នៅ​ពេល​ក្រោយ​ទៀត​។

៣) ចេះ​បត់បែន​
​រាល់​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏ដោយ អ្នក​ត្រូវតែ​ចេះ​បត់បែន​តាម​ស្ថានការណ៍​ឲ្យ​បាន​ល្អ​បំផុត​ ព្រោះ​បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​ត្រូវ​ផុង​ក្នុង​បញ្ហា​ងើប​មុខ​មិន​រួច​ឡើយ ព្រោះ​​អ្វីៗ​តែងតែ​ប្រែប្រួល​ជានិច្ច​។ ក្នុង​ន័យ​នេះ អ្នក​ត្រូវតែ​តាមដាន​ស្ថានការណ៍​ជុំវិញ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ប្រាកដ​ថា ការសម្រេច​ចិត្ត​របស់​អ្នក​នឹង​មិន​បង្ក​បញ្ហា​។ ប្រសិនបើ អ្នក​បត់បែន​ និង​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានការណ៍​​កំពុង​កើតឡើង​មិន​​បាន​​ទេ​​ ​អ្នក​​ពិត​ជា​ពិបាក​​​ទទួល​ជោគជ័យ​​ណាស់។

៤) ​ការ​ទំនាក់ទំនង
​ ការ​ទំនាក់ទំនង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​រស់នៅ​​ ព្រោះ​វា​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្នា​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅមក​​ដោយ​ងាយ​​។ ទោះបី​​មាន​ចំណេះដឹង​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ ​អ្នក​មិនអាច​ជោគជ័យ​ដោយ​ងាយ​ឡើយ​ បើ​ខ្វះ​ជំនាញ​ទំនាក់ទំនង។ ដូច្នេះ​ អ្នក​គួរ​តែ​ព្យាយាម​ពង្រឹង​ជំនាញ​នេះ​ឲ្យបាន​រឹងមាំ​​។

…តើ​អ្វី​ទៅ​ជា​អាវុធ​សម្ងាត់​របស់​​​នាយក​ប្រតិបត្តិ (CEO) ​ក្រុមហ៊ុន​កំពូលៗ​ក្នុង​លោក?​…

៥) ការងារ​ក្រុម
​បើ​ទោះបីជា​ពូកែ​យ៉ាង​ណា​ក្តី មនុស្ស​ម្នាក់​មិនអាច​​រ៉ាប់រង​ធ្វើ​កិច្ច​ការ​រាប់រយ​ជំពូក​តែ​ម្នាក់ឯង​​ហើយ​ទទួល​បាន​ជោគជ័យ​​​ទេ ពោល​គឺ​ត្រូវតែ​មាន​ការ​​ចូលរួម​ធ្វើ​ការ​ជា​ក្រុម។ ​ជា​ការ​ពិត ការ​ធ្វើ​ការងារ​ជា​ក្រុម​មិន​​ងាយ​ស្រួល​ប៉ុន្មាន​ទេ​​ ព្រោះ​​មនុស្ស​​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្ទុយ​ពី​គ្នា។ ប៉ុន្តែ​​​ត្រូវតែ​រៀន​ធ្វើ​ការ​ ហើយ​សម្របសម្រួល​ជាមួយ​គ្នា​​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​៕


0 comments

ធ្វើ​យ៉ាងម៉េច​អាច​លួច​​យក​អតិថិជន​​​របស់​ដៃគូ​ប្រជែង​បាន​?


ប្រសិន​បើ​​អ្នក​ស្ដាប់​មួយ​ភ្លែត ហាក់​ដូច​ជា​ភាសា​នេះ ​​អាក្រក់​​បន្តិច និង​អសីលធម៌​ទៀត​ផង។ ប៉ុន្តែ​ ​ជា​ការ​ពិត​​​សង្គ្រាម​នៅ​លើ​ទីផ្សារ​​​នា​បច្ចុប្បន្ន​ គឺ​ចៀស​មិន​ផុត​នោះ​ទេ​​ការ​​ស្ទូច​យក​អតិថិជន​ពី​គ្នា​ទៅ​វិញ​ទៅ​មក សំខាន់​កុំ​ឲ្យ​តែ​​​ប្រើ​វិធី​ស្មោកគ្រោក​​​ដែល​ចាត់​ទុក​ថា​​ជា​អំពើ​អាក្រក់​​តែ​ប៉ុណ្ណោះ។

ពិត​ណាស់​ដែល​ថា​ ​ប្រសិន​បើ​អតិថិជន ធ្លាប់​តែ​ជា​ម៉ូយ​ចាស់​របស់​អ្នក​ផ្សេង ស្រាប់​តែ​នៅ​សុខៗ​រត់​មក​រក​ក្រុមហ៊ុន​របស់​អ្នក អ្នក​ប្រាកដ​ជា​មិន​និយាយ​ជា​ដាច់​ខាត​ថា​ ពួកគេ​ត្រូវ​តែ​រក្សា​ភក្ដីភាព​សម្រាប់​គូប្រកួត​របស់​អ្នក​​។​ ពិត​ជា​អីចឹង​មែន​ទេ?​ ​អ្នក​​សប្បាយ​​នៅ​ពេល​ដណ្ដើម​ម៉ូយ​ពី​​គូ​ប្រកួត​ ហើយ​​គូ​ប្រកួត​អ្នក​ក៏​សប្បាយ ​នឹង​ស្ទូច​អតិថិជន​ពី​អ្នក​វិញ​ដែរ។​ ក្នុង​របររកស៊ី គឺ​វា​​អីចឹង។ មែន​ទេ?​

