រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ តំណាងអង្គការ UNESCO (យូណេស្កូ) បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ ការចុះបញ្ចូល”ល្បែងទាញព្រ័ត្រ” របស់ខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដល់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ដែល KQUBE ទទួលបាននៅថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ផងដែរថា ក្រៅពីការប្រគល់វិញ្ញាបនបត្រទទួលស្គាល់ ការចុះបញ្ចូលល្បែងទាញព្រ័ត្រ ដោយដំណាងអង្គការ UNESCO នៅកម្ពុជា ក៏មានការរៀបចំពិធីជាប្រវត្តិសាស្ត្រ នៃការតភ្ជាប់រវាងព្រះសិរ្សព្រះហរិហរជាសមុច្ច័យ នៃសារមន្ទីជាតិអាស៊ីហ្គឺម៉េ ប្រទេសបារាំង នៅនឹងដងខ្លួនជាសុមច្ច័យនៃសារមន្ទីរជាតិកម្ពុជា ដែលបានបែកគ្នាអស់រយៈពេលជិត១៣០ឆ្នាំមកហើយផងដែរ៕
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម៖
From: khmer-press.com
Post a Comment