ទំនង ​ស្រវឹង​បើក រថយន្ត​ បុក​របាំង​ថ្ម ​ពុះ​ចែក​ទ្រូង ផ្លូវ​បាក់​អស់ ​៣​កង់ (​មាន​វី​ដេ​អូ​)​


រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹង បានបើករថយន្តកូរ៉ូឡា មួយគ្រឿង ទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់០៣ កង់ ហើយទ្រូងរថយន្តកល់ជាប់ និងរបាំងថ្មទៅមុខលែងរួច ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅចំណុចស្តុបណាន ជីង ស្ថិតនៅតាមបណ្តោយ វិថីកម្ពុជាក្រោម កែងនិងផ្លូវលេខ ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ។

ក្រោយកើតហេតុម្ចាស់ រថយន្តបង្កបាន ចុះពីក្នុងរថយន្ត រួចជិះម៉ូតូឌុបគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុក តែរថយន្ត នៅកន្លែងកើតហេតុ តែប៉ុណ្ណោះ ។

ចំណែករថយន្តសមត្ថកិច្ច ប៉ូលិសធ្វើការ វាស់វែងហើយស្ទូច យកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៏នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ ៕





From:  http://www.khmerload.com/news/35708
Share this article :

Post a Comment

 

khmerk-news - All Rights Reserved