bok lik lakana 10 yang derl lokneak min ban derng pi bukkalek osjar


នៅ​ពេល​ដែល​មាន​សំនួរ​មួយ​សួរ​ថា តើ​បុគ្គលិក​អស្ចារ្យ​​ប្រកប​ដោយ​សក្ដានុពល​ខុស​ពី​បុគ្គលិក​ល្អ​ដូចម្តេច​​ខ្លះ? ​សំនួរ​នេះ​​នឹង​មិន​មាន​ចម្លើយ​ដូច​គ្នា​នោះ​ឡើយ នៅ​ពេល​ដែល​លោក​អ្នក​បាន​សួរ​មនុស្ស​​ផ្សេងៗ​គ្នា។ ទោះបី​ជា​បែប​នេះ​ក្តី បើ​នៅ​ក្នុង​កន្លែង​ការងារ​​របស់​លោក​អ្នក លោក​អ្នក​សង្កេត​ឃើញ​ថា ​មាន​បុគ្គលិក​ម្នាក់​មាន​លក្ខណៈ​សម្បត្តិ​ ១០ យ៉ាង​​​ខាងក្រោម​នេះ នោះ​អាច​បញ្ជាក់​បាន​ថា បុគ្គលិក​នោះ​ជា​បុគ្គលិក​អស្ចារ្យ​គួរតែ​ត្រូវ​បាន​លើក​តម្កើង។ 

១) អន្ទះសា​ចង់​រៀន​​សូត្រ​គ្រប់​ទិដ្ឋភាព​នៅ​ក្នុង​ក្រុមហ៊ុន បុគ្គលិក​ដែល​​ពោរពេញ​ដោយ​សក្ដានុពល​មិន​អាច​កំណត់​ព្រំដែន​ការ​ចង់​ចេះ​ចង់​ដឹង ឬ ការ​ស្វែង​​យល់​របស់​ខ្លួន​ត្រឹមតែ​ការងារ​ដែល​ខ្លួន​ធ្វើ​ប៉ុណ្ណោះ​នោះ​ឡើយ​។ បុគ្គលិក​ប្រភេទ​នេះ មើល​ឃើញ​ថា ​នៅ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ខ្លួន​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ពួកគេ​ចង់​​រៀន​សូត្រ​​បង្កើន​ជំនាញ​ល្អៗ​​របស់​ខ្លួន​​ស្វាគមន៍​​​អ្នក​រួម​ការងារ​គ្រប់​ជាន់ថ្នាក់​។
 តើ​​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ គួរ​ចំណាយ​ពេលវេលា​វិនិយោគ​ចំណេះដឹង ជំនាញ បំពាក់បំប៉ន​​ដល់​បុគ្គលិក ពី​យុទ្ធសាស្ត្រ​ទីផ្សារ គណនេយ្យ ការ​គ្រប់គ្រង និង ការ​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​បុគ្គលិក​គ្រប់រូប​មាន​ឱកាស​ល្អ​នៅ​ក្នុង​ការងារ​របស់​ខ្លួន។​ 

