Featured Post Today
print this page
Latest Post
Showing posts with label ព័ត៌មានស័ង្គម. Show all posts
Showing posts with label ព័ត៌មានស័ង្គម. Show all posts

រំលោភតាំង ពីឆ្នាំ២០០៤ រត់គេចខ្លួន មិនចូលស្រុក ១១ឆ្នាំក្រោយ អស់លក្ខណ៍ ត្រូវនគរបាល ចាប់ខ្លួន នៅកន្លែង ជល់មាន់


កំពង់ចាម ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ស្រុកកងមាស ខេត្តកំពង់ចាម សហការជាមួយ នគរបាលប៉ុស្តិ៍ខ្ចៅ បានឃាត់ខ្លួន ជនត្រូវចោទម្នាក់ ពាក់ព័ន្ធ និងសកម្មភាព ចាប់រំលោភតាំង ពីឆ្នាំ២០០៤ កន្លងទៅ ប៉ុន្តែរត់គេចខ្លួន មិនចូលស្រុក លុះដល់រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខណៈដែលជននេះ កំពុងជល់មាន់ ស្រាប់តែត្រូវ នគរបាលចុះ ទៅចាប់ខ្លួនតែម្តង ក្រោយពេលដែល មានប្រជាពលរដ្ឋ បានទូរស័ព្ទផ្ទាល់ ទៅកាន់ស្នងការ នគរបាលខេត្ត កំពង់ចាម ពីវង់ល្បែង មួយនេះ។
 មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកកងមាស បានឲ្យដឹងថា កាលពី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ កំលាំងជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាល រដ្ឋបាលខ្ចៅ បាន ឃាត់ខ្លួនឈ្មោះ ប៊ន ឈុនរ៉ា អាយុ២៧ឆ្នាំ នៅភូមិខ្ចៅទី3 ឃុំខ្ចៅតាម អំណាចដីកានាំខ្លួន លេខ169 ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់លោក ឌុច ចន្ថា ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម។

 ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា មុនពេលចាប់ ខ្លួនជននេះ មានប្រជាពលរដ្ឋម្នាក់ បានទូរស័ព្ទ មកលោកថា នៅភូមិព្រែកលីវ៤ ឃុំរកាអារ មានល្បែង ជល់មាន់ដ៏ធំ និងមានអ្នកចូល លេងយ៉ាងច្រើន ។ ក្រោយទទួលបាន ព័ត៌មានពី ប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះទៅបង្ក្រាប សង្វៀនជល់មាន់នេះ ដើម្បីកុំឲ្យ បន្តសកម្មភាព តទៅទៀត ។ 
លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ទៀតថា ខណៈកម្លាំង នគរបាលរបស់លោក ចុះទៅបង្ក្រាប វង់ល្បែងមួយនេះ ស្រាប់តែប្រទះ ឃើញជនជាប់ ចោទរូប នៅទីនោះ ក៏ចាប់ខ្លួនតែម្តង។

 បើតាម លោកស្នងការ បានឲ្យដឹងថា ក្រោយការប្រព្រឹត្ត នៃអំពើចាប់រំលោភ តាំងពីឆ្នាំ២០០៤ មកនោះ ជនល្មើសបាន រត់គេចខ្លួនរហូត មិនដែលចូល ស្រុកនោះទេ លុះដល់ បុណ្យចូលឆ្នាំចិន ស្រាប់តែទៅ ចូលរួមលេងល្បែង ជល់មាន់ ក៏ត្រូវកម្លាំង របស់លោក ចាប់ខ្លួន តែម្តង។

 យោងតាមដីកា របស់ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម លោក ឌុច ចន្ថា បានចោទប្រកាន់ជននេះ ពីបទចាប់ រំលោសេពសន្ថវៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៤ ស្ថិតនៅខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកងមាស ហើយបាន រត់គេចខ្លួនរហូត។ បច្ចុប្បន្ន ជនជាប់ចោទរូបនេះ ត្រូវបានឃុំខ្លួននៅ អធិការដ្ឋាន នគរបាលស្រុកកងមាស ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕

from : khmerload.com
0 comments

ស្ទាវ​ឡើងក​តណ្ហា​ដុត​រោល ហ៊ាន​ចាប់រំលោភ បងស្រី​ជីដូនមួយ រហូត​សម្រេច​បំណង



រាជធានី​ភ្នំពេញ ៖ យុវ​ជ​ន​​ម្នាក់ ត្រូ​វ​ឪ​ពុក​ម្តាយ​​ខាង​​ស្រី ចា​ប់​​ឃាត់​ខ្លួន ប្រ​គល់​​ឲ្យ​​ស​មត្ថ​កិច្ច ដោះ​ស្រាយ​​តាម​ផ្លូវ​​ច្បាប់ ពីប​ទ​​រំ​លោភ បង​ស្រី​​ជី​ដូន​មួយ​​រប​ស់​ខ្លួន ពេល​​កំ​ពុង​​មើល​​ទូរ​ទ​ស្សន៍ នៅ​​ក្នុង​​ប​ន្ទប់​ម្នាក់​ឯង កាល​ពី​​ថ្ងៃ​ទី​​៩ ខែ​មី​នា ឆ្នាំ​​២០​១៥ ស្ថិត​នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យ៉យ វណ្ណា ហៅ​ពេជ្រ អាយុ ១៦​ឆ្នាំ ជា​អតីត​សិស្ស រៀន​ថ្នាក់​ទី​១១ ហើយ​បាន​បោះបង់ ចោលការ​សិក្សា រស់នៅ​ខាងលិច ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចំណែក​នារី​រងគ្រោះ ឈ្មោះ រគ​លក អាយុ ១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​មុន​កើតហេតុ កាលពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥ នារី​រងគ្រោះ បាន​ចេញពីផ្ទះ​របស់ខ្លួន នៅ​សង្កាត់​កំបូល ទៅ​មើល​ជីដូន​ឈឺ នៅផ្ទះ​ជនរងគ្រោះ ដែល​​ត្រូវ​ជា​បងប្អូន ជីដូនមួយ​នឹង​គ្នា នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ហើយ​ក្រោយពី​ជជែក​លេង ក្នុង​ក្រុមគ្រួសារ​រួចមក បាន​ឡើងទៅ​ដេក នៅក្នុង​បន្ទប់​ប្អូនស្រី របស់​ជនសង្ស័យ​។ ចំណែក ជនសង្ស័យ ពេលដែល​ត្រឡប់ មកពី​ជញ្ជូន​ឥ​វ៉ាន់ ឲ្យ​ម្តាយ​រួចហើយ ក៏​ឡើងទៅ​ដេក នៅ​បន្ទប់​ម្តាយ មើល​ទូរទស្សន៍​។
​សមត្ថកិច្ច​បាន​បន្តថា រហូតដល់​ម៉ោង ១១​និង​១៥ នាទី ប្អូនប្រុស​ជីដូនមួយ ដែលជា​ជនសង្ស័យ បាន​ទៅ​ចូល​បន្ទប់​ប្អូនស្រី ដែល​នារី​រងគ្រោះ កំពុង​ដេក​មើល​ទូរទស្សន៍ ហើយ​ធ្វើ​សកម្មភាព ចាប់រំលោភ​នាង រហូត​បានសម្រេច​។ នារី​រងគ្រោះ ក្រោយពី​ប្អូនប្រុស​រំលោភ បានសម្រេច​ហើយ មិន​មាត់​មិន​ស្តី បាន​វិលត្រឡប់​ទៅផ្ទះ​វិញ រហូតដល់​ថ្ងៃទី​៩ ខែមីនា ក៏​ទម្លាយ​រឿង ប្រាប់​ឪពុកម្តាយ ទើប​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ប្រគល់​ឲ្យ សមត្ថកិច្ច​តែម្តង​៕




From: http://www.pelprek.com/news-detail--2376.html

0 comments

នារីម្នាក់ផឹកស្រាស្រវឹងបញ្ចេញក្បាច់អស់រលីងពីខ្លួន


ឃើញវីដេអូនារី​ម្នាក់នេះផឹកស្រាតែម្នាក់ឯង​កុំគិត​ថា​គាត់​ខូចចិត្ត​ព្រោះរឿង​ស្នេហារ​ឲ្យសោះ តាមពិត​ទៅ​គាត់​ខូចចិត្ត​ព្រោះ​ទទួល​បន្ទុក​ការងារ​ច្រើន​ពេកទើបផឹកស្រា ហើយរាំបណ្តើរ​ដើម្បីបញ្ចេញភាពហ្មង់សៅនៅក្នុងចិត្ត៕




From: http://www.mungkulkar.com/entertainment/1612
0 comments

ឃាត់ខ្លួន ​មន្ត្រី​យោធាម្នាក់ ​​យកវីដេអូ ពេលរួម​មេត្រី ជាមួយស្រីស្នេហ៍​ គំរាម​ទារ​ប្រាក់ ​៨ម៉ឺនដុល្លារ​


រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសរាជធានីភ្នំពេញ សហការជាមួយ កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរទៅយកប្រាក់ ចំនួន៨ម៉ឺនដុល្លារដែលបានជម្រិត ពីស្រីស្នេហ៍របស់ខ្លួន បន្ទាប់ពីយកវីដេអូអាសអាភាស យកទៅគំរាម កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៧ មីនា ២០១៥ ស្ថិតនៅផ្ទះលេខ១៣៥C ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា  ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះលឹម សីហា ហៅថន សីហា  ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចមិនបានផ្តល់ ព័ត៌មានលម្អិតនោះទេ ខណៈ ហាក់ដូចជាព្យាយាមបិទបាំងនោះ ។ តែបើតាមប្រភពបានឱ្យដឹងថា ជនសង្ស័យគឺមានទំនាក់ទំនង ស្នេហាជាមួយកូនអ្នកមានម្នាក់ រហូត ឈានដល់រួួមរ័កគ្នាដោយ ជនសង្ស័យបាន ថតវីដេអូអាសអាភាសទុក ហើយក៏យកមកគំរាមស្រីស្នេហ៍ទារប្រាក់តែម្តង ។



From: http://www.khmerload.com/news/36162
0 comments

ឃាតករ សម្លាប់កម្មការិនី រោងចក្រ «តាក់សាន់» ប្លន់យក ទ្រព្យសម្បត្តិ ជិត៥ពាន់ដុល្លារ នៅបន្តមាន សេរីភាព


ភ្នំពេញ ៖ ជនដៃដល់ ដែលបាន សម្លាប់នារី ជាកម្មការិនី នៅរោងចក្រ «តាក់សាន់» ម្នាក់រហូត មកដល់ពេលនេះ នៅបន្តមានសេរីភាព ដដែលពោល មិនទាន់ត្រូវបាន ចាប់ខ្លួននោះឡើយ ខណៈក្រុមគ្រួសារ នារីរងគ្រោះ កំពុងទទឹងរង់ចាំ ដើម្បីចង់ឃើញ មុខឃាតក ត្រូវបាន ផ្តន្ទាទោស តាមផ្លូវច្បាប់ ។

ក្រុមគ្រួសារ នារីរងគ្រោះសូមទទូចដល់ សមត្ថកិច្ចខេត្តកណ្តាល និងសមត្ថកិច្ច ពាក់ព័ន្ធផ្សេងទៀត សូមជួយពន្លឿន តាមចាប់ជនដៃដល់ ដែល សម្លាប់គ្មាន ញញើតដៃទៅលើប្អូនស្រី ធម៌របស់ខ្លួន ដើម្បីប្លន់យកទ្រព្យសម្បត្តិ។