ប្រសិន​បើ​លោក​អ្នក​កំពុង​រក​វិធី​​អូសទាញ​យក​អតិថិជន​​ តើ​គួរ​ធ្វើ​​​តាម​វិធី​ណា​ខ្លះ​? ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លះ​សំខាន់​ៗ​ដែល​អ្នក​គួរ​ពិចារណា។ ​

១) រក្សា​ទំនាក់​ទំនង​កុំ​ឲ្យ​ដាច់​

«ការ​អង្គុយ​និយាយ​គ្នា​ ការ​និយាយ​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ» ​ត្រូវ​បាន​ជា​គេ​ចាត់​ទុក​ថា​​​ «ឮ​តាម​ខ្យល់​បក់» ព្រោះ​អ្វី​ដែល​ឮ​គេ​ថា​ ពុំ​សុទ្ធ​តែ​ពិត​ទាំងអស់​ទេ ប៉ុន្តែ​ក្នុង​ការ​ប្រកប​របរ​រកស៊ី លោក​អ្នក​ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។​ អ្នក​គួរ​ ស្ដាប់​គេ​និយាយ​អ្វី​ ក៏​ស្ដាប់​សិន​ទៅ​ដើម្បី​ប្រមូល​ព័ត៌មាន ស្ដាប់​គេ​និយាយ​ច្រើន​ ​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន អាច​​ជា​ការរិះគន់​ដើម្បី​ស្ថាបនា​ អាច​ព័ត៌មាន​ពី​គូ​ប្រកួត​​របស់​អ្នក។ ​ ស្ដាប់​ត្រង់​ចំណុច​នេះ​ គឺ​មាន​ន័យ​ថា​ អ្នក​​ត្រូវ​ស្ដាប់​អតិថិជន ​មិន​មែន​អតិថិជន​អ្នក ​ឬ ​អតិថិជន​គូ​ប្រកួត។ ​ត្រូវ​ចុះ​ជាប់​ជាប្រចាំ តាម​ដាន​ព័ត៌មាន​ដំណឹង​អំពី​មុខ​របរ​របស់​លោក​អ្នក ឧស្សាហ៍​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​ភក្តិ​រកស៊ី​ជាមួយគ្នា។

ធ្វើ​ដូចនេះ​បាន​ ចំណេះ​ដឹង​ផ្សេងៗ​មូល​មក​លើ​ដៃ​អ្នក​ លោក​អ្នក​ដឹង​សព្វ​តាំងពី​មនុស្ស​គ្រាក់ៗ​ដែល​ចេញពី​កន្លែង​ចាស់ និង​​បំណង​របស់​គេ​ គេ​ចង់​ទៅ​ណា​ទៀត? អតិថិជន​មិន​ពេញ​ចិត្ត​នឹង​អ្នក​ទៅ​នឹង​​រឿង​អ្វី? ផលិតផល​គុណភាព​អន់​? ការ​ផ្គាប់​ចិត្ត​អតិថិជន​អត់? ​ចំណង់​ចំណូល​ចិត្ត​អតិថិជន​មាន​ការ​ប្រែ​ប្រួល? ​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ជា​ព័ត៌មាន​សារសំខាន់​សម្រាប់​អ្នក។

២) ពិនិត្យ​មើល​ប្រវត្តិរូប​​​គូ​ប្រកួត​អ្នក​នៅ​លើ​បណ្ដាញ​សង្គម

ប្រសិន​បើ​លោក​អ្នក​ស្គាល់​​មនុស្ស​​​​​​​ដែល​ជា​ស្នូល​នៅ​ក្នុង​ក្រុមហ៊ុន​គូ​ប្រកួត​របស់​អ្នក​ សូម​បើក​មើល​ប្រវត្តិរូប​របស់​គេ​នៅ​ក្នុង​បណ្ដាញ​សង្គម facebook ឬ LinkedIn ​។ ធ្វើ​ដូច​នេះ​ លោក​អ្នក​អាច​ដឹង​អំពី​ព័ត៌មាន​​ខ្លះ​ៗ​អំពី​អតិថិជន​របស់​គេ ឬ​វិធី​ទាក់​ទង​​ជា​មួយ​អតិថិជន​គេ​ ឬ​ពិធី​ផ្សេង​ៗ ក្នុង​មុខ​របរ​​របស់​គេ​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក។ ចូរ​លោក​អ្នក​រក​វិធី​ទាក់​ទង​ជាមួយ​អ្នក​ទាំង​នោះ ប្រសិន​បើ​អ្នក​​សង្កេត​ឃើញ​ថា​មនុស្ស​សំខាន់​ៗ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​ទាក់ទង​​ជា​មួយ​អតិថិជន​ ឬ​មាន​បណ្ដាញ​មាំ​ជា​មួយ​អតិថិជន​។ ​អ្នក​អាច​ទាញ​បុគ្គល​ទាំង​នោះ​ឱ្យ​មក​ធ្វើ​​ការ​ជា​មួយ​អ្នក ធ្វើ​អីចឹង​​អ្នក​នឹង​អាច​វាយ​លុក​ទីផ្សារ​​គូ​ប្រកួត​បាន​លឿន។ ​​​



