រំលោភតាំង ពីឆ្នាំ២០០៤ រត់គេចខ្លួន មិនចូលស្រុក ១១ឆ្នាំក្រោយ អស់លក្ខណ៍ ត្រូវនគរបាល ចាប់ខ្លួន នៅកន្លែង ជល់មាន់


កំពង់ចាម ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ស្រុកកងមាស ខេត្តកំពង់ចាម សហការជាមួយ នគរបាលប៉ុស្តិ៍ខ្ចៅ បានឃាត់ខ្លួន ជនត្រូវចោទម្នាក់ ពាក់ព័ន្ធ និងសកម្មភាព ចាប់រំលោភតាំង ពីឆ្នាំ២០០៤ កន្លងទៅ ប៉ុន្តែរត់គេចខ្លួន មិនចូលស្រុក លុះដល់រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខណៈដែលជននេះ កំពុងជល់មាន់ ស្រាប់តែត្រូវ នគរបាលចុះ ទៅចាប់ខ្លួនតែម្តង ក្រោយពេលដែល មានប្រជាពលរដ្ឋ បានទូរស័ព្ទផ្ទាល់ ទៅកាន់ស្នងការ នគរបាលខេត្ត កំពង់ចាម ពីវង់ល្បែង មួយនេះ។
 មន្រ្តីនគរបាល ព្រហ្មទណ្ឌ ស្រុកកងមាស បានឲ្យដឹងថា កាលពី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ កំលាំងជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាល រដ្ឋបាលខ្ចៅ បាន ឃាត់ខ្លួនឈ្មោះ ប៊ន ឈុនរ៉ា អាយុ២៧ឆ្នាំ នៅភូមិខ្ចៅទី3 ឃុំខ្ចៅតាម អំណាចដីកានាំខ្លួន លេខ169 ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់លោក ឌុច ចន្ថា ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម។

 ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា មុនពេលចាប់ ខ្លួនជននេះ មានប្រជាពលរដ្ឋម្នាក់ បានទូរស័ព្ទ មកលោកថា នៅភូមិព្រែកលីវ៤ ឃុំរកាអារ មានល្បែង ជល់មាន់ដ៏ធំ និងមានអ្នកចូល លេងយ៉ាងច្រើន ។ ក្រោយទទួលបាន ព័ត៌មានពី ប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាឲ្យ កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះទៅបង្ក្រាប សង្វៀនជល់មាន់នេះ ដើម្បីកុំឲ្យ បន្តសកម្មភាព តទៅទៀត ។ 
លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ទៀតថា ខណៈកម្លាំង នគរបាលរបស់លោក ចុះទៅបង្ក្រាប វង់ល្បែងមួយនេះ ស្រាប់តែប្រទះ ឃើញជនជាប់ ចោទរូប នៅទីនោះ ក៏ចាប់ខ្លួនតែម្តង។

 បើតាម លោកស្នងការ បានឲ្យដឹងថា ក្រោយការប្រព្រឹត្ត នៃអំពើចាប់រំលោភ តាំងពីឆ្នាំ២០០៤ មកនោះ ជនល្មើសបាន រត់គេចខ្លួនរហូត មិនដែលចូល ស្រុកនោះទេ លុះដល់ បុណ្យចូលឆ្នាំចិន ស្រាប់តែទៅ ចូលរួមលេងល្បែង ជល់មាន់ ក៏ត្រូវកម្លាំង របស់លោក ចាប់ខ្លួន តែម្តង។

 យោងតាមដីកា របស់ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម លោក ឌុច ចន្ថា បានចោទប្រកាន់ជននេះ ពីបទចាប់ រំលោសេពសន្ថវៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៤ ស្ថិតនៅខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកងមាស ហើយបាន រត់គេចខ្លួនរហូត។ បច្ចុប្បន្ន ជនជាប់ចោទរូបនេះ ត្រូវបានឃុំខ្លួននៅ អធិការដ្ឋាន នគរបាលស្រុកកងមាស ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕

from : khmerload.com
Share this article :

Post a Comment

 

khmerk-news - All Rights Reserved