 សូមបញ្ជាក់ថា នារីវ័យ ២២ឆ្នាំស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រ «តាក់សាន់» និងជាអ្នករកស៊ី ចងការ ប្រាក់ឲ្យ កម្មករ រោងចក្រ ផងនោះ ត្រូវបងធម៌របស់ខ្លួន វាយសម្លាប់ប្លន់យកម៉ូតូ គ្រឿងអលង្ការ និងលុយ ១៥០០ដុល្លារ សរុបប្រហែល៥ពាន់ដុល្លារ ហើយដឹក សពនារីរងគ្រោះទៅទម្លាក់ចោល តាមបណ្តោយ ផ្លូវជតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្ដាល។

នារីរងគ្រោះ កញ្ញា សាន់ អាស្រស់ ត្រូវបានបងធម៌របស់ខ្លួន ធ្វើសកម្មភាព វាយសម្លាប់ និងប្លន់ ទ្រព្យសម្បត្តិ តាំងពីយប់ថ្ងៃសុក្រទី២០ ខែកុម្ភៈ ហើយ សពរបស់នាង ទើបតែត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ នៅរសៀលថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៥ ដោយមានអាការៈ ហើមស្អុយ រលួយ មើលស្ទើរតែមិនស្គាល់ទៅហើយ។

យោងតាម របាយការណ៍ នគរបាលខេត្តកណ្តាល បានឲ្យដឹងថា នារីជនរងគ្រោះ សាន់ អាស្រស់ មាន អាយុ ២២ឆ្នាំ ជួលបន្ទប់ស្នាក់នៅ ជាប់រោងចក្រក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌពោធិ៍ សែនជ័យ មានស្រុកកំណើត នៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃ វែង។ ឪពុកនារី រងគ្រោះមានឈ្មោះ លី សាន់ អាយុ ៤៦ឆ្នាំ ម្តាយឈ្មោះ ចេះ ម៉ារី អាយុ ៤៤ឆ្នាំ ជាកសិករ។

របាយការណ៍ដដែលបានឲ្យដឹងថា សមត្ថកិច្ច បានកំណត់អត្តសញ្ញាណ ជនល្មើសបានហើយ ។ ជនល្មើសឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០ មុខរបរកម្មករ រោងចក្រ ស្រុកកំណើតនៅ ខេត្តកំពង់ចាម ស្នាក់នៅ ផ្ទះជួលបន្ទប់ ក្បែរនារីរងគ្រោះ ហើយបានរាប់អាន គ្នាជាបងធម៌ ប្អូនធម៌ជាមួយ នារីរងគ្រោះផងដែរ។

ឪពុកនារីរងគ្រោះ លោក លី សាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ ២០១៥នេះថា កូនស្រីរបស់លោក កញ្ញា សាន់ អាស្រស់ ត្រូវបានជនល្មើសវាយសម្លាប់ នៅក្នុងបន្ទប់កាលពីថ្ងៃ សុក្រ ទី២០ ខែកុម្ភៈ ហើយបានប្រមូល យកទ្រព្យសម្បត្តិរួមមាន ម៉ូតូម៉ាក់ Honda Dream 125 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃប្រហែល ២.០០០ដុល្លារ, ខ្សែកផ្លាកទីន ចំនួន ០១ ខ្សែទម្ងន់ប្រហែល ៥ជី, កងដៃចំនួន០១ ទម្ងន់ប្រហែល ៥ជី, ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក Nokai និង Howei និងលុយ ១.៥០០ដុល្លារ។

លោក លី សាន់ បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុកូនស្រី របស់លោក ដែលស្នាក់នៅ ក្នុងបន្ទប់ ជួលតែម្នាក់ឯងនោះ ខណៈអ្នកនៅ ក្បែរ ផ្សេងទៀត បាននាំគ្នាទៅធ្វើការរោងចក្រ វេណយប់អស់នោះ បានទូរស័ព្ទហៅបងធម៌របស់ ខ្លួនជាអ្នករាប់អានគ្នា ជាច្រើនឆ្នាំ ឲ្យមកជួយមើលទុយោទឹកបែកធ្លាយ។

ដោយមើលឃើញ ឱកាសល្អជន ល្មើសជា បងធម៌ បានធ្វើសកម្មភាព សម្លាប់នារីរងគ្រោះប្លន់ យកទ្រព្យ សម្បត្តិតែម្តង ត្បិតជនល្មើស បានដឹងថា នារីរងគ្រោះ ជាអ្នកមានលុយកាក់ច្រើន។

ឪពុកនារីរងគ្រោះ បានឲ្យដឹងផងដែរថា ក្រោយពេលកើតហេតុភ្លាមៗគ្មាននរណាម្នាក់ដឹងថា នារីរងគ្រោះ បានបាត់ ខ្លួនពីបន្ទប់ជួលដោយរបៀប ណានោះទេ ហើយក៏មិនដឹងពី មូលហេតុ យ៉ាងណានោះដែរ។

តែដោយមានការជជីក សួរខ្លាំងពីក្រុមគ្រួសារ ទៅលើភរិយា ជនល្មើស ក៏ដូចជាជនល្មើស សំអុល មុន្នី នោះ ធ្វើឲ្យជនល្មើសរអើល ខ្លួនខ្លាច គេដឹង បានព្យាយាម គេចខ្លួនលែងត្រឡប់ចូលធ្វើការវិញ។

លើសពីនេះទៀត ប្រាំថ្ងៃក្រោយ នៃការបាត់ខ្លួន នារីរងគ្រោះ ជនល្មើស សំអុល មុន្នី បានទូរស័ព្ទ សារភាពប្រាប់ភរិយារបស់ខ្លួនឈ្មោះ ភក្រ្តថា ខ្លួនជាអ្នកបានធ្វើសកម្មភាព សម្លាប់នារី រងគ្រោះ ដែលជាប្អូនធម៌ ហើយយកទៅទម្លាក់ ចោលនៅតាមបណ្តោយ ផ្លូវជាតិលេខ៦១ ត្រង់ចំណុច ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ នេះបើ តាមការបំភ្លឺប្រាប់ពីលោក លី សាន់ ដែលទទួលបានការរៀបរាប់ ប្រាប់ពីភរិយាជនល្មើស។

 ក្រោយធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ប្លន់ទ្រព្យសម្បត្តិរហូត ដល់ពេលនេះ ជនល្មើស សំអុល មុន្នី បានគេចខ្លួន បាត់ស្រមោល។

ឪពុកនារីរងគ្រោះ បានថ្លែងទទូចដល់កម្លាំងនគរបាល ដែលមានសមត្ថកិច្ចសុំជួយ តាមចាប់ជនល្មើស មកផ្តន្ទាទោស ដើម្បីវិញ្ញាណ ក្ខន្ធកូនស្រី របស់លោកបានទៅកាន់សុខគតិភព និងបានចាប់ជាតិជាថ្មីកុំ ឲ្យជួបគ្រោះអកុសល បែបនេះតទៅទៀត៕








From: http://www.khmerload.com/news/36087

0 comments

លទ្ធផល គ្រូបង្រៀនឆ្នើម ភ្ជាប់នឹង ទឹកប្រាក់ ១លានដុល្លារ ធ្លាក់ទៅ លើ អ្នកគ្រូមក ពីសហរដ្ឋអាមេរិក


ភ្នំពេញ៖ បើតាមរយៈសារ នៅលើ គេហទំព័រហ្វេសប៊ុក របស់ អង្គការគ្រួសារថ្មី បានឲ្យដឹង ពី លទ្ធផល កាលពី យប់មិញនេះថា ម្ចាស់ពានរង្វាន់ គឺ បានទៅលើ អ្នកស្រី ណាស៊ី អាតវ៉េល មកពី សហរដ្ឋអាមេរិក ជាប់ ជាគ្រូ បង្រៀនឆ្នើម។

នៅក្នុងសារនោះ បានបន្ដឲ្យដឹងទៀតថា ៖ " រាត្រីនេះ អង្គវិនិច្ឆ័យបាន ប្រកាសលទ្ធផល ម្ចាស់ពានរង្វាន់ គឺ អ្នកស្រី ណាន់ស៊ី អាតវ៉េល គឺជាគ្រូបង្រៀនឆ្នើម យើងខ្ញុំសូមអបអរសាទរ អ្នកគ្រូ។ កាលពីពេល ៣ថ្ងៃកន្លងទៅនេះ អ្នកស្រី នាង ផល្លាអ្នក សម្របសម្រួល កម្មវិធីការ អប់រំសម្រាប់ កុមារពិការភ្នែក និងកុមារគថ្លង់ និងជានាយិកាសាលា អង្គការគ្រួសារថ្មី គឺទទួល បាននូវការ គាំទ្រយ៉ាងច្រើន ពីប្រជាជនកម្ពុជា ដោយរួមមាន រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូត ប្រព័ន្ធ ផ្សព្វផ្សាយ ភ្នាក់ងារដៃគូអង្គការ មិនមែនរដ្ឋាភិបាល ម្ចាស់ ជំនួយ និងមិត្តភក្តិ អង្គការគ្រួសារ ថ្មីទាំងអស់។

យើងខ្ញុំសូមថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នា! ដោយទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា គឺជាការ ទទួលស្គាល់ ដែលមានសារៈសំខាន់ យ៉ាងខ្លាំងសម្រាប់ អ្នកស្រី នាង ផល្លា និងអង្គការ គ្រួសារថ្មី។ យើងខ្ញុំ សូមសម្តែង នូវការ អរគុណជា្រលជ្រៅ។ បទពិសោធន៍ នេះគឺជាទុន ពង្រឹងភាព ជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងឆន្ទៈរបស់យើង ដើម្បីឆ្ពោះ ទៅរកថ្នាក់ សមាហរណកម្ម ពេលលេញ សម្រាប់ការ អប់រំកុមារពិការភ្នែក និងកុមារគថ្លង់ ទៅក្នុងកម្មវិធី អប់រំរដ្ឋាភិបាល។ នេះគឺជា ផ្តល់នូវ កម្លាំងចិត្តសម្រាប់យើង ខ្ញុំទាំងអស់គ្នា គឺជាគាំទ្រ ដែលមិនអាចបំភ្លេច បានពីសំណាក់ ប្រជានជនកម្ពុជា នៅក្នុងប្រទេស និងក្រៅប្រទេស និងរួមទាំង អ្នកទាំងអស់គ្នា ដែលស្រឡាញ់និង គាំទ្រ ប្រទេសកម្ពុជា។

ការទទួលបាន លទ្ធផល បោះឆ្នោតជាង ១០០ ០០០ សម្លេង សម្រាប់អ្នកស្រី នាង ផល្លា និងសមាជិក គ្រួសារថ្មី មានមោទនភាពជាខ្លាំង និងសេចក្តី រំភើបឥត អ្វីគណនា ដែល ប្រជាជនកម្ពុជាច្រើន សន្ធឹកសន្ធាប់ បានគាំទ្រដល់ ការធ្វើ សមាហរណកម្ម សម្រាប់កុមារពិការ។ ការទទួលបានភាពពេញ ចិត្តថ្នាក់ជាតិនេះ គឺជាជ័យ ជំនះដ៏មាន អត្ថន័យ សម្រាប់ប្រទេសកម្ពុជា! សូមថ្លែងអំណរ គុណម្តងទៀត និងនៅតែបន្ត ការងារទៅមុខ! "។




From:  http://www.khmerload.com/news/36084
0 comments

អគ្គិភ័យកំពុង​ឆាបឆេះផ្ទះ​នៅគល់ស្ពានស្ទឹង​មានជ័យ


បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១០:៥៣

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​កំពុងតែ​ឆាប​ឆេះ​ផ្ទះ​មួយ​កន្លែងស្ថិតនៅគល់​ស្ពាន​ស្ទឹង​មានជ័យ​​ ដែលហេតុការណ៍នេះ​បង្កឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង​១០ និង​៤៥នាទីព្រឹកថ្ងៃទី​១៣ មីនា ២០១៥  ។