៣) យុទ្ធ​សាស្ត្រ​ប្រើ​បណ្ដាញ​សង្គម

​អ្នក​​គួរ​បើក​​ទំព័រ​ Facebook ​របស់​គូ​ប្រកួត​ ហើយ​រក​មើល​កន្លែង​ផ្ដល់​មតិ​ផ្សេងៗ​​ និង​​ការ​ចែក​រំលែក​ផ្សេង​ៗដែល​បង្ហោះ​តាម​បណ្តេញ​សង្គម​មួយ​នេះ ថា​តើ​មាន​នរណា​ខ្លះ​​បញ្ចេញ​មតិ​ ឬ​ចែក​រំលែក​ព័ត៌មាន​​អំពី​ផលិតផល​ ឬ​​អ្វី​ដែល​ថ្មី​ដែល​ក្រុមហ៊ុន​គូ​ប្រកួត​ទើប​ចេញ? តាម​​ដាន​អតិថិជន​​ដែល​មាន​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​​គូ​ប្រកួត​ ​នោះ​នៅ​ពេល​ណា​មួយ​គេ​នឹង​ Follow facebook’s page របស់​អ្នក​វិញ។

បណ្ដាញ​សង្គម​មាន​ច្រើន​ ដូច​ជា LinkIn , Twitter, Facebook ប៉ុន្តែ នៅ​ស្រុក​ខ្មែរ គេ​និយម​ប្រើ​ Facebook ជាងគេ។ ​នៅ​ត្រង់​ចំណុច​នេះ​អ្នក​គួរ​រៀប​យុទ្ធសាស្ត្រ​​បណ្ដាញ​សង្គម​របស់​អ្នក​ឱ្យ​បាន​មាំទាំ​ជាង​គូ​ប្រកួត​ និង​ជា​ពិសេស​​ត្រូវ​​​បង្ហាញ​តម្លៃ​ និង​លក្ខណៈ​​ពិសេស​លើស​​គូ​ប្រកួត​របស់​អ្នក​ទៅ​កាន់​មនុស្ស​ទាំង​នោះ។

៤) ត្រូវ​ឆ្លាត​បន្តិច

អ្នក​​អាច​លក់​ទំនិញ​ចុះ​ថ្លៃ​ចំពោះ​អ្នក​ដែល​យក​ក្រដាស​ ឬ ខិត្តប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម​តាម​សារព័ត៌មាន​​របស់​គូ​ប្រកួត​។ អ្នក​អាច​សាកល្បង​ក្រោយ​​ពេល​គូ​ប្រកួត​បិទ​ទ្វារ​ហាង ហើយ​ លោក​អ្នក​សាក​បន្ត​លក់​ទៀត​លមើល។ រក​វិធី​ច្បាម​យក​ទីផ្សារ​ តាម​អ៊ីនធឺណិត​ពោល​គឺ​បង្កើន​ការ​ផ្សព្វផ្សាយ​ ​ឲ្យ​ដល់​ដៃ​អតិថិជន​ដែល​ជា​មុខសញ្ញា​របស់​លោក​អ្នក ឬ​អតិថិជន​គោល​ដៅ ក្រោយ​ពេល​គេ​ចេញ​ពី​គេហទំព័រ​របស់​គូ​ប្រកួត។



៥) ធ្វើ​ឲ្យ​អតិថិជន​ដៃគូ​ប្រកួត​​ក្លាយ​ជា VIP ​របស់​អ្នក​

ពាក្យ​ថា មិន​ស៊ី​ជោរ​ទេ តែ​​បើ​បង្អាប់​ខឹង ក៏​មិន​ខុស​អី​នៅ​ក្នុង​ភាសា​ជំនួញ​​នោះ​ដែរ។​ ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​​របស់​អ្នក​​​មាន​​ឧត្តមភាព តែ​អតិថិជន ឬ ​មនុស្ស​ជា​ច្រើន​ទៀត​​​កំពុង​ធ្វើ​អាជីវកម្ម​ជា​មួយ​ដៃគូ​ប្រជែង​របស់​អ្នក​​ក៏​ត្រូវ​​ការ​ឧត្តមភាព​​ដូច​អ្នក​ដែរ។ ដូច្នេះ ​​ការ​​​បង្កើន​​ទំនាក់​ទំនង​កាន់តែ​​ជិតស្និទ្ធ​​ជា​មួយ​​​បុគ្គល​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ទឹកមាត់​លេប​កាន់​តែ​ច្រើន។ អ្នក​អាច​​ចំណាយ​​ពេល​វេលា​​មួយ​ចំនួន​​ដូច​ជា​អញ្ជើញ​បុគ្គល​​ទាំង​នោះ​​​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ ធ្វើ​ឲ្យ​ដូច​ជា VIP របស់​អ្នក។ នេះ​ហើយ​ជា​ឱកាស​ដ៏​ល្អ ព្រោះ​ថា ដៃគូ​ប្រជែង​របស់​អ្នក​ប្រហែល​ជា​មិន​​ធ្លាប់​បាន​ធ្វើ​អញ្ចឹង​ពី​មុន​មក​ផង​ក៏​មិនដឹង?​​​