២) ជួយ​គ្រប់គ្រង និង ការ​ពារ​សុវត្ថិភាព​​​ក្រុមហ៊ុន​គ្រប់​ពេលវេលា​​ បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ ក៏​ជា​បុគ្គលិក​មួយ​រូប​ដែល​មាន​ទំនួលខុសត្រូវ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ផង​ដែរ។ ពួកគេ​បាន​​ព្យាយាម​ប្រើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជួយ​ការពារ​​ប្រយោជន៍​ក្រុមហ៊ុន​ឲ្យ​អស់​ពី​លទ្ធភាព​ប្រៀប​ដូច​ជា​ផលប្រយោជន៍​របស់​ខ្លួន​ផង​ដែរ ដូច​ជា​ការ​ចំណាយ ដោះស្រាយ​បញ្ហា​ផ្សេងៗ និង ការ​​ជំរុញ​ឲ្យ​​មាន​ភាព​ជា​វិជ្ជមាន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​យូរ។​​​ តើ​​​​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ត្រូវ​មាន​តម្លាភាព ចែករំលែក​ផល​ចំណេញ និង ​គោលការណ៍​សមធម៌​​ដើម្បី​ជួយ​ឲ្យ​បុគ្គលិក​បង្កើត​បាន​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ។​​ …ស្ថាបនិក​ ​vbuild leaders ​ប្រាប់​ពី​ទម្លាប់​​ប្រចាំ​ថ្ងៃ​ចំនួន ​​​១៦​សម្រាប់​សហគ្រិន​ឆ្នើម​​…
 ៣) បង្កើត​ឲ្យ​មាន​ឱកាស​នានា​​ដល់​ក្រុមហ៊ុន​ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​មួយ​លូតលាស់ បុគ្គលិក​​​​ដែល​មាន​សក្ដានុពល​​មិន​ចាំបាច់​ក្លាយ​ទៅ​ជា​អ្នក​លក់ ឬ អ្នក​ទីផ្សារ​ដ៏​អស្ចារ្យ​នោះ​ឡើយ។ ការ​កសាង​បណ្ដាញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​ពី​​គ្រប់​​មជ្ឈដ្ឋាន​របស់​ក្រុមហ៊ុន គឺ​ជា​​បង្កើត​ឲ្យ​មាន​កាលានុវត្តភាព (ឱកាស)​​មួយ ​ជួយ​ជ្រោមជ្រែង​ជា​វិជ្ជមាន​ដល់​ក្រុមហ៊ុន​រួចស្រេច​ទៅ​ហើយ ។ ​​​​​

 តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ត្រូវ​ធានា​ថា បុគ្គលិក​គ្រប់រូប​បាន​​យល់​ពី​អ្វី​ដែល​ជា​​គុណ​តម្លៃ​រួម​របស់​ក្រុមហ៊ុន និង ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​ឱកាស​​នានា បន្ទាប់​មក​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។​ 