ទោះបីជាយ៉ាងណា គេនៅពុំទាន់​ដឹង​ពីមូលហេតុ និង​ទំហំ​នៃការ​ខូចខាត​អស់ប៉ុន្មាននោះទេ ខណៈ​កំពុង​មាន​ការអន្តរាគមន៍​អាជ្ញាធរ​មូល​ដ្ឋាន និង​រថយន្ត​ពន្លត់ផងដែរ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព





0 comments

ឃាត់ខ្លួន​ បុរស​ចំណាស់ ​ម្នាក់ រំលោភ​ក្មេង ​ស្រី​អាយុ​១៤​ឆ្នាំ ​រហូត​មាន​ ផ្ទៃពោះ​៤​ខែ


ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះមុំ ឡោះ អាយុ៥០ឆ្នាំ នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ត្រូវបាននគរ បាលឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ មីនា ២០១៥ ។ ខណៈបុរសជាជនសង្ស័យ បានវិលត្រឡប់ពី ជាយដែនកម្ពុជា ថៃ ចូលស្រុកកំណើតវិញ ការឃាត់ខ្លួននេះធ្វើ ឡើងក្រោយពីមានបណ្តឹងរបស់ក្មេងស្រី រងគ្រោះអាយុ១៤ឆ្នាំ ថាបានចាប់នាងរំលោភ កាលពីចុងឆ្នាំ២០១៤ ។ ព្រោះជនរងគ្រោះនៅ ភូមិជាមួយ ជនសង្ស័យដែរ ហើយបានទៅស៊ីឈ្នូល ដាំដំឡូងនៅឯជាយដែនខ្មែរ ថៃ ជាមួយគ្នា ។

លោកគិត ដារ៉ា អធិការនគរបាល ស្រុកជុំគិរីបានប្រាប់អោយដឹងថា ជនរងគ្រោះនៅជា អនីតិជននៅឡើយ ពេលនោះក្មេងស្រីរង គ្រោះបានទៅធ្វើការដាំដំឡូង ជាមួយបងប្អូននៅព្រំដែន ហើយបុរសជាជនសង្ស័យ ខាងលើក៏បានទៅជាមួយគ្នាដែរ ប៉ុន្តែនៅចុងឆ្នាំ២០១៤ បើតាមការអះអាងរបស់ ជនរងគ្រោះនិយាយថា ខ្លួនមិនចាំថ្ងៃខែទេ តែដឹងថានៅចុងឆ្នាំ បុរសឈ្មោះមុំ ឡោះ បានចាប់នាង រំលោភបានសម្រេច។ ហើយ រូបនាងក៏បានវិល ត្រឡប់មកផ្ទះមុន ក៏បានដាក់ពាក្យ បណ្តឹងទៅអាជ្ញាធរ ពេលជនសង្ស័យត្រឡប់ មកផ្ទះតាមក្រោយ ក៏ត្រូវឃាត់ខ្លួនតែម្តងទៅ។

ជនជាប់ចោទឈ្មោះមុំ ឡោះ បានបដិសេធថា ខ្លួនមិនបានរំលោភដូច ពាក្យចោទប្រកាន់របស់ ជនរងគ្រោះនោះទេ ។ តែក្មេងស្រីរងគ្រោះក៏បានអះអាងថា ពិតជាជនសង្ស័យនឹង ហើយបានចាប់រំលោភនាង រហូតធ្វើអោយនាងមានផ្ទៃពោះ ជិត៥ខែហើយ ។ ទោះបីជាបែបណាជនសង្ស័យត្រូវបានប៉ូលិស ស្រុកជុំគិរីបញ្ជូនមក កាន់ស្នងការខេត្ត កសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕




From:  http://www.khmerload.com/news/36039
0 comments

នារីម្នាក់​មាន​ផ្ទៃពោះ៣ខែខឹង​សង្សារ​ បែកចិត្ត​ ប៉ងលោត​ ទឹកស្ពាន គីហ្ស៊ុណា សម្លាប់ខ្លួន​


ខេត្តកំពង់ចាម ៖ ដោយសារតែតូចចិត្តជាមួយប្រុសស្នេហ៍មិនរវល់ នារីម្នាក់មានផ្ទៃពោះជាង៣ខែ ហើយមក ប៉ុនប៉ងលោត ពីលើស្ពាន គីហ្ស៊ុណា ដើម្បីធ្វើអត្តឃាត តែសំណាង ល្អត្រូវកម្លាំង នគរបាល ចរាចរខេត្ត ដែលយាម ប្រចាំការនៅ ក្បាលស្ពានឃើញ ទាន់ក៏ចាប់ឃាត់ និងដឹកតាមម៉ូតូ យកមកសាក សួរនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ។

ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៥ នេះ នៅលើ ស្ពានគីហ្ស៊ុណា ត្រង់ចន្លោះ សសរប៉េ៩ និងប៉េ១០ ។

ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះយ៉ុង ធីតា អាយុ១៧ឆ្នាំ រស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម   ។    

លោកស៊ឹង ចាន់អូន អធិការស្តីទីក្រុងកំពង់ចាមប្រាប់ឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបញ្ជូន នារី ដែលប៉ុនប៉ង លោត ពីលើស្ពានមិន បានសំរេច មកកាន់អធិការដ្ឋាននគរបាល ក្រុងកំពង់ចាម សួរនាំរួចរាល់ ក៏បាន ប្រគល់ឱ្យទៅ នគរបាលស្រុក កំពង់សៀម ដើម្បីឱ្យ សាច់ញាតិមក ទទួលយក ទៅផ្ទះវិញ ។

នាងរងគ្រោះបានឱ្យដឹងថា ដំបូងនាងបានជួលបន្ទប់សម្រាប់ស្នាក់នៅម្តុំមុខរោងចក្រកាត់ដេរ ស្រុកកំពង់សៀម ដោយមាន បុរសម្នាក់ ឈ្មោះភ័ណ្ឌ ជួលបន្ទប់នៅទល់មុខនាង ហើយបុរសនោះ បានអួតថា នៅកម្លោះ មិនទាន់មាន គូសង្សារទេ ថែមទាំងបាន ដាក់ចិត្ត ស្រលាញ់លើរូបនាង ។ នាងបន្តថា នាងរៀន សម្អាងការ ក្រោយមក ក៏ឈប់រៀន បន្ទាប់មក ក៏បានរស់នៅ ជុំគ្នាដូចប្តី-ប្រពន្ធ ជាមួយនឹង បុរសនោះ ចាប់តាំងពី បានស្រឡាញ់គ្នា រហូតមកដល់ ពេលនេះ គឺរយៈជាង៧ខែ ហើយថែម ទាំងមានផ្ទៃពោះ ជាង៣ ខែទៀត ។

ក្នុងពេលដែលនាងមានផ្ទៃពោះជាង២ខែ ប្រុសស្នេហ៍នោះបានប្រាប់ឱ្យនាងយក កូនក្នុង ផ្ទៃចេញ តែនាង មិនព្រមយក នោះទេ ទុកចិញ្ចឹម ហើយសង្សារនោះចេះតែគេចមុខ ពីនាងរក ទៅរាជធានី ភ្នំពេញបាត់  ។




From:  http://www.khmerload.com/news/36040
0 comments

ដឹកជនរង គ្រោះទៅសង្គ្រោះ នៅពេទ្យ ឯកជន ស្លាប់តាមផ្លូវ ឈប់រថយន្ដ បោះសព ចោល កុំឱ្យស៊យ


ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ពីសំណាក់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវក្បែរ ក្រសួង ការពារជាតិ បាននាំគ្នា ចោម រោមមើល សពស្ដ្រី ចំណាស់ម្នាក់ ត្រូវបានគេ ទម្លាក់ចេញ ពីរថយន្ដ តួរីស ១២កៅអី នៅត្រង់ សួនច្បារ មុខហាង កាហ្វេមួយកន្លែង ដោយ ដំបូងពួក គាត់គិតថា អាចជាអំពើ ឃាតកម្មហើយត្រូវ បានគេយកមក ទម្លាក់ចោល ។ ប៉ុន្ដែក្រោយ ពីសមត្ថកិច្ចចុះ ទៅកាន់កន្លែង កើតហេតុសួរ នាំ ទើបដឹងថា សពស្ដ្រីរងគ្រោះ ដែលស្លាប់ នេះ មិនមែនជាអំពើ ឃាតកម្ម នោះឡើយ ពោលកើតឡើង ដោយសារ ជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ ហើយម្ចាស់ រថយន្ដតួរីស ដែលដឹកជនរង គ្រោះទៅ កាន់មន្ទីរ ពេទ្យឯកជន ប៉ុន្ដែស្លាប់ តាមផ្លូវ ក៏ឈប់រថយន្ដ បោះសព ចោលខ្លាច ស៊យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខណ្ឌ៧មករា ដែលបានចុះទៅពិនិត្យសពនៅ នឹងកន្លែង កើតហេតុនោះ បាននិយាយថា សពស្ដ្រីរងគ្រោះ ឈ្មោះទី សារ៉េត អាយុ៦៥ ឆ្នាំ រស់នៅ ឃុំទូកមាស ស្រុកទូកមាស ខេត្ដ កំពត ហើយមាន ជំងឺរ៉ាំរ៉ៃ ត្រូវបាន សាច់ញាតិ របស់ខ្លួនដឹក យកមកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត ។ ពេលជនរងគ្រោះ ដឹកទៅព្យា បាលនៅមន្ទីរពេទ្យ កាល់ម៉ែតនោះ ត្រូវបាន គ្រូពេទ្យប្រាប់ថា គ្មានសង្ឃឹម នោះឡើយ ព្រោះតែស្ថានភាព របស់អ្នកជំងឺ មានសភាព ធ្ងន់ធ្ងរ ដូច្នេះមាន តែត្រៀមរៀប ចំពិធីបុណ្យ នៅឯស្រុក កំណើតទៅ ។ ដោយសារតែមិន អស់ចិត្ដ និងសំដី របស់គ្រូពេទ្យ ហើយចង់ ព្យាបាល ម្ដាយរបស់ខ្លួន កូនៗនិងសាច់ញាតិ ទាំងឡាយបាន សម្រេចចិត្ដ ជួលរថយន្ដតួរីស នៅក្បែរមន្ទីរពេទ្យ ដឹកជនរងគ្រោះ ឆ្ពោះទៅ កាន់មន្ទីរពេទ្យ វិសាលសុខ ដើម្បីព្យាបាល នៅទីនោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ ទៀតថា ខណៈដែលរថយន្ដដឹកជនរងគ្រោះ ដល់ត្រង់ ចំណុចសួន ច្បារក្បែរ ក្រសួងការពារ ជនរងគ្រោះ បានដាច់ ខ្យល់ស្លាប់នៅលើរថយន្ដ ជាហេតុធ្វើ ឱ្យម្ចាស់ រថយន្ដគិតថា នាំស៊យ ដល់ខ្លួន ក៏ឈប់ ហើយដាក់ សាកសពចុះទុក ឱ្យសាច់ញាតិ រកមធ្យោបាយផ្សេង ដឹកទៅ កាន់ស្រុកកំណើតទៅ ។