៦) អ្នក​ត្រូវ​ឈរ​នៅ​​ជ្រុង​ម្ខាង​​នៃ​ដៃគូ​​ប្រជែង​

ដូចម្តេច​ទៅ​ហៅ​ថា អាជីវកម្ម​​​​ជោគជ័យ​? ចម្លើយ​នោះ​មិន​ពិបាក​ឆ្លើយ​នោះ​ទេ ពោល​គឺ​អាជីវកម្ម​​​ណា​ដែល​ទទួល​​បាន​​ការ​គាំទ្រ​ច្រើន​ពី​​អតិថិជន នោះ​ហើយ​ជា​អាជីវកម្ម​​ដែល​​ជោគជ័យ។ ចុះបើ​​អាជីវកម្ម​របស់​អ្នក​​មិន​ដែល​ធ្លាប់​ភ្លក់​រសជាតិ​​ជោគជ័យ ខណៈ​ដែល​អាជីវកម្ម​ដៃគូ​របស់​អ្នក​​កំពុង​មាន​សក្ដានុពល​នៅ​ក្នុង​ទីផ្សារ នោះ​មិន​​កាន់តែ​វីវរ​ធំ​ទេឬ​យ៉ាងម៉េច? ដូច្នេះ​ហើយ​​ជា​អ្វី​ដែល​អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​​ក្នុង​បង្កើត​អត្តសញ្ញាណ​ពិសេស​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក។ ភាសា​សមញ្ញា​គឺ« យើង​ឲ្យ​តម្លៃ​លើ​អតិថិជន» ឬ « យើង​ប្ដេជ្ញា​ចិត្ត​បង្កើត​គុណភាព​​មួយ​ឲ្យ​ល្អ​ដាច់គេ» អាច​ជា​យុទ្ធសាស្ត្រ​​វាយលុក​ទីផ្សារ​​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​ធ្វើ​ឲ្យ​​អតិថិជន​ដឹង​ថា ​ផលិតផល​ឬ សេវាកម្ម​របស់​​អ្នក​ខុស​គ្នា​​ដាច់​ស្រលះ​ពី​ដៃគូ​ប្រជែង​របស់​អ្នក​ នោះ​ហើយ​បញ្ជាក់​ថា ​ពួកគេ​កំពុង​ចាប់​ផ្តើម​លង់​ស្នេហ៍​​​​​មក​លើ​អ្នក​ហើយ។​​​​​

៧) ​​ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អតិថិជន​​របស់​ដៃគូ​ប្រជែង

​គ្មាន​ឡើយ​​នៅ​ក្នុង​វិស័យ​​អាជីវកម្ម​ដែល​អ្នក​គិត​ថា អាច​ជោគជ័យ​ដោយ​មិន​​ចំណាយ​លុយកាក់។ ការ​អន្ទងចិត្ត​​អតិថិជន​ដៃគូ​ប្រជែង​របស់​អ្នក​ក៏​ដូច្នេះ​ដែរ។ តើ​អ្នក​ត្រូវ​ផ្តល់​ឲ្យ​អតិថិជន​​ក្នុង​កម្រិត​ណា​ដើម្បី​ឲ្យ​ពួកគេ​​ស្ម័គ្រចិត្ត​ទទួល​យក​ផលិតផល ឬ សេវាកម្ម​របស់​អ្នក? ជា​ឧទាហរណ៍​ ក្រុមហ៊ុន T-Mobile បាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​ឥតគិតថ្លៃ(​Free)​ឬ បញ្ចុះ​តម្លៃ ( Discount ) ចំពោះ​អ្នក​ណា​ដែល​បាន​មក​ដល់​មុន​គេ។ នេះ​ហើយ​ជា​យុទ្ធសាស្ត្រ​​ចំណាយ​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្សេងៗ​ទៀត​​ ដែល​អាច​​ឆក់​យក​អតិថិជន​​ភ្លាមៗ ដើម្បី​ប្រយោជន៍​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​វែង។

៨) សម្លឹង​មើល​គោលដៅ​រយៈ​ពេល​វែង

អ្នក​ចំណាយ​​​ប្រាក់​ ដើម្បី​បាន​ចំណូល​មកវិញ​ មិន​ថា​អញ្ចឹង? ការ​ចំណាយ​​លុយ​​ទាក់ទាញ​អតិថិជន​ថ្មី​ដែល​កំពុង​ធ្វើ​អាជីវកម្ម​​ជា​មួយ​ដៃគូ​ប្រជែង​របស់​អ្នក​ គឺ​​​​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ឡើង បើ​ទោះបី​ជា​អតិថិជន​ទាំង​នោះ​មិន​មែន​សុទ្ធតែ​ជ្រើសរើស​យក​​​អ្នក​ទាំង​អស់​​ក៏ដោយ​។ តែ​​អ្នក​ត្រូវ​ចាំ​ថា ​​អតិថិជន​ដែល​ទទួល​ស្គាល់​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​នៅ​ពេល​នេះ នឹង​មាន​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​​អាច​ជួយ​ជ្រោមជ្រែង​ឲ្យ​អ្នក​នាំ​ប្រាក់​ចំណូល​មកវិញ នឹង​កាន់តែ​ច្រើន​​ឡើងៗ​នៅ​ពេល​អនាគត​។ ដូច្នេះ អ្នក​​កុំ​ចំណាយ​ប្រាក់​​​សម្រាប់​​គោលដៅ​​ថ្ងៃ​ស្អែក តែ​ដើម្បី​៥ ឆ្នាំ ១០ ឆ្នាំ ឬ ២០​ឆ្នាំ​ខាងមុខ៕