៤) មាន​សមត្ថភាព​ដោះស្រាយ​បង្ហា ជា​ជាង​បង្ក​បញ្ហា បុគ្គលិក​ដែល​គួរ​ឲ្យ​តម្លៃ​ និង មាន​​សក្ដានុពល​បាន​ស្តែង​ឲ្យ​ឃើញ​នូវ​​ប្រព័ន្ធ​​​មួយ​ដែល​ជា​គោលការណ៍​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ដល់​ក្រុមហ៊ុន សម្រាប់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ទោះបី​ជា​​អ្នក​គ្រប់គ្រង​របស់​ខ្លួន​មិន​ទាន់​បាន​លើក​សំណើ​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​​ក៏ដោយ។​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​ធ្វើ​ឲ្យ​មាន​ភាព​ទំនាក់ទំនង​យ៉ាង​ច្បាស់លាស់​​ជា​មួយ​នឹង​បុគ្គលិក​ភ្ជាប់​ទៅ​នឹង​​​បេសកកម្ម​របស់​ក្រុមហ៊ុន​​ពី​​គោលដៅ​ដែល​ក្រុមហ៊ុន​ចង់​ទៅ និង លើកទឹកចិត្ត​​ផ្ដួចផ្ដើម​ឲ្យ​មាន​​សន្តិភាព​ផ្លូវ​ចិត្ត និង សុវត្ថិភាព​ រួម​​ទាំង​ការ​ផ្តល់​ថាមពល​គាំទ្រ​ដល់​ការ​ផ្លាស់ប្ដូរ​នោះ។
 ៥) បង្ហាញ​ពី​ការ​ពិត​នូវ​អ្វី​ដែល​​នឹង​​ប្រឈមមុខ នេះ​ជា​ចំណុច​ពិសេស​មួយ​ទៀត​របស់​បុគ្គលិក​​ដ៏​​គួរ​ឲ្យ​តម្លៃ ត្បិតអី​ខ្លួន​បាន​យល់​ច្បាស់​ថា ការ​​លាក់​ទុក​ព័ត៌មាន​អាក្រក់ៗ​មិនមែន​ជា​រឿង​ល្អ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​បាន​នោះ​ឡើយ។ បុគ្គលិក​ប្រភេទ​នេះ​បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​ពី​អ្វី​ដែល​ចាំបាច់ មុន​​នឹង​មាន​​ជួប​​ហានិភ័យ​​អ្វី​មួយ​ និង ស្វែង​ករ​វិធីសាស្ត្រ​​ជា​​វិជ្ជមាន​មួយ​​នៅ​ពេល​ទំនាក់ទំនង​ទៅ​មនុស្ស​ទាំង​នោះ។ ​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច?  អ្នក​គ្រប់គ្រង​ត្រូវ​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា និង ការ​ទំនាក់ទំនង​ដោយ​បើកចំហ​មួយ​ពី​​អ្វី​ដែល​ជា​ការ​ពិត​កំពុង​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ដោយ​មិន​លាក់លៀម​។ …បុគ្គលិក​ដែល​មិន​​សូវ​ចុះ​សម្រុង​នឹង​ក្រុម​ការងារ ​លេចឡើង​សញ្ញាណ​ទាំង ១៣ នេះ…
 ៦) បង្ហាញ​ពី​បទដ្ឋាន​​ស្តង់ដារ​​ការងារ​ទប់ទល់​នឹង​​​ភាព​អសកម្ម​ក្នុង​ការងារ បុគ្គលិក​ដែល​​អស្ចារ្យ​​ ជានិច្ចកាល​​​បង្ហាញ​ឲ្យ​ឃើញ​ការ​អនុវត្ត​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​លើ​ការងារ​របស់​ខ្លួន។ ​បុគ្គលិក​ប្រភេទ​​នេះ​បាន​​ផ្តល់​ទំនុកចិត្ត​​មួយ​ដល់​អ្នក​គ្រប់គ្រង​​ក្នុង​ការ​បំពេញ​ការងារ​​របស់​ខ្លួន​ជា​មួយ​នឹង​ស្តង់ដារ​ការងារ​​ខ្ពស់ និង ភាព​ជា​អ្នក​ដឹកនាំ​​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង​​ផ្ទាល់។​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​បង្ហាញ​ឲ្យ​មាន​ភាព​ជា​គំរូ​​នៅ​ក្នុង​ការ​អនុវត្ត​​ការងារ​ ទន្ទឹម​នឹង​ការ​​ផ្តល់​រង្វាន់​​បើក​ចំហ​ពី​អ្វី​ដែល​បុគ្គលិក​រូប​នោះ​សម្រេច​បាន។ 
៧) ​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង និង ​អ្នក​ដទៃ​ទៀត ​​​​​​ បុគ្គលិក​ប្រភេទ​នេះ បាន​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​ជា​គំរូ​មួយ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ជោគជ័យ​ និង ជំរុញ​ឲ្យ​អ្នក​រួម​ការងារ​ផ្សេង​ទៀត​ជោគជ័យ​ដូច​​ខ្លួន​ដែរ​ដោយ​មិន​មាន​ការ​ស្អប់ខ្ពើម រើសអើង ឬ បង្ក​ឲ្យ​មាន​ការ​ថ្នាក់ថ្នាំង​ចិត្ត​អ្វី​នោះ​ឡើយ។ លើស​ពី​នេះ​ បុគ្គលិក​ដ៏​អសា្ចរ្យ​គូសវាស​ពី​អនាគត​ដ៏​ល្អ​មួយ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ជោគជ័យ​ដូចគ្នា។ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ និង ភាព​រីកចម្រើន​នៅ​ក្នុង​ក្រុម​ការងារ​ ជា​មួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង រួម​ទាំង​ការ​​រៀនសូត្រ​សម្រាប់​អភិវឌ្ឍ​អាជីព​ការងារ។​​​ 
៨) ស្រាវជ្រាវ អនុវត្ត និង ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង គ្មាន​អ្នកណា​ម្នាក់​អាច​​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​ គឺ​ជា​បុគ្គលិក​មួយ​រូប​ដែល​ព្យាយាម​សិក្សា​រៀន​សូត្រ អនុវត្ត និង ជំរុញ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់​នៅ​ក្នុង​ក្រុមហ៊ុន​ពី​មួយ​​ជំហាន​ទៅ​មួយ​ជំហាន។​​​​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​គួរតែ​វិនិយោគ​ពេលវេលា​មួយ​ចំនួន​ផ្តល់​​ឱកាស​ឲ្យ​ពួកគេ​ចេះ​ស្រាវជ្រាវ និង ស្វែង​រក​អ្វី​ដែល​មាន​តម្លៃ​សម្រាប់​ក្រុមហ៊ុន និង ការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ពួកគេ។ ជំរុញ​​ឲ្យ​បុគ្គលិក​គ្រប់រូប​​ស្វែងរក​ចក្ខុវិស័យ​គម្រោង​ការងារ​យ៉ាង​ស៊ីជម្រៅ​មួយ​​ និង​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ពី​សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ។​ …