ក្រោយពីទម្លាក់សាកសពរួចមក ម្ចាស់ រថយន្ដតួរីសបានបើករថយន្ដទៅបាត់ ហើយ នៅកន្លែង កើតហេតុ នោះ បានធ្វើឱ្យ មានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទៅ ចោមរោម មើលពីព្រោះ គិតថា អាចជាអំពើ ឃាតកម្ម ប៉ុន្ដែធាតុពិត មិនដូច្នេះឡើយ ។ ដោយសារ តែមានការ អាណិតអាសូរ សាច់ញាតិជនរង គ្រោះ មន្ដ្រីយោធាក្រសួង ការពារជាតិបាន បញ្ចេញ រថយន្ដរបស់ខ្លួន ដឹកសពស្ដ្រីវ័យចំ ណាស់រូបនេះ ឆ្ពោះទៅកាន់ ស្រុកកំណើត ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕





From:  http://www.khmerload.com/news/36031
0 comments

អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក៖ ​​កម្មករ​រោងចក្រ​នៅ​តែ​រង​ការ​រំលោភ​បំពាន​ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ


គង់ សុឋានរិទ្ធិ
12 មិនា 2015

ភ្នំពេញ—
រដ្ឋាភិបាល​កម្ពុជានិង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​កម្មករ​រោងចក្រ​ទល់​នឹង​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ថៅកែ​រោងចក្រ​លើ​ពួក​គេ។ ​ហើយក្រុមហ៊ុន​បញ្ជា​ទិញសម្លៀក​បំពាក់​សំខាន់ៗ​ ដូចជា​ Gap​ និង​ H&M​ ត្រូវ​ជួយ​កាត់​បន្ថយការ​រំលោភ​បំពាន​ទាំង​នេះ។​

នេះ​ជា​សេចក្តី​សន្និដ្ឋាន​របស់​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយរបស់​សហរដ្ឋ​អាមេរិក ​Human Rights Watch នៅ​ក្នុង​របាយការណ៍របស់​ខ្លួន​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវយ៉ក​នេះ​បាន​រក​ឃើញ​ថា​ កម្មការិនី​មាន​ចំនួន​ច្រើន​លើស​លុប​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង ​មាន​ការ​រើស​អើង​ដោយ​ថៅ​កែ​រោង​ចក្រ​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​និង​មាន​ការ​អនុវត្ត​ប្រឆាំង​នឹង​សហជីព។​ ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ ទាំងក្រុមហ៊ុន​បញ្ជា​ទិញមិន​បាន​ចាត់​វិធាន​ការ​គ្រប់​គ្រាន់​នោះ​ទេ។​

របាយការណ៍​ដែល​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៣​ និង​ចប់​នៅ​ដើម​ឆ្នាំ​២០១៤​មាន​កិច្ចសម្ភាសន៍​ជាមួយមនុស្ស​ចំនួន​៣៤០​នាក់ ក្នុង​នោះ​មាន​កម្មករ​ចំនួន​២៧០​នាក់ក្នុង​រោងចក្រ​ចំនួន​៧៣​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​តំបន់​ជុំវិញ​រាជធានី។​

លោក​ ហ្វ៊ីល រ៉ូប៊ើតសុន​ (Phil Robertson) ​នាយក​រងអង្គការ​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះថា​ មាន​ភាព​អវិជ្ជមាន​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​រោង​ចក្រ​និង​កម្មករ​ដែល​អង្គការ​របស់​លោក​បាន​ធ្វើ​សម្ភាសន៍។​

«យើង​ឃើញ​មាន​ការ​រុញ​ច្រាន​អង្គការ​សង្គម​ស៊ីវិល​ជា​ប្រព័ន្ធ។​ ​យើង​ឃើញ​ការ​បណ្តេញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ប្រព័ន្ធ​ និង​ការ​គេចវេស​ការ​ផ្តល់​ប្រាក់​ឈ្នួល​លើ​អតីត​ភាព។​ ​យើង​ឃើញការ​បៀតបៀន​ជា​ប្រព័ន្ធ​ និងការ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង។​ មាន​ការ​កំណត់​ការ​ចូល​បន្ទប់​ទឹក ​ការ​ផ្តល់​ទឹក​ ដែល​មាន​គុណ​ភាព​អន់​សម្រាប់​កម្មករដែល​ជា​បញ្ហា​មូលដ្ឋាន​ដែល​រដ្ឋាភិបាល ​និងថៅ​កែ​រោងចក្រ​ត្រូវ​តែ​ផ្តល់​ដល់​កម្មករ»។​

វិស័យ​កាត់ដេរ​គឺ​ជា​ឧស្សាហកម្ម​ឈាន​មុខ​តែមួយ​គត់​នៅ​កម្ពុជា​ដែល​តំណាង​ឲ្យ​ការ​នាំចេញ​ធំជាង​គេ​បំផុតរបស់​ប្រទេស​ក្រីក្រ​នេះ។ ​ក្រុម​អ្នក​វិនិយោគ​សំខាន់ៗ​មក​ពី​ប្រទេស​ចិន​ ហុងកុង​ កោះ​តៃវ៉ាន់ ​សិង្ហបុរី​ ម៉ាឡេស៊ី ​និង​កូរ៉េ​ខាង​ត្បូង។ ​មាន​កម្មករ​ប្រមាណ​ជា​៧០​ម៉ឺន​នាក់​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេះ។ កាល​ពី​ដើម​ឆ្នាំ​២០១៤ ​អាជ្ញាធរ​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​បាន​បង្រ្កាប​ក្រុម​កម្មករ​ដែល​តវ៉ា​ ដោយ​បាន​បាញ់​សម្លាប់​កម្មករ​មួយ​ចំនួន។​

ក្នុងរបាយការណ៍​កម្រាស់​១៤០​ទំព័រ​នោះ អង្គការ ​Human Rights Watch ​បាន​រក​ឃើញ​ថា​ ​កម្មករ​ក្នុង​រោង​ចក្រ​ចំនួន​៤៨បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង​ បើ​មិន​ដូច្នេះ​ទេ ​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ​កាត់​ប្រាក់​ខែ​ និងការ​ផ្លាស់​ប្តូរ​ការងារ។​

ថៅ​កែ​រោង​ចក្រ​ចំនួន​៣៥​បាន​យារយី​រំខាន​ដល់​សហជីព​ដែល​បាន​ការពារ​សិទ្ធិ​កម្មករ​ ដោយ​ធ្វើ​ការ​បណ្តេញ​ពួក​គេ​ និង​សំឡុតតាមរយៈ​ការ​ជ្រើស​តាំង​អ្នក​ដឹកនាំ​សហជីព​ថ្មី ឬ​តាម​រយៈ​ការ​ផ្តល់​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​ជាដើម។​

អង្គការ ​Human Rights Watch ​ បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ មាន​រោ​ងចក្រ​ចំនួន​៣០​ក្នុង​ចំណោម​រោង​ចក្រ​ដែល​ពួក​គេ​បាន​ជួប​សម្ភាសនោះ​ មិន​ព្រម​ទទួល​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ​មិន​ធ្វើ​កិច្ច​សន្យា​ការងារ​ថ្មី​ដល់​ពួក​នាង ​ឬ​មិន​ផ្តល់កន្លែង​ស្នាក់​នៅ​សម​ស្រប​សម្រាប់ស្ត្រី​មាន​ផ្ទៃ​ពោះទេ។​

អង្គការ​ដដែល​លើក​ឡើង​ថា​ កម្ពុជាមាន​ច្បាប់​ការងារ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧​មក​ ប៉ុន្តែ​ច្បាប់​នេះ​នៅ​តែមិន​មាន​ប្រសិទ្ធិ​ភាព​ទេ ​ដោយ​សារ​ភ្នាក់​ងារ​អធិការកិច្ច​របស់​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធិ​ភាព​ ដោយសារ​អំពើ​ពុក​រលួយ​ក្នុង​ការ​ធ្វើ​អធិការ​កិច្ច។​

អ្នកស្រី​អរុណា កាហ្ស៊ីយ៉ាប​ (Aruna Kashyap) អ្នកស្រាវជ្រាវ​អំពី​សិទ្ធិ​ស្ត្រី​របស់​អង្គការ ​Human Rights Watch ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«ចាត់​វិធានការ​ជា​បន្ទាន់»​ដើម្បី​ការ​ពារ​កម្មករ​រោង​ចក្រពី​ការ​រំលោភ​នានា។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​ឆ្លើយ​តប​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

លោក​ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​ ​ GMAC ​ហាក់​ដូចជា​ទទួល​ស្គាល់​ថា​ នៅ​មាន​បញ្ហា​ខ្លះ​មែន​នៅ​តាម​បណ្តា​រោង​ចក្រ​មួយ​ចំនួន។​

«បើ​និយាយ​ថា​ បញ្ហា​(នៅ​តាម​រោងចក្រ)​មួយ​ចំនួន​យើង​ត្រូវតែ​ឯកភាព​ហើយ​ ពី​ព្រោះ​អត់​មាន​ប្រទេស​ណា​ដែល​ក្រុមហ៊ុន​គោរព​បាន​១០០​ភាគ​រយ​ទេ។​ ប៉ុន្តែ​ព័ត៌មាន​ដែល​គាត់​លើក​ គាត់​ចង់​និយាយ​ថា ​វា​ជា​បញ្ហា​រួម​ មាន​ន័យ​ថា​ រោង​ចក្រ​ណា​ក៏​មាន​ការ​រំលោភ​ដែរ​នោះ​ គឺ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។​

ទោះជា​យ៉ាងណា ​លោក​ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​ទទួល​ស្គាល់​ថា​ របាយ​ការណ៍របស់​អង្គការ ​Human Rights Watch ​បាន​បង្ហាញ​ការណ៍​ពិត​ទាក់ទង​នឹង​ការ​រឹតត្បិត​ និង​ការ​កៀប​សង្កត់​លើ​សហជីព​នៅ​តាម​បណ្តា​រោងចក្រ។​

អង្គការ ​Human Rights Watch ​បាន​ស្នើ​ដល់ភាគី​នានា ​ដែល​ជាប់​ពាក់​ព័ន្ធរួមមាន​រដ្ឋា​ភិបាល ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​ GMAC ​ក្រុមហ៊ុន​បញ្ជា​ទិញ ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​វាយនភ័ន្ត​នៅ​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ ​ILO ​របស់​អង្គការ​សហ​ប្រជាជាតិ​ រួម​ទាំង​ក្រុម​សហជីព​កម្មករ​ផង​ដែរ​ ដោយ​សុំ​ឲ្យ​ពួកគេ​ដើរ​តួ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​លក្ខ​ខណ្ឌ​ការ​ងារ​របស់​ក្រុម​កម្មករ​រោងចក្រ៕​



From: voanews.com
0 comments

ចង់​ក្លាយ​​ទៅ​ជា​មហាសេដ្ឋី​ត្រូវ​តែមាន​លក្ខណៈ៨ យ៉ាងនេះ


១. ឈប់គិ​ត​តែពីលុយៗៗៗ
លុយគឺ​ជា​គោល​ដៅ​ដំបូង និងចម្បង​បំផុត ប៉ុន្តែត្រូវ​រក​លុយ​មក​ដោយ​សុចរិតភាព។

២. ចាប់ផ្ដើម​គិតថា​តើអ្នក​អាច​ជួយ​មនុស្ស​បាន​ប៉ុន្មាន
មនុស្សដែល​ជោគជ័យ​ភាគច្រើន​គឺជា​មនុស្ស​ដែលអាច​ពឹងពាក់​បាន។ ពួកគេពូ​កែយល់​ចិត្តអ្នកដទៃ និងដឹង​សុខ​ទុក្ខអ្នក​ដែល​នៅក្បែរ​ខ្លួនគេ ជាពិ​សេស​គឺក្រុម​ការងារ និង​អតិថិជន​របស់​ពួក​គេ។