ប្រែសម្រួល៖ អន សំអាង ​​​​​

កែ​សម្រួល៖ ខេវិន​
ប្រភព៖​ businessknowhow


ប្រភព:  http://www.thebnews.com/news/1583/

0 comments

សកម្មភាព​សំខាន់ៗ​ចំនួន​៧ ដែល​មនុស្ស​ឆ្លាតអនុវត្ត​ប្រចាំ​ថ្ងៃ


តើ​ធ្វើ​ដូចម្តេច​ខ្លះ​ទើប​​ធ្វើ​ឲ្យ​​លោក​អ្នក​​ក្លាយ​ជា​មនុស្ស​ឆ្លាត? សំនួរ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​​ប្រិយមិត្ត​ចាប់​អារម្មណ៍ ​ដោយ​​ហេតុ​ថា មិត្ត​អ្នក​អាន​ក៏​​ចង់​ក្លាយ​ជា​មនុស្ស​​ម្នាក់​ដែល​មាន​ចំណេះដឹង​ឆ្លាតវៃ​​​ផង​ដែរ។  សំនួរ​នេះ​​នឹង​​មាន​​បកស្រាយ​សម្រាប់​លោក​អ្នក​​ដូច​ខាង​ក្រោម​ ថា​តើ​មនុស្ស​ឆ្លាត​ធ្វើ​អ្វី​ខ្លះ?​​​​​

១) ផ្ដោត​​លើ​​អ្នកដទៃ​​​ជា​សំខាន់ជាង​ខ្លួន​ឯង
មនុស្ស​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​ បាន​​ផ្ដោត​ជា​សំខាន់​លើ​ខ្លួន​ឯង​ជាជាង​អ្នកដទៃ។ ​ផ្ទុយទៅវិញ​​​សម្រាប់​មនុស្ស​ឆ្លាត​បាន​មើល​ឃើញ​ពី​ផលប្រយោជន៍​​ជា​ច្រើន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន នូវ​អ្វី​ដែល​ខ្លួន​យល់​ថា ​​បុគ្គល​ទាំង​នោះ​នឹង​នាំ​មក​នូវ​ការ​គាំទ្រ និង ឱកាស​​ជា​ច្រើន។ នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ មនុស្ស​​ឆ្លាត​​ជា​ទូទៅ​ដាក់​ត្រចៀក​ស្តាប់​ច្រើន​ជាង​និយាយ និង ចាប់​ផ្តើម​ពិចារណា​ពី​របៀប​ដែល​​​​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​ការ​ផ្លាស់ប្ដូរ​តាម​គោលដៅ​ដែល​ខ្លួន​កំណត់​ឡើង​ពី​មនុស្ស​ទាំង​នោះ។​​​

២) ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​មិន​គួរឲ្យ​ចាប់​អារម្មណ៍​​នៅ​ក្នុង​ចំណោម​មនុស្សម្នា
ជា​ធម្មតា​នៅ​ពេល​ដើរ​​ចូល​ទៅ​ក្នុង​ចំណោម​មនុស្សម្នា​ជា​ច្រើន មនុស្ស​មួយ​ចំនួន​បាន​​សម្ដែង​​​ធ្វើ​​ជា​មនុស្ស​ដែល​ឆ្លាត​បំផុត និង មាន​​គំនិត​ផ្តួច​ផ្តើម​ល្អ​ជាងគេ។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​​ឆ្លាតវៃ​វិញ ​គឺ​ខុសគ្នា​ស្រលះ ត្បិតអី​មនុស្ស​ឆ្លាត​ចាត់ទុក​ខ្លួន​ឯង​ថា ជា​មនុស្ស​ដែល​ល្ងង់​ជាង​គេ គ្មាន​អ្នកណា​ចាប់អារម្មណ៍ ឬ នឹកនា​។ នេះ​ក៏​ដោយសារ​បុគ្គល​ប្រភេទ​នេះ ​ទុក​ឱកាស​ឲ្យ​ខ្លួន​ឯង​មាន​ឱកាស​រៀនសូត្រ​បាន​កាន់តែ​ច្រើន​ពី​ចំណោម​មនុស្សម្នា​​ទាំង​នោះ​​ដោយ​មិន​តក់ក្រហល់។​​

៣) ចូលចិត្ត​សួរ​សំនួរ​ទៅ​កាន់​​អ្នកដទៃ
មិន​ខុស​ពី​​ចំណុច​ទី២ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ព្យាយាម​ដើរតួ​ជា​ធ្វើ​ជា​អ្នក​​ឆ្លើយ​សំនួរ​ដ៏​ល្អ​​ដល់​មនុស្ស​ជា​ច្រើន​ទាំង​ដឹង​ថា ខ្លួន​ឯង​នៅ​មាន​ភាព​ស្រពិចស្រពិល ឬ មិន​ច្បាស់លាស់​អ្វី​សោះ។ ងាក​មក​ចាប់​អារម្មណ៍​​ពី​មនុស្ស​ដែល​ឆ្លាត​វិញ​នោះ​គឺ​​បាន​ដឹង​ថា ​មានតែ​ចម្ងល់​​តែ​ប៉ុណ្ណោះ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​បញ្ញា ចំណេះដឹង និង ភាព​វៃឆ្លាត។ ហេតុដូច្នេះ​ហើយ​បាន​ជា​បុគ្គល​ប្រភេទ​នេះ​ជានិច្ចកាល​បាន​លើក​ជា​សំនួរ​ឡើង ហើយ​សំនួរ​​ទាំង​នោះ​ទៀតសោត​​មិនមែន​ជា​សំនួរ​ច្រំដែលៗ​នោះ​ឡើយ តែ​​ជា​សំនួរ​ថ្មីៗ​បែប​ស្រាវជ្រាវ​ ។​​