៥ ជំហាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ និង ​បុគ្គលិក​​កាន់តែ​ស្អិតល្មួត… 

៩) បង្កើត​បរិយាកាស​ប្រកប​ដោយ​សុភមង្គល​ដល់​ក្រុមហ៊ុន បុគ្គលិក​​អស្ចារ្យ​បាន​យល់​ពី​អ្វី​ដែល​ជា​ថាមភាព​នៅ​ក្នុង​កន្លែង​ការងារ​ដែល​នោះ ​គឺ​​តម្លៃ​ការងារ​ និង មិត្តភាព​ទៅ​កាន់​មនុស្ស​គ្រប់គ្នា។ ការ​ស្គាល់​ខ្លួន​ឯង​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​​អាច​រក​ឃើញ​ពី​អ្វី​ដែល​​គួរ​តែ​ផ្តល់​ជូន​ដល់​គ្រួសារ មិត្តភាព និង ការ​សម្រេចចិត្ត​នានា​នៅ​ក្នុង​អាជីព​ការងារ​របស់​ខ្លួន​ប្រប​ដោយ​ភាព​រីករាយ​​។ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង ត្រូវ​បង្កើត​បរិយាកាស​ការងារ​មួយ​ដែល​​បុគ្គលិក​គ្រប់រូប​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​ដោយ​បើកចំហ។ លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​​គ្រប់​មធ្យោបាយ​ដើម្បី​ឈាន​ទៅ​​ដល់​ការ​សម្រេច​ក្តី​សុបិន្ដ​របស់​ពួកគេ។ 
) ជួយ​​ឲ្យ​​អ្នក​គ្រប់​គ្រង​​មាន​ការ​អភិវឌ្ឍ​ដែរ ​​​​​​បុគ្គលិក​ដែល​អស្ចារ្យ​ប្រកបដោយ​​សក្ដានុពល មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​ខ្លួន​ឯង និង អ្នក​រួម​ការងារ​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ផ្តល់​កម្លាំង​ចិត្ត​មួយ​​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​មាន​ភាព​កក់ក្តៅ​ផង​ដែរ។ គុណ​តម្លៃ​នៃ​ការងារ និង ការ​ខិតខំ​ប្រឹងប្រែង​របស់​​ខ្លួន បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​មាន​ទឹកចិត្ត និង ចេះ​អភិវឌ្ឍន៍​ខ្លួន​តាម​បុគ្គលិក​រូប​នេះ​ដែរ។ ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? អ្នក​គ្រប់គ្រង​ត្រូវ​ផ្តល់​ការ​គាំទ្រ​ឲ្យ​អស់​ពី​ចិត្ត និង ​ភាព​ស្មោះត្រង់​ដល់​បុគ្គលិក​រូប​ណា​ដែល​បង្ហាញ​ពី​គុណ​តម្លៃ​​ដ៏​ល្អ​ និង ការ​ខិតខំ​ប្រឹងប្រែង​ដល់​ក្រុមហ៊ុន ដើម្បី​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា សមិទ្ធផល​របស់​​ខ្លួន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ជា​សំខាន់៕​

from: thebnews.com
Share this article :

Post a Comment

 

khmerk-news - All Rights Reserved