៣. ឈប់គិត​រឿង​រកប្រាក់​លាន ប៉ុន្តែ​គិ​ត​អំពីការ​ជួយ​មនុស្ស ​បានរាប់​លាន
នៅពេល​ដែល​អ្នក​មាន​អតិថិជន​តិច ហើយ​ចង់រក​បាន​លុយ​ច្រើន​នោះ សូម្បី​តែប្រាក់​មួយ​កាក់ មួយ​សេន​របស់ពួក​គេក៏អ្នក​ចង់​បាន​ដែរ។ ប៉ុន្តែបើ​សិនជា​លោក​អ្នក​អាចរក​មធ្យោបាយ​ជួយ ​មនុស្ស​បានរាប់​លាន​នាក់​នោះ អត្ថប្រយោជន៍​ដទៃ​ទៀត​នឹងមក​តាម​ក្រោយ។

៤. ត្រូវយល់​ថាការរក​លុយ​គឺជា​បង្កើត​រឿងថ្មីៗ​ជាច្រើន​ទៀត
តាមពិតទៅ យើងអាច​ចែក​មនុស្ស​ជាពីរ​ក្រុម។ ក្រុមទី១ ពួក​គេបង្កើត​របស់ថ្មីៗ​ដោយសារ​ពួកគេ​ចង់​បាន​លុយ។ របស់​កាន់​តែច្រើន​កើត​ឡើង គេក៏​រក​លុយបាន​កាន់​តែ​ច្រើន។ ចំណែកឯ មនុស្សក្រុមទី២ ពួកគេ​ចង់រក​លុយព្រោះ​លុយ​ទាំង​នោះ​អាច​ឱ្យគេ​បម្រើ​មនុស្ស​បាន​កាន់​តែច្រើន។ លោក Walt Disney បាន​និយាយថា យើង​មិនមែន​ផ​លិត​ខ្សែភាព​យន្ដដើម្បី​រកលុយ​ទេ ប៉ុន្តែ​យើង​ផលិត ដើម្បី​ផលិត​ខ្សែភាព​យន្ដឱ្យ​បាន​ច្រើន​បន្ត​ទៀត។

៥. ធ្វើការងារ​ណាមួយ​ឱ្យប្រសើរ​ជាងមុន
យើងមិន​អាច​ធ្វើអ្វី​គ្រប់យ៉ាង​ឱ្យបាន​ល្អឥត​ខ្ជោះនោះ​ឡើយ ប៉ុន្តែ​យើង​គ្រាន់​តែដឹង​ថា យើង​ធ្វើ អ្វីមួយ​ឱ្យប្រសើរ​ជាង​មុន​រហូត។

៦. បង្កើត​បញ្ជី​នៃមនុស្ស​១០រូប​ដែល​ធ្វើរឿង​នោះ​​បាន​ល្អ
តើអ្នកកំណត់​ថាបុគ្គល​ណាម្នាក់​ជាអ្នក​ធ្វើកិច្ចការ​ដ៏ល្អ​ដោយរ​បៀបណា​? តើអ្នក​វាស់​ស្ទង់​ភាព ជោគជ័យ​របស់ពួក​គេដោយ​របៀប​ណា? ចូរអ្នក​ប្រើប្រាស់​លក្ខខណ្ឌ​ទាំងនោះ ដើម្បី​ជ្រើស​រើស​មនុស្ស​ដែលល្អ​បំផុត​ទាំង​១០រូប មានភាព​ជោគជ័យ​លើ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ។

៧. រក្សាការលូតលាស់ឱ្យបានជាដរាប
មនុស្សភាគច្រើនជាប់នឹងលក្ខខណ្ឌនៃការវាស់ស្ទង់របស់ពួកគេ។ ប៉ុន្តែចូរអ្នករក្សាការលូតលាស់របស់អ្នកឱ្យបានជាដរាប។ អ្នកអាចវាស់ដោយចំនួននៃអតិថិជនដែលអ្នកផ្ដល់សេវាឱ្យ ឬចំនួនមនុស្សដែលអ្នកបានជួយ។

៨. បង្កើតទម្លាប់ដើម្បីធានាការលូតលាស់នោះ
សូមអ្នក​កុំភ្លេច​ថា ការដើរ​ដល់​គោល​ដៅគឺ​ពឹងផ្អែក​លើការ​បង្កើត​ទម្លាប់​មួយ​ជាក់​លាក់។ ឧទាហរណ៍​ថាលោក​អ្នកចង់​សរសេរ​សៀវភៅ​មួយក្បាល​ដែល​មាន ២០០ ទំព័រ ដូច្នេះ​វាអាច​នឹង​បានដល់​គោលដៅ ប្រសិន​បើអ្នក​មានទម្លាប់​ការសរសេរ​សៀវភៅ​ក្នុង​មួយ​ថ្ងៃ ៤ទំព័រ៕




0 comments

ប្រពន្ធដ៏ក្លាហានម្នាក់បានជួយ សង្គ្រោះជីវិតប្តី ដោយការ បរិចាកក្រលៀន


រឿងរបស់ស្ត្រីម្នាក់មកពីខេត្តសានដុង​ ដែលបានបរិច្ចាកក្រលៀនរបស់នាងទៅឱ្យនាងប្តី ដើម្បីជួយសង្រ្គោះជីវិតរបស់គាត់បានអង្រួនដល់បេះដូងរបស់អ្នកនិយមលេងអ៊ីនធឺណិតស្ទើរគ្រប់គ្នា ។

ប្តីរបស់នាងដែលមានឈ្មោះថា Ly Fangdong ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺតម្រងនោមយ៉ាងធ្ងន់ធ្ងរកាលពីមួយខែមុននិងទាមទារឱ្យមានការវះកាត់មួយអោយបានឆាប់តាមដែលអាចធ្វើទៅបាន។

ដូចនេះប្រពន្ធដែលមានឈ្មោះថា Sun Guofang បានទៅមន្ទីរពេទ្យធ្វើតេស្តសុខភាព ដើម្បីជួយសង្គ្រោះជីរិតប្តី របស់នាង។ ​កាលថ្ងៃទី 14 ខែកុម្ភៈ នាងក៏បានទទួល “របាយការណ៍ដែលអនុញ្ញាតអោយនាងបរិច្ចាគសរីរាង្គ” ពីមន្ទីរពេទ្យ ។

នេះបើយោងតាមរបាយការណ៍របស់ Qilu News , ការវះកាត់ប្តូរក្រលៀនរវាងប្រពន្ធនិងប្តីត្រូវបានធ្វើដោយជោគជ័យនៅឯមន្ទីរពេទ្យជីណានកាលពីម្សិលមិញ។





From: knn-news.com
0 comments

ឈុត​នៅ​ផ្ទះ​របស់​ស្រ្តីខ្មែរ ដែល​តែ​ងដុត​រោល​​អារម្មណ៌​ បុរស​ៗ​ខ្មែរ


ឈុត​សំលៀកបំពាក់​គឹ​ជា​ផ្នែក​មួយ​នៃ​ការ​រឹតចំណង​ស្នេហ៌​ប្តីប្រពន្ធ ព្រោះ​បើ​សិន​ជា​នារី​ៗ​ចេះជ្រើសរើស​សំលៀកបំពាក់ និងស្លៀក​ត្រូវ​តាម​ពេលវេលា វា​នឹង​ធ្វើ​អោយ​បុរស​ៗ​លុងស្នេហ៌​រាល់ៗថ្ងៃ មិន​មានចិត្ត​គេច​បែក​ឆ្វេងរក​អ្នក​ក្រៅ​នាំតែដំបៅចិត្ត​នោះទេ​។


អ្វីដែល​បុរស​ៗ​ខ្មែរ​ស្ទើ​តែទាំងអស់​​តែង​ទប់​អារម្មណ៌​មិន​បាន​នោះ​គឺ​ នៅពេលគេឃើញ​ភរិយារបស់​ខ្លួុន​ចោមពុង​សារុង​ងូត​ទឹក​ (សម្រាប់​អ្នកនៅជនបទ) និង​ចោមពុង​សារុង​ស្តើង​ៗ​ពេលចូលគេ​ (សម្រាប់​អ្នក​នៅ​​ទីក្រុង​ខ្លះ​)។ ដូច​លោកអ្នក​បានដឹង​ហើយថា សំពត​ប្រពៃ​ណី​ខ្មែរ​គឺសារុង បើ​សិន​គេ​ស្លៀកវា​អោយចំពេលវេលា វានឹង​បង្ហាញអោយឃើញ​ភាពសិចស៊ី​មិនចាញ់​ឈុត​រាត្រី​របស់​បរទេស​នោះ​ទេ​.. មិនជឿ​មើល​រូបខាងក្រោម​នេះ​ទៅ..៖





From: www.knn-news.com
0 comments

វិធីសាស្ត្រ​រំងាប់​អារម្មណ៍​តានតឹង​ពេល​ស្ទះចរាចរណ៍


បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៥:១៦

ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ពុំ​មាន​នរណា​ម្នាក់​ចង់ឱ្យ​កើត​ទ្បើ​ង​ទ្បើ​យ ព្រោះ​វា​បណ្តាល​ឱ្យ​ខកខាន​និង​យឺតយ៉ាវ​ពេលវេលា ក្នុង​កិច្ចការ​អ្វីមួយ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​អ្នក​កាន់​ចង្កូតរថយន្ត​មួយ​ចំនួន​តែង​សម្តែង​ចេញ​មក​នូវ​អារម្មណ៍​ឆេវឆាវ និង​តានតឹង រហូត​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​អាប់អួរ​ទៅ​ទៀត ។ ដូចនេះ​កោះសន្តិភាព​សូម​ណែនាំ​ពី​វិធី​រំងាប់​អារម្មណ៍​តានតឹង ខណៈ​ពេល​ស្ទះចរាចរណ៍​ដូច​តទៅ​៖


១-​ត្រូវ​យល់​ថា អ្នក​នឹង​អាច​ចាក​ចេញពី​ស្ថានភាព​ចរាចរណ៍​នោះ​បាន ។ ការ​កកស្ទះ​ចរាចរណ៍​អាច​នឹង​ស៊ីពេល​ច្រើន​បំផុត​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​បើជា​អ្នក​គិត​ថា វា​នឹង​ស្ទះ​នៅ​ទីនោះ​រហូត​ដល់​ទៅ​ជាង​មួយ​ថ្ងៃ ឬ​រៀង​រហូត​លោក​អ្នក​ប្រាកដជា​នឹង​កើតក្តី​បារម្ភ​ណែនណាន់តាន់តាប់ និង​កើត​ស្ត្រែ​ស​ជា​មិន​ខាន ។

២-​ស្តាប់​ចម្រៀង​កម្សាន្ត​អារម្មណ៍ ។ ការ​ស្តាប់​តន្ត្រី​អាច​ជួយ​ដល់​អ្នក​បំភ្លេច​នូវ​អារម្មណ៍​តានតឹង​អស់ទាំង​នោះ​បាន​ក្នុង​អំ​ទ្បុ​ង​ពេល​ស្ទះចរាចរណ៍ ។

៣-​ព្យាយាម​រក​វិធី​បន្ធូរ​អារម្មណ៍​ផ្សេង​ៗ ។ ការ​សម្រួល​ផ្លូវដង្ហើម សម្មាធិ ឬ​ក៏​ធ្វើ​អ្វី​ៗ​ដែល​អាច​ជួយ​ដល់​អ្នក​ក្នុង​កិច្ចការ​នេះ ។ ការ​ប្រតិបត្តិ​វិធី​បន្ធូរ ឬ​សម្រួល​អារម្មណ៍​នឹង​ធ្វើ​ឱ្យ​ភាព​តានតឹង​ក្នុង​ចិត្ត​អ្នក​ធូរស្រាល​លឿន​បំផុត ។