…លក្ខណៈ​ពិសេស​ចំនួន ១០ ដែល​អ្នក​ដឹកនាំ​​​​ឆ្នើម​អនុវត្ត​ខុស​ពី​មនុស្ស​ធម្មតា…

៤)​ ​សម្លឹង​មើល​​អ្វី​ដែល​ថ្មី​​រៀងរាល់​ថ្ងៃ
ខុស​ពី​មនុស្ស​ទូទៅ​ដែល​ចូលចិត្ត​ដេក​ត្រាំត្រែង​​ទៅ​នឹង​​អ្វី​ដែល​កន្លង​ហួស ឬ អ្វី​ដែល​ផ្តល់​ឲ្យ​ពី​អ្នកដទៃ មនុស្ស​ឆ្លាត​​តែង​សម្លឹង​មើល​អ្វីៗ​ដែល​​ថ្មី​សម្រាប់​ខ្លួន​ឯង​ជា​ប្រចាំ។ ការ​ធ្វើ​បែប​នេះ​ដោយ​​សារ​បុគ្គល​​ឆ្លាត​យល់​ពី​ទំហំ​របស់​ពិភពលោក​​ដែល​ពោរពេញ​ទៅ​ដោយ​រឿងរ៉ាវ​ស្មុគស្មាញ ​និង សក្ដានុពល​គ្រប់​បែប​យ៉ាង​ ដែល​អាច​ច្របាច់​បញ្ចូល​ក្រោម​ជីវិត​តែមួយ​។ ការ​រស់​នៅ​​ដោយ​សម្លឹង​មើល​​ពី​អ្វី​ដែល​ថ្មី និង រៀន​ជា​ប្រចាំ​នេះ​ហើយ​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​​ សំដៅ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​សមត្ថភាព និង ​ចំណេះដឹង។​​​​

៥) ផ្ដោត​លើ​ចំណេះដឹង​ដែល​​នៅ​ខ្វះខាត ជាជាង​លើ​ចំណេះដឹង​ដែល​មាន​រួច​ហើយ
មនុស្ស​ឆ្លាត​បាន​មើល​ឃើញ​ថា ការ​ទទួល​យក​ចំណេះដឹង​ថ្មីៗ​គឺ​ជា​​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​ បាន​ជា​ខ្លួន​​ផ្តោត​លើ​ចំណេះដឹង​ដែល​​ខ្លួន​នៅ​ខ្វះខាត ​ពី​ព្រោះ​វា​​មាន​ការ​ចាំបាច់​ជាង​ការ​ផ្ដោត​លើ​ចំណេះដឹង​ដែល​​មាន​ស្រាប់​រួចហើយ។ មនុស្ស​ឆ្លាត​បាន​ដឹង​​ទៀត​ថា ការ​រៀនសូត្រ​ពី​ចំណុច​ខ្វះខាត គឺ​ជា​ដំណើរ​ផ្សងព្រេង​មួយ​ដែល​គ្មាន​ទី​បញ្ចប់​ ឬ ឆ្អែតឆ្អន់​ដើម្បី​​ចាក់​បំពេញ​នូវ​អ្វី​​មួយ​ដែល​ខ្លួន​មិន​បាន​​ទទួល​លទ្ធផល​ល្អ​ប្រសើរ​នៅ​ពេល​កន្លង​មក​​។

៦) ស្វែងរក​​ប្រភព​ដើម​នូវ​អ្វីៗ​​ដែល​កើត​មាន
ការ​​ស្វែងរក​​ប្រភព​ដើម​នូវ​អ្វីៗ​​ដែល​​ខ្លួន​បាន​ជួបប្រទះ​​ទោះបី​ជា​អ្វីៗ​ទាំង​នោះ​វា​ជា​រឿង​សាមញ្ញ ឬ ស្មុគស្មាញ​ក៏ដោយ ​គឺ​ជា​លក្ខណៈ​សម្បត្តិ​​មួយ​ទៀត​របស់​មនុស្ស​ឆ្លាត។ ស្រប​តាម​ស្ថានភាព​ជាក់ស្តែង បុគ្គល​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក អ្នក​វិទ្យាសាស្ត្រ  បុរាណវត្ថុវិទូ អ្នក​ប្រវត្តិសាស្ត្រ ជា​ដើម បុគ្គល​ទាំង​នេះ​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ឆ្លាត​ដែល​ចង់​​ចេះ​ចង់​ដឹង​ និង ស៊ើបសួរ​មូលហេតុ​​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​កន្លង​មក​សម្រាប់​ទុក​ធ្វើ​ជា​ភស្តុតាង​បន្សល់ទុក​​ដល់​មនុស្ស​ជំនាន់​ក្រោយ។

​៧) ​រាប់អាន​មនុស្ស​ឆ្លាត និង ​មនុស្ស​មាន​ចំណេះដឹង
វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ឡើយ​ដែល​បុគ្គល​ឆ្លាត​ចូលចិត្ត​រាប់អាន​មនុស្ស​ឆ្លាត និង មាន​ចំណេះដឹង​ដូច​គ្នា ដោយ​​ហេតុ​ថា មនុស្ស​ដែល​ឆ្លាតៗ និង មាន​ចំណេះដឹង​ល្អៗ​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ ព្រម​ទាំង​ផ្ដល់​ភាព​ជា​គំរូ​សម្រាប់​អភិវឌ្ឍ​​សមត្ថភាព​របស់​ខ្លួន​ដោយ​មិន​ចេះ​រីងស្ងួត៕