៤-​ប្រើប្រាស់​អី​ុ​ន​ធើ​រ​ណេ​ត ប្រសិនជា​អ្នក​បាន​ភ្ជាប់​បណ្តាញ ឬ WiFi ស្រាប់ ។

៥-​ទូរស័ព្ទ​ទៅ​មិត្តភក្តិ​របស់​អ្នក ឬ​ក៏​សាច់ញាតិ​ណាមួយ ដែល​អ្នក​ចង់​ជជែក​លេង​ជាមួយ​។ ការ​សន្ទនា​តាម​ទូរស័ព្ទ​អាច​នឹង​ធ្វើ​ឱ្យ​ចិត្ត​របស់​អ្នក​ភ្លេច​អស់​នូវ​អារម្មណ៍​តានតឹង​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កំពុង​ប្រឈម ។ លើស​ពី​នេះ​លោក​អ្នក​ក៏​អាច​ផ្ញើ​សារ​ឆ្លង​ឆ្លើយ​ជាមួយ​នរណា​ម្នាក់​ក៏​បាន​ដែរ ។

៦-​អាន​សៀវភៅ ទស្សនាវដ្តី កាសែត​ឬអ្វី​ៗ​ដែល​អ្នក​ចង់​អាន ។ ការ​អាន​គឺ​វា​អំណោយផល​ល្អ​ដល់​អ្នក ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​កាន់ចង្កូត​របស់​អ្នកមាន​ដំណើរការ​ល្អ​ប្រសើរ​ក្នុង​ការ​បើក​ចេញពី​ស្ថានការណ៍​ចរាចរណ៍​នោះ ។
*​សម្គាល់ៈ បន្ថែម​លើ​នេះ​លោក​អ្នក​ក៏​អាច​យក​របស់​ញ៉ាំ ឬ​ភេសជ្ជៈ​ខ្លះ​ៗ ទុក​គ្រាន់​ទទួលទាន ខណៈ​ពេល​កកស្ទះ​ក៏​បាន ព្រោះ​វា​អាច​បណ្តាល​អ្នក​ស្រេកទឹក ឬ​ឃ្លាន​ក្នុង​អំ​ទ្បុ​ង​ពេល​ស្ទះ​យូរ ៕





From: http://kohsantepheapdaily.com.kh/article/116238.html
0 comments

យុវជន​ម្នាក់​​ដឹង​ខ្លួនឯង​​ពុល​ត្រី​ក្រពត ប្រញាប់​ជិះ​ម៉ូតូឌុប​មក​មន្ទីរពេទ្យ​ ដើម្បី​​​​​សង្គ្រោះ មាន (Video )


បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៦:២៦

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​​ដឹង​ខ្លួនឯង​ថា ​បាន​ពុល​​ត្រី​ក្រពត ក៏​បាន​ប្រញាប់​ជិះម៉ូតូឌុប​មក​មន្ទីរពេទ្យ​​ជា​បន្ទាន់ ដើម្បី​ឱ្យក្រុម​​គ្រូពេទ្យ​ជួយ​សង្គ្រោះ ដែល​​ហេតុ​ការ​ណ៏​នេះ​​​​កើតឡើង​កាលពីវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​​ទី​១០ មីនា ​២០១៥ នេះ ស្ថិតនៅ​លំនៅ​ឋាន​​​​​ក្នុងភូមិ​កណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។


ប្រភព​បានឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះវ៉ា​ន់ រ​ដ្ឋា អាយុ​២២​ឆ្នាំ មានទីលំនៅក្នុងភូមិ​កើតហេតុខាងលើ ។
ប្រភព​បន្តថា នៅមុន​ពេល​កើតហេតុ ឪពុក​ម្តាយ​​បាន​ចេញ​ទៅ​ស្រែប្រាំង​​អស់ ​ដោយ​ទុក​​រូប​គេ​នៅផ្ទះ​ម្នាក់ឯង ​។ ហើយ​នៅ​​វេលា​​ម៉ោង​​៨ព្រឹក រូបគេ​បាន​ទៅ​ផ្សារ​ទិញ​ត្រី​ក្រពត​​បាន​៤​ក្បាល ក៏​យក​មក​ស្ងោ​​ដើម្បី​ទុក​ហូប​ជាមួយ​បាយ​ថ្ងៃត្រង់​ ។ ​លុះដល់​ម៉ោង​ប្រហែលជា​​១០​ព្រឹក រូបគេ​បាន​ហូប​ត្រី​កំពត​​ដែល​ស្ងោ​នោះអស់ទាំង​៤​ក្បាល ស្រាប់តែ​ក្រោយហូប​បាយ​ប្រហែល​១​ម៉ោង បាន​ធ្វើ​ទុក​ចុក​ពោះ វិលមុខ ព្រមទាំង​តឹងទ្រូង ថប់ដង្ហើម ទើប​ដឹងខ្លួន​ថា បាន​ពុល​ត្រី​​ក្រពត​ក៏​ប្រញាប់ជិះម៉ូតូឌុប​មក​មន្ទីរពេទ្យ​ខ្លួន​ឯង ព្រោះ​នៅផ្ទះ​គាត់​គ្មាន​​អ្នក​​នៅ​ជាមួយ​ទេ ។ពេល​មក​​ដល់​មន្ទីរពេទ្យ គាត់​ប្រាប់ឱ្យ​មន្ត្រី​នគរបាល​ម្នាក់​​ជួយ​ផ្តល់​ដំណឹង​ទៅ​ឪពុក​ម្តាយ ​ដើម្បី​ឱ្យមក​ជួយ​មើល​គាត់​ផង។



From:  http://kohsantepheapdaily.com.kh/article/116321.html
0 comments

នគរបាល​​ខណ្ឌដូនពេញ​បង្ក្រាប​ជនសង្ស័យ​ឆក់​​កាបូប​ជា​សិស្ស​សាលា​​២​​នាក់


បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១០:១១

​រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ បាន​ធ្វើការ​តាម​ប្រមាញ់​ និង​បង្ក្រាប​ជនសង្ស័យ​ឆក់​កាបូប​២​នាក់ ​ជា​សិស្ស​ និង​និស្សិត​បាន​​​ភ្លាម​ៗ បន្ទាប់​​​ពី​ពួក​គេ​ជិះ​ម៉ូ​តូ​ធ្វើក​សម្មភាព កាលពី​វេលា​ម៉ោង​០៨យប់​ថ្ងៃ​ទី​៩ មីនា ២០១៥ ស្ថិតនៅ​មុខ​ធនាគារ​ប៊ូ​យ៉ង​ មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

ជន​សង្ស័យ​ដែល​​ឃាត់ខ្លួន​​ ១-​ឈ្មោះ​វ៉ា វាសនា អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​​១២ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្ថិ ស្នាក់​នៅផ្ទះ​លេខ​៧0​អឺ​0  ផ្លូ​វ​​លេខ​២៤៤ ក្នុងសង្កាត់​ចតុមុខ ខណ្ឌដូនពេញ (ជា​អ្នក​បើក​ម៉ូ​តូ) និង​២-ឈ្មោះ​ម៉ៅ ហេង​សម្បត្តិ អាយុ​១៨​ឆ្នាំ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ ស្នាក់​នៅផ្ទះ​លេខ៩អឺ​០  ផ្លូវ​លេខ​២៥៦ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ (ជា​អ្នក​ឆក់) ​។

ប្រភព​បន្តថា​ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​២​​នាក់​កំពុងជិះ​ម៉ូតូ​ម៉ាកគុប​មួយ​គ្រឿង ដោយ​បុរស​ជា​អ្នក​បើក​ និង​ស្ត្រី​អង្គុយ​ពី​ក្រោយ ដោយ​មាន​កាបូប​ដាក់​នៅ​លើ​ភ្លៅ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ពី​ទិស​ខាងត្បូង​ទៅ​ជើង ខណៈ​​មក​ដល់​មុខ​ធនាគារ ប៊ុ​យ៉ុ​ង ស្រាប់តែ​មាន​ជនសង្ស័យ​ទាំង​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុនសេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១BT-៧៣១៨ បើក​មក​អែប​ម៉ូ​តូ​ជន​រង​គ្រោះ ពេល​នោះ​​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបតែម្តង ។​

ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​បាន​កន្ត្រាក់​កាបូប​មក​វិញ ​ធ្វើ​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ដួល​ម៉ូតូ ស្រប​ពេល​ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​ និង​នគរ​បាល​ខណ្ឌដូនពេញ​ កំពុង​ជិះ​​ម៉ូតូ​ល្បាត​ប្រទះ​ឃើញ​ហើយជួយ​អន្តរា​គមន៍​ឃាត់ខ្លួន​បាន​ម្នាក់ ​ព្រមទាំងដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព រីឯ​​បក្សពួក​ម្នាក់​ទៀត​រត់គេច​​ខ្លួន​។

ប្រភពបន្តទៀត​ថា​​ ​ក្រោយ​ពី​មាន​ករណី​នេះ​​កើតឡើង ខាងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ ធ្វើការ​ស្រាវជ្រាវរហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​ ​ដែល​ជា​អ្នក​ឆក់នៅ​មុខ​ផ្ទះសំណាក់យីហោ សូ​រិ​យា​ផ្កាយ​៩  ។


From:  http://kohsantepheapdaily.com.kh/
0 comments

គោលការណ៍​គ្រឹះ​ទាំង៧ ​ប្រែក្លាយ​ពី​​អ្នក​គ្រប់គ្រង​​​សាមញ្ញ​ទៅ​អ្នក​គ្រប់គ្រង​ល្អ


ត្រឹមតែ​ជា​អ្នក​​គ្រប់គ្រង​​គ្រប់គ្រាន់​ដែរ​ឬទេ? នេះ​ជា​សំនួរ​មួយ​ដែល​ប្រិយមិត្ត​អ្នកអាន​ ជា​ពិសេស​សហគ្រិន និង អ្នក​គ្រប់គ្រង​នានា​​គួរ​ស្វែង​យល់​យ៉ាង​ប្រុងប្រយ័ត្ន​។ មិត្ត​អ្នក​អាន​អាច​យល់​​ថា ដោយសារ​តែ​​លោក​អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ និង មាន​ទំនុកចិត្ត​ទើប​​ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​ទទួល​ខុសត្រូវ​ជា​អ្នក​​គ្រប់គ្រង​នៅ​​​ក្នុង​ស្ថាប័ន​ណា​មួយ។

យ៉ាងណាមិញ សូម​ចាំ​ថា រាល់​បុគ្គលិក​ទាំងអស់ ត្រូវ​ការ​អ្នក​​គ្រប់គ្រង​ម្នាក់​ដែល​មាន​គុណភាព និង មាន​គុណ​តម្លៃ​យ៉ាង​ច្រើន​​ដល់​បុគ្គលិក​គ្រប់គ្នា។ បើ​ដូច្នេះ​មែន​នោះ ត្រឹមតែ​​ជា​អ្នក​គ្រប់គ្រង វា​មិន​ទាន់​គ្រប់គ្រាន់​ទេ តែ​លោក​អ្នក​ត្រូវ​​​ក្លាយ​ជា​​អ្នក​គ្រប់គ្រង​មួយ​​​ដ៏​ល្អ​ផ្តល់​ភាព​ជា​​គំរូ​ដល់​មនុស្ស​គ្រប់គ្នា។ ហេតុដូច្នេះ​ បើ​អ្នក​គ្រប់គ្រង​មួយ​ចំនួន​យល់​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​​​ត្រង់​ចំណុច​​ណាមួយ​ សូម​សិក្សា​ពី​គន្លឹះ​ចំនួន​៧ ខាងក្រោម​នេះ​ដើម្បី​ប្រែក្លាយ​ពី​អ្នកគ្រប់គ្រង​សាមញ្ញ​ទៅ​ជា​អ្នកគ្រប់គ្រង​ល្អ​មួយ​រូប​។

១) រក្សា​ឥរិយាបថ​ឲ្យ​បាន​ល្អ​​

ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) គឺ​ជា​ចំណុច​ស្លាប់រស់​​មួយ​របស់​​អ្នក​គ្រប់គ្រង​ដ៏​​ល្អ ហើយ​អ្នក​គ្រប់គ្រង​ដ៏​ល្អ​បាន​ដឹង​ថា ថាមភាព និង ឥរិយាបថ​ជួយ​បង្កើន​ល្បឿន​ការងារ​នៅ​ថ្ងៃ​នេះ។ គេ​អាច​មើល​ឃើញ​ជា​ទូទៅ​ថា ភាព​​ខុសគ្នា​រវាង​អ្នក​គ្រប់គ្រង​សាមញ្ញ និង អ្នក​គ្រប់គ្រង​ល្អ គឺ​ថា​អ្នក​គ្រប់គ្រង​សាមញ្ញ​​ឡើង​ជណ្តើរ​​មួយៗ ខណៈ​ដែល​អ្នក​គ្រប់គ្រង​ល្អ​វិញ​ព្យាយាម​រត់​ឡើង​ជណ្តើរ​​នោះ។ ​​​

ងាក​មក​មើល​ការ​ស្លៀកពាក់ និង តុបតែង​កាយ​វិញ អ្នក​គ្រប់គ្រង​ល្អ​តែង​​ស្លៀកពាក់​សមរម្យ​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ថា​ធានា​ថា ភាសា​កាយវិការ​ពិត​ជា​ជះឥទ្ធិពល និង គំរូ​ដល់​បុគ្គលិក​ឯទៀត​។ រីឯ​ភាសា​ទំនាក់ទំនង​វិញ មាន​ភាព​ច្បាស់លាស់ ងាយ​​យល់ ម៉ត់ចត់ ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​គ្រប់គ្នា​អាច​ទទួល​យក​បាន​ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តឹងតែង​ណា​មួយ​​ក៏ដោយ។



…វិធី​បួន​យ៉ាង​ជា​គន្លឹះដែល​លើក​ទឹក​ចិត្ត​អ្នក​ ឲ្យ​ខិតខំ​កាន់​តែ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​!…



២)​ ធ្វើ​ឲ្យ​មាន​​​​តម្លាភាព​​ដល់​​មនុស្ស​គ្រប់គ្នា​

​​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​គ្រប់គ្រង​​ដ៏​ល្អ​បាន​ទេ បើ​សម្ដី​របស់​អ្នក​សាប​ដូច​ជា​ចុង​អំពៅ។ ហេតុដូច្នេះ​ការ​និយាយ​ស្តី​ចំៗ ពិតៗ និង​ដោយ​ផ្ទាល់​​ទន្ទឹម​នឹង​មាន​​ភាព​ស្មោះត្រង់​ជា​ពិសេស​នៅ​ពេល​មាន​​​​ស្ថានភាព​​មិន​ល្អ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​​គ្រប់គ្រង​ល្អ​ត្រូវ​ធ្វើ។ លើស​ពី​នេះ​ទៅ​ទៀត តម្លាភាព​របស់​អ្នក​​គ្រប់គ្រង​​ល្អ បង្ហាញ​ភាព​ជា​វិជ្ជមាន​ក្នុង​ការ​ឆ្លើយតប​​​ភ្លាមៗ ជាមួយ​នឹង​ការ​យក​យន្តការ​​ដំណោះស្រាយ​ធ្វើ​ជា​មូលដ្ឋាន។

អ្វី​ដែល​គេ​មើល​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នោះ​គឺ​ថា អ្នក​គ្រប់គ្រង​​ដែល​មាន​តម្លាភាព គឺ​ជា​បុគ្គល​ដែល​និយាយ​ដោយ​បើកចំហ មិន​លាក់លៀម និង បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មនុស្ស​គ្រប់គ្នា​ឲ្យ​ចូលរួម​វាយតម្លៃ​ ព្រម​ទាំង​ផ្តល់​​មតិ​កែលំអ​លទ្ធផល​ការងារ​​​បាន​ដោយ​ស្មើភាព​។​​​

៣) បង្ហាញ​ភាព​ចាស់ទុំ​ និង គំរូ​ដល់​មនុស្ស​គ្រប់គ្នា​

ភាព​ជា​ចាស់ទុំ​ក្នុង​​ពេល​បំពេញ​ការងារ​ក្តី ក្រៅ​ការងារ​ក្តី​សុទ្ធតែ​ជះឥទ្ធិពល​ ​និង ផ្តល់​គំរូ​មួយ​ដល់​មនុស្ស​គ្រប់គ្នា ជា​ពិសេស​របស់​បុគ្គលិក​ក្រោម​បង្គាប់​តែម្តង។ ម៉្លោះហើយ អ្នក​​គ្រប់គ្រង​​ដែល​ល្អ​ត្រូវ​គិតគូរ​បង្ហាញ​ឧត្តមភាព​មួយ​យ៉ាង​មាន​តម្លៃ​​សម្រាប់​ធ្វើ​ជា​កញ្ចក់​​​ដល់​មនុស្ស​គ្រប់គ្នា​។ នេះ​មិន​ត្រឹម​តែ បង្ហាញ​គុណ​តម្លៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ឯទៀត​អនុវត្ត​តាម និង មាន​ទំនូល​ខុសត្រូវ​ខ្ពស់​ទាំង​​ទំនាក់ទំនង​ក្នុង​ការងារ​ក្តី ក្រៅ​ការងារ​ក្តី ជា​ពិសេស​គឺ​ក្រមសីលធម៌​នេះ​ឯង។

៤) ចេះ​បទ​បែន​តាម​កាលៈទេសៈ​​​​

អ្នក​​គ្រប់គ្រង​​ល្អ ​គឺ​ជា​បុគ្គល​ស្គាល់​កាលៈទេសៈ​ច្បាស់លាស់​ថា អ្វី​ដែល​គូរ​ធ្វើ ឬ ផ្លាស់ប្ដូរ​នៅ​​ពេល​នេះ។ ជា​មួយ​ជំនឿ​ដ៏​ជឿជាក់​​របស់​​អ្នក អ្នក​​ត្រូវ​​ប្រែក្លាយ​ឧបសគ្គ និង បញ្ហា​ប្រឈមមុខ​ដ៏​តឹងតែង​ទាំង​នោះ​ឲ្យ​ស្រប​តាម​កាលៈទេសៈ អាច​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រលូន​ហាក់​មិន​មាន​អ្វី​កើត​ឡើង​។

អ្វី​ដែល​រឹត​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​​ត្រូវ​ឈ្លេចសួរ​​បុគ្គលិក ឬ មនុស្ស​គ្រប់គ្នា​ ថា​តើ​​អ្នក​ទាំង​នោះ​​មាន​ប្រតិកម្ម​​យ៉ាងណា​ចំពោះ​បញ្ហា​ថ្មីៗ​នេះ​? សូម​កុំ​នៅ​ស្ងប់ស្ងៀម​ឲ្យ​សោះ ព្រោះ​ថា​​កាលៈទេសៈ​ដែល​ផ្លាស់ប្ដូរ​ទាមទារ​ឲ្យ​មាន​កិច្ចពិភាក្សា​កាន់តែ​ច្រើន​ ត្បិតអី​​វា​វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​ដំណោះស្រាយ​​បញ្ហា​ដែល​ឥត​ព្រាងទុក​។ ​​​​​​​​



…ហេតុផល​៤បញ្ជាក់​​ថា​​អ្នក​ធ្វើ​ដំណើរ​​កាន់តែ​ច្រើន​ ជួយ​ឲ្យ​​ជីវិត​អ្នក​ផ្លាស់ប្ដូរ​កាន់តែ​​ប្រសើរ​​​​!…

៥) ពង្រឹង​គណនេយ្យ​ភាព​ក្នុង​ការងារ

ចំណុច​មួយ​ទៀត​ដែល​គេ​យល់​ថា ធ្វើ​ឲ្យ​​​គ្រប់គ្រង​​សាមញ្ញ​​ម្នាក់​ក្លាយ​ទៅ​ជា​​អ្នក​គ្រប់គ្រង​​ល្អ​បាន​ គឺ​គណនេយ្យ​ភាព​នៅ​ក្នុង​ការងារ។ គណនេយ្យ​ភាព​ដែល​និយាយ​ឲ្យ​ងាយ​យល់​ថា ជា​ទំនូល​ខុសត្រូវ​​ធ្វើ​ឲ្យ​​​ការងារ​ទទួល​បាន​​ផ្លែផ្កា​ ជា​​ភារកិច្ច​​របស់​អ្នក​គ្រប់គ្រង​​។ ហេតុ​ដូច​នេះ ​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ល្អ​ អ្នក​ត្រូវ​បង្កើត​ឲ្យ​មាន​វប្បធម៌​ល្អៗ ជា​ដំណោះស្រាយ​ក្នុង​ការងារ​ និង ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​កសាង​បរិស្ថាន​ការងារ​មួយ​ដែល​មាន​ការ​រៀនសូត្រ​គ្មាន​ដែន​កំណត់។

​​​៦) ជួយ​​អនុវត្ត​យុទ្ធសាស្ត្រ​ការងារ​ដល់​បុគ្គលិក​​​

អ្នក​គ្រប់គ្រង​​ល្អ មិន​មាន​គ្រាន់តែ​ដឹង​ត្រឹមតែ​ភាព​ជា​អ្នក​គ្រប់គ្រង​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​​បង្ហាញ និង ​អនុវត្ត​យុទ្ធសាស្ត្រ​ការងារ​ដល់​បុគ្គលិក​​ក្រោម​បង្គាប់​របស់​ខ្លួន​ផង​ដែរ។ ជា​ឧទាហរណ៍ អ្នក​​គ្រប់គ្រង​​​ល្អ​មិន​ត្រឹមតែ​តែ​ផ្តល់​មតិ​កែលំអ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​អនុវត្ត​​ដំណោះស្រាយ​​ឬ មតិ​កែលំអ​ទាំង​នោះ​ផង​ដែរ​ជា​មួយ​គោលដៅ​មួយ​យ៉ាង​​ច្បាស់លាស់​ពិតប្រាកដ។ នៅ​ពេល​ដែល​អ្នក​​បើក​ផ្លូវ​ណា​មួយ​ដល់​ពួកគេ នោះ​ជា​ចំណែក​មួយ​​យ៉ាង​ធំធេង​ជួយ​កសាង​ទំនុកចិត្ត​ដល់​​ពួកគេ​បន្ថែម​ទៀត​​​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​។ ​

​​​​

៧) អភិវឌ្ឍ​ទេពកោសល្យ​របស់​អ្នក

សារសំខាន់​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​មួយ​ដែល​មាន​អ្នក​គ្រប់គ្រង​ល្អ គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​បុគ្គល​ចូលរួម​អភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្លួន​ច្រើន។ បុគ្គល​ទាំង​​នេះ ជា​អ្នក​ដែល​អាច​ផ្លាស់ប្ដូរ​​វិវត្ត​​ឈរ​នៅ​លើ​ទីតាំង​មួយ​ដ៏​ត្រឹមត្រូវ និង ចំ​កាលៈទេសៈ។ ទាំង​នោះ​មាន​ដូច​ជា ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ឱកាស​ថ្មីៗ និង ការ​អនុវត្ត​​គម្រោង​នានា​ដែល​​ឆ្ពោះ​ទៅ​រក​​ការ​អភិវឌ្ឍ​​មួយ​ជា​តម្រូវ​ការ និង ការ​សម្រេចចិត្ត​របស់​មនុស្ស​គ្រប់គ្នា។ អ្នក​គ្រប់គ្រង​ល្អ ក៏​ជា​បុគ្គល​ដែល​គិតគូរ​ពី​អនាគត​យ៉ាង​​យក​ចិត្ត​ទុកដាក់​​បំផុត ដើម្បី​បង្កើន​សក្តានុភាព​ការងារ និង ​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់គ្នា៕