ប្រែសម្រួល៖ ខេវិន​


From:  http://www.thebnews.com/news/10871
0 comments

សាន់​ដេ​លក់​ឌី​ស្កត​ម្លៃ​ពីរ ពាន់​រៀល​ដើម្បី​ទប់ទល់​ការ​លួច​ចម្លង


រាជធានីភ្នំពេញ ៖ ការលួចចម្លងស៊ីឌី (CD) និងវីស៊ីឌី (VCD) នៅតែជាកង្វល់សម្រាប់បណ្តាផលិតកម្ម ក្នុងស្រុក ព្រោះគ្រាន់តែចេញ ឌីស្ក ដើម មិនបានមួយថ្ងៃផង ឌីស្កចម្លង ដាក់លក់ព្រោងព្រាត នៅលើទីផ្សារ ។ ដើម្បីទប់ទល់នឹង ការលួចចម្លងនេះ ផលិតកម្មសាន់ដេ ដែលជា ផលិតកម្មលេចធ្លោ មួយដែរនៅក្នុងស្រុក បានប្រើវិធីសាស្ត្រ ថ្មីលក់ឌីស្កដើម តម្លៃរហូតដល់ ២ពាន់រៀល គឺប្រហាក់ប្រហែល នឹងឌីស្កចម្លង ដែលកំពុងដាក់លក់ យ៉ាងសេរីនៅលើ ទីផ្សារ ។

លោកឡាយ សុកហុក ចាងហ្វាងផលិតកម្ម សាន់ដេ បញ្ជាក់ក្នុងកម្មវិធីថតបទចម្រៀងសម្រាប់ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅ ខេត្តកំពង់ស្ពឺ កាលពីពេល ថ្មីៗនេះថា ការលក់បញ្ចុះតម្លៃ ឌីស្កកាន់តែ ទាបមិនមែនមានន័យថា ដោយសារ គុណភាពបទចម្រៀង របស់ ផលិតកម្មអន់ ឬខ្សោយជាងមុនទេ វាគឺជាយុទ្ធសាស្ត្រថ្មី សម្រាប់ទាក់ទាញអតិថិជន ឱ្យគាំទ្រកាន់តែ ច្រើនសម្រាប់ផលិតកម្ម ពិសេសទាញ អារម្មណ៍ឱ្យ ទស្សនិកជនជួយទិញ ផលិតផល របស់ក្រុម ហ៊ុន ។ វាក៏ជាវិធីសាស្ត្រ វាយប្រហារទីផ្សារ លក់ឌីស្កចម្លង ខុសច្បាប់ព្រោះតែ វាមានតម្លៃ ប្រហាក់ប្រហែលគ្នា បើទោះបីជាយុទ្ធសាស្ត្រ នេះធ្វើឱ្យចំណូលចំណេញ ពីការលក់ឌីស្កមាន កម្រិតតិច ជាងមុនក្តី ។


លោកឡាយ សុខហុក ថ្លែងថា វាដល់ពេលដែលប្រជាជនខ្មែរគួរនាំគ្នាជួយគាំទ្រផលិតផលដើមរបស់ ក្រុមហ៊ុនដែល ខិតខំផលិតស្ទើរ រក ពេលសម្រាក គ្មាននោះហើយ ។ ក្រុមហ៊ុនបាន បោះដុំឱ្យអាជីវករ នូវតម្លៃថោកសមរម្យ គឺប្រមាណពី ១.៣០០ទៅ ១.៤០០រៀល ក្នុងមួយ ឌីស្ក ដូចនេះពួកគាត់ អាចមានលទ្ធភាពស្វែង រកប្រាក់ចំណេញ ពីការលក់បាន ប្រមាណ ៦០០ទៅ៧០០រៀល ក្នុងមួយឌីស្ត ។ មិនមែនជា ការកាច់កុង ជាមួយការល ក់របស់ផលិតកម្ម ក្នុងស្រុកទេ គឺវាជាយុទ្ធសាស្ត្រ ក្រុមហ៊ុន ហើយការប្រកួតប្រជែង លើតម្លៃគឺជាសេរីភាព របស់ ក្រុមហ៊ុន នីមួយៗ ។

លោកឡាយ សុខហុក មិនបានលើកឡើងអំពីចំនួននៃការផលិតឌីស្កក្នុងមួយ វ៉ុលៗដាក់លក់នៅលើ ទីផ្សារទេ ប៉ុន្តែក្នុងរយៈពេល ថ្មីៗនេះ ក្រុមហ៊ុនលោក បានសាកល្បងលក់ ឌីស្កដើមក្នុងតម្លៃ ២.០០០ រៀល ហើយទទួល បានលទ្ធផលល្អប្រសើរ គឺធ្វើឱ្យកំណើននៃ ការលក់ កើនឡើង រហូតដល់៥០ភាគរយ ។