…ហេតុ​អ្វី​បាន​ជា​ប្រជាជន​ដាណឺម៉ាក​មាន​សុភមង្គល​បំផុត​​​​នៅ​លើ​ពិភពលោក?…

ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Entrepreneur


From:   http://www.thebnews.com/news/5203/
0 comments

បុរស​ម្នាក់​សុខចិត្ត​រស់នៅ​ក្នុង​រូងភ្នំ ​ដើម្បី​ទុក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ


បុរស​វ័យ​៣៥​ឆ្នាំ​ម្នាក់ ​ដែល​ធ្វើការ​ជា​កម្មករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ក្នុង​ទីក្រុង Jinan ប្រទេស​ចិន បាន​និយាយ​ថា​លោក​ត្រូវ​រស់នៅ​ក្នុង​រូង​ងងឹត និង​ចង្អៀត​មួយ ជំនួស​ការ​រស់​នៅ​ក្នុង​ផ្ទះ​ជួល ​ប្រហែល​ប្រាំមួយ​ខែ​មក​ហើយ​ ដើម្បី​​​ទុក​ប្រាក់​សន្សំ​​​​ផ្ញើ​​ជូន​ក្រុម​គ្រួសារ​ដែល​រស់នៅ​ទីក្រុង Handan ខេត្ត Hebei  ប្រទេស​ចិន។


បុរស​ដែល​មាន​ឈ្មោះ​ថា​ Shi Zhiyong នេះ​​ ជា​អ្នក​រក​ប្រាក់​តែ​ម្នាក់​គត់​ក្នុង​​គ្រួសារ​ ដែល​រួមមាន​ឪពុក ម្ដាយ ប្រពន្ធ និង​កូនប្រុស​ពីរ​នាក់។ Shi បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ការងារ​ជា​កម្មករ​នេះ​ បាន​ប្រាក់​ត្រឹមតែ​៤៧៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ហើយ​ត្រូវ​ផ្ញើ​ប្រាក់ ២៨៧ ដុល្លារ​ទៅ​ស្រុក​កំណើត ហើយ​៣១​ដុល្លារ​ទៅ​សម្រាប់​ថ្លៃ​ឈ្នួល​ទូរសព្ទ​ និង​ស្រា ​តែ​ក្រុមហ៊ុន​ជួយ​ផ្ដល់​អាហារ​បី​ពេល។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​លោក​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​រូង​ភ្នំ ជំនួស​ឲ្យ​ការ​នៅ​ក្នុង​ផ្ទះ​ជួល​ដែល​ត្រូវ​បង់​មួយ​ខែ​១៥ដុល្លារ។




ចាប់ពី​ខែ​កញ្ញា​មក​​ លោក​បាន​ប្រាប់​គ្រួសារ​ថា​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​កុំ​ឲ្យ​គ្រួសារ​បារម្ភ។ តែ​ធាតុ​ពិត​ លោក​រស់​នៅ​ក្នុង​រូង​ភ្នំ ដែល​​ត្រូវ​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​៦ព្រឹក ទៅ​ប្រើ​បន្ទប់​ទឹក​ក្រុមហ៊ុន ហើយ​ពេល​ត្រលប់​​មក​វិញ​​ត្រូវ​ងូត​ទឹក​ក្នុង​បន្ទប់​ទឹក​សាធារណៈ​នៅ​ជិត​រូង​ភ្នំ​នោះ៕


From:  http://news.sabay.com.kh/article/295944
0 comments

រៀប​ការ​ជាមួយ ​មនុស្ស​មិន​ស្រលាញ់ នៅ​យូរ​ៗ​គង់​ស្រលាញ់​​?


ស្រី​ម៉ៅ ​​បាន​រៀប​ការ​ជាមួយ​ប្ដី​​មាន​អាយុ​បង​ខ្លួន​​១៧​​ឆ្នាំកាល​ពី​ ​​ជិត​១០​ឆ្នាំ​មុន​ទាំង​​បង្ខំ​​​​ចិត្ត​​ និង​បាន​លែង​លះ​គ្នា​នៅ​ជាង២​​ឆ្នាំ​​​ក្រោយ​មក​ ហើយ​ ម៉ៅ ​​​បាន​​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា​​បើ​អាច​កុំ​​​​​​​រៀបការ​ជាមួយ​មនុស្ស​​​​មិន​ស្រលាញ់​​អី ​នាំ​តែ​បាត់​បង់​សុភមង្គល​ផ្លូវ​ចិត្ត​។


​ស្ត្រី​​មេម៉ាយ​ ​​ស្រុក​កៀន​ស្វាយ​ខេត្ត​កណ្ដាល​​​ ​រំលឹក​​​​រឿងរ៉ាវ​ ថា​ទម្ងន់​​ទឹក​លុយ ​​​បាន​​សណ្ដំ​ចិត្ត​​ឪពុក​ម្ដាយ​​​បង្ខំ​នាង​ឲ្យ​យក​ប្ដី​ដែល​​​​​នាង​មិន​ដែល​ស្គាល់ មិន​​មាន​ចិត្ត​ស្រលាញ់​ និង​ថែម​ទាំង​ចាស់​ជាង​ច្រើន​ឆ្នាំ ទាំង​អ្នក​ភូមិ​នាង​លួច​និន្ទា។ «​​កាល​ហ្នឹង​ខ្ញុំ​១៨​ឆ្នាំ ​មិន​​ដឹង​អ្វី​ទេ ម៉ែ​ឃើញ​គេ​មាន តែ​ខ្ញុំ​​​​ស្គាល់​ហើយ​ថា​គេ​មាន គេ​ចិត្ត​​មិន​បាន ​ទ្រាំ​នឹង​អ្នក​​យើង​គ្មាន​ចិត្ត​ស្រលាញ់​ហ្នឹង​វា​ម៉េច​​ ខ្ញុំ​ស្គាល់​​អស់​ហើយ​​»។ ​នាង​ប្រាប់​​​អតីតកាល​។


មេម៉ាយ​កូន​មួយ​ រៀប​រាប់​ថា ​ពិបាក​កាយ​​ស៊ូ​បាន តែ​បើ​​ពិបាក​ចិត្ត​​មិន​ស្រួល​ទេ​​​​។ ជា​រឿយ​ៗ​នាង​តែង​មាន​រឿង​ទាស់​គ្នា​ជាមួយ​​ប្ដី​អាយុ​ច្រើន​​ជា​ប្រចាំ​។ ជាង២​​ឆ្នាំ​បន្ទាប់​មក​ ​​​​ចំណង​ស្នេហ៍​​ក៏​ដល់​ផ្លូវ​បែក​ ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មេម៉ាយ​ទាំង​វ័យ​ក្មេង។​​ ​​ស្ត្រី​សម្បុរ​សណ្ដែក​បាយ​ពោល​​ថា៖ «​​កុំ​ថា​នៅ​ជាមួយ​​យូរ​ៗ​​​គង់​ស្រលាញ់ គឺ​វា​ហួស​ហើយ​ ហួស​សម័យ​ហើយ គួរ​ស្រលាញ់​មនុស្ស​យើង​ស្រលាញ់​​​​ ម៉ែ​ឪ​ក៏​អញ្ចឹង​ ​ទុក​ដាក់​កូន​ចៅ​គួរ​សួ​ចិត្ត​គ្នា​​​ផង ព្រោះ​ឥឡូវ​មិន​មែន​ពី​មុន​ឯណា​។ ខ្ញុំ​រៀង​ហើយ​ ខ្ញុំ​កាប់​ថ្ម​ចំណាំ​ត​កូន​​​»។

«​គឺ​ទាល់​តែ​​អ្នក​ស្រលាញ់​ទើប​ខ្ញុំ​រៀប​ការ​ជាមួយ​​​ គឺ​ខ្ញុំ​គិត​អីចឹង​​​ ហើយ​​ម៉ាក់​ប៉ា​ខ្ញុំ​​ក៏​អីចឹង​ កូន​ៗ​គាត់​ឲ្យ​រើស​ខ្លួន​ឯង គាត់​ថា​បើ​ខុស​កុំ​បន្ទោស​គាត់​ គាត់​ចង់​​ឲ្យ​​​មាន​សុភមង្គល​ដោយ​ខ្លួន​ឯង។ មិត្តភ័ក្ដិ​​ខ្ញុំ​​​រៀប​ការ​រួច​​តាម​ម៉ាក់​ប៉ា​ តែ​​វា​​​ប្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ពី​អារម្មណ៍​វា ​​​គឺ​​ខ្ញុំ​មិន​ចង់​​ដូច​វា​ឡើយ ខ្ញុំ​នឹង​​ជ្រើស​រើស​ដោយ​ខ្លួន​ខ្ញុំ​​។


គេ​ប្រាប់​ខ្ញុំ​ថា​រៀប​ការ​បែប​ហ្នឹង​គឺ​ មាន​អារម្មណ៍​​​ស្ដាយ​ក្រោយ​ និង​​​បាត់​​បង់​អ្វី​ម្យ៉ាង​ក្នុង​ជីវិត ​ខ្ញុំ​ជា​ពួក​ម៉ាក​វា តែង​នៅ​ក្បែរ​​គឺ​វា​ប្រាប់​​ខ្ញុំ​គ្រប់​យ៉ាង​»។ និស្សិត​ស្រី​​សាកលវិទ្យាល័យ​​សេដ្ឋកិច្ច​និង​នយោបាយ សួន សុភា ​​​បញ្ចេញ​ទស្សនៈ​​​រឿង​រៀប​ការ​តាម​ឪពុក​ម្ដាយ​ឬ​ជ្រើស​រើស​ខ្លួន​ឯង។


ប៉ុន្តែ​ងាក​ទៅ​លោក ប៊ុនសាន វិញ​ថា​រៀប​ការ​ជាមួយ​ មនុស្ស​ស្រលាញ់​មិន​ស្រលាញ់​មិន​សំខាន់​ទេ សំខាន់​ត្រង់​ថា​​​អ្នក​ដែល​លោក​​នឹង​រៀបការ​ជាមួយ​នោះ​ ជា​មនុស្ស​​អាច​ទទួល​យក​បាន​ឬ​អត់? ​លោក​ថា៖ «​ឲ្យ​តែ​គេ​សមរម្យ​​​គ្រប់​យ៉ាង​ គឺ​នៅ​ជាមួយ​យូរ​​ៗ​​នឹង​យល់​ពី​គ្នា គង់​ស្រលាញ់​​​​​​ គឺ​កុំ​ឲ្យ​តែ​បង្ខំ​ទៅ​រៀបការ​នឹង​មនុស្ស​ ហួសហេតុ​ពេក​​»។


តិចនិក​មាន​លុយ​រៀបការ​ដោយ​ខ្លួន​ឯង មិន​ពឹង​លុយ​ឪពុក​-ម្ដាយ
ប្រើ​ហេតុផល ៧​យ៉ាង​នេះ​ដើម្បី​រៀប​ការ អាច​មាន​វិប្បដិសារី​ទៅ​អនាគត

អត្ថបទ៖ ប៉ែន​ សុផាន់ណា​​


From:  http://news.sabay.com.kh/article/295473
0 comments
 

khmerk-news - All Rights Reserved