អ្នកចាត់ការទូទៅផលិតកម្មសាន់ដេ លោក ឡាយ សុកចំរើន និយាយថា វាគឺជាយុទ្ធសាស្ត្រ មួយតប ទៅនឹង ការស្នើសុំពី មហាជនខ្មែរមួយ ចំនួន ធំមិនមានលទ្ធភាព ទិញឌីស្កចម្រៀង ក្នុងតម្លៃពី ២ដុល្លារទៅ៣ ដុល្លារ ។ ម្យ៉ាងទៀតការធ្វើ បែបនេះក្នុងន័យឱ្យ បទចម្រៀងសាន់ ដេ ដល់ដៃមហាជន ក្នុងប្រទេសកម្ពុជា ។ បើទោះជាបញ្ចុះតម្លៃ លក់ចម្រៀងមកនៅ ត្រឹមកម្រិតទាបមិន ធ្លាប់មានពី មុនក្ដី តែគុណភាព គឺនៅ ដដែលដូចជាឆ្នាំ មុនៗដែរ សម្រាប់បទ ចម្រៀងចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ នៅក្នុងឆ្នាំថ្មីនេះ ផលិតកម្មសាន់ដេ នឹងផលិតបទចម្រៀង ថ្មីសុទ្ធ ទាំងបទភ្លេង និងទំនុកចម្រៀង ប្រមាណពី៧០ទៅ៨០ភាគរយ ដោយមាន ចំនួន៥អាល់ប៊ុម ហើយក្នុងនោះតារា ចម្រៀងស្រី-ប្រុស ជាង២០ នាក់ នឹងមានវត្តមាន ក្នុងបទចម្រៀង ទាំងអស់គ្នា ។

តាមរយៈការលក់ CD និង VCD ដើមបញ្ចុះតម្លៃមកនៅត្រឹម២ពាន់រៀល លោកឡាយ សុកចំរើន ជឿ ជាក់ថា ផលិតកម្មសាន់ដេ នឹងអាច បំបែកកំណត់ត្រានៃ ការលក់បទចម្រៀង នៅក្នុង ប្រទេសកម្ពុជានា ពេលខាងមុខ ។ មិនត្រឹមតែទីផ្សារ ក្នុងស្រុកទេ នៅតាមបណ្ដា ប្រទេស មួយចំនួនលើ ពិភពលោកក៏អាច លក់ក្នុងតម្លៃនេះដែរ ដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី បារាំង ចិន ជាដើម ។

តារាសម្តែងនាងនី មុនីនាថ និងកញ្ញាសុខ ពិសី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានថ្លែងស្រដៀង គ្នាថា វិធីសាស្ត្រដែល ផលិតកម្ម សាន់ ដេ រៀបចំនេះ គឺជាវិធីមួយល្អ ដើម្បីដេញជើងអ្នក ដែលចូលចិត្ត អង្គុយចាំតែ លួចចម្លង ។ ឌីស្កមានគុណភាពល្អ តម្លៃត្រឹមតែ ពីរឬបី ពាន់រៀល ទស្សនិកជន គួរតែជួយទិញ ឌីស្ក តម្លៃពិសេសនេះឱ្យ បានគ្រប់គ្នាដើម្បី គាំទ្រអ្នកផលិត។ ផ្ទុយទៅវិញ បើទិញឌីស្ក ចម្រៀង ក្លែងក្លាយ តម្លៃប្រហែលគ្នា តែគុណភាព អន់ជាង ដូច្នេះគួរតែងាក មកទិញរបស់ពិតវិញ ៕




From:   http://www.khmerload.com/news/35699
0 comments

មិននឹកស្មានថា តារាម៉ូដែលស្រី ដ៏ស្រស់ស្អាតម្នាក់នេះ តាមពិតជា មនុស្សប្រុសសោះ


ជប៉ុន៖ វាជារឿងនឹកស្មាន មិនដល់មួយ មានតារាម៉ូដែលស្រីដ៏ស៊ិចស៊ីម្នាក់ ដែលតាមពិតទៅ នាងជាមនុស្សប្រុស។


ចំពោះ Kayo Satoh ជាតារាម៉ូដែលស្រីដ៏ល្បីមួយរូប ហើយនាង ក៏តែងតែលេចមុខ ក្នុងកម្មវិធីទូរទស្សន៍ ជារឿយៗផងដែរ។ បន្ថែមពីនេះ ទៅទៀត រូបភាព ជាច្រើនសន្លឹក ដែលនាង បានបង្ហោះ ចូលក្នុង បណ្តាញសង្គម បានធ្វើឲ្យ អ្នកលេងអ៊ីនធើណេត ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែរូប សម្រស់ ដ៏ស្រស់ស្អាតរបស់នាង និងអមជាមួយនឹង រូបរាងដ៏ស្រឡូន។


ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នា មិននឹកស្មានដល់នោះគឺ តារាម៉ូដែលវ័យ២៦ឆ្នាំរូបនេះ តាមពិតជាមនុស្សប្រុស ហើយចំពោះរឿងនេះ គ្មាននរណាម្នាក់ បានដឹងនោះទេ សូម្បីតែមិត្តភក្កិធ្វើការ ខាងម៉ូដែលជាមួយគ្នា រឺក៏អ្នកនិពន្ធទស្សនាវដ្តី ជាដើម។ គួរបញ្ជាក់ផងដែរថា Kayo Satoh បានចាក់អរម៉ូនមនុស្សស្រី តាំងពីអាយុ១៥ឆ្នាំ ហើយសម្រាប់រូបនាងផ្ទាល់ ក៏បានទទួលស្គាល់ផងដែរ ដោយបាននិយាយថា "វាជារឿងពិត ដែលខ្ញុំជាមនុស្សប្រុស"។ ចុះសម្រាប់ប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងនេះ?










From:  http://www.khmerload.com/news/35705
0 comments
 

khmerk-news - All Rights Reserved