
ការបោះឆ្នោតនេះគឺត្រូវបានបែងចែកភេទបុរសនិងស្ត្រី ហើយលទ្ធផលដែលបានទទួលបាន គឺប្រហាក់ប្រហែលគ្នា ដោយមនុស្សពាក់កណ្ដាលពិភពលោកបោះឆ្នោតឱ្យលោក Bill Gate ស្ថាបនិកក្រុមហ៊ុន Microsoft ជាប់ជាបុរសដែលទទួលបានការកោតសរសើរបំផុត ខណៈឈិន ឡុង តារាសម្ដែងក្បាច់គុនកុងហ្វូពីប្រទេសចិនជាប់ក្នុងលំដាប់លេខ៤។
ចំណែកផ្នែកស្ត្រីគឺនៅតែអ្នកម្ដាយចិញ្ចឹមកូនខ្មែរ Angelina Jolie ទទួលបានការបោះឆ្នោតអោយជាស្ត្រីដែលពិភពលោកកោតស្ញប់ស្ញែងបំផុតលេខមួយក្នុងពិភពលោកប្រចាំឆ្នាំ២០១៥។ ខាងក្រោមនេះជាបុរសជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ ៥ ឆ្នាំ២០១៥
នេះ៖ 1.Bill Gate ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនMicrosoft ស្ថិតក្នុងលំដាប់លេខមួយជាបុរសដែលទទួលបានការ កោតស្ញប់ស្ញែងបំផុត មិនតែប៉ុណ្ណោះលោកក៏ជាបុគ្គលដែលមានបំផុតក្នុងពិភពលោកច្រើនឆ្នាំជាប់ៗគ្នាផងដែរ យោងតាមទស្សនាវដ្ដី Forbes ។
2. ប្រធានាធិបតីអាមេរិកទី៤៤ លោក Barack Obama បុរសជនជាតិអាហ្វ្រិកសញ្ជាតិអាមេរិកកាំងដំបូងគេដែលបានកាន់តំណែងខ្ពស់បំផុតក្នុងរដ្ឋាភិបាលអាមេរិក។
3.លំដាប់ទី 3 បានទៅលើប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jin Ping បុរសដែលជាប្រធានគណបក្សកុំម៉ុយនីស្ដចិន។
4. លំដាប់ទី៤ បានទៅលើតារាកំពូលក្បាច់គុនកុងហ្វូ Jackie Chan ហៅឈិនឡុង តារាសម្ដែងអាស៊ីដែលទាក់ទាញការចាប់អារម្មណ៍និងបេះដូងមនុស្សស្ទើរទូទាំងពិភពលោក ជាមួយសមិទ្ធផលការងារដែលអាចចាត់ទុកជាអមតៈ ដូច្នេះមិនប្លែកនោះទេដែលតារាសម្ដែងរូបនេះជាប់ឈ្មោះជាបុរសដែលពិភពលោកកោតស្ញប់ស្ញែងនោះ។
5. លំដាប់ទី ៥ បានទៅលើ Narendra Modi កូនប្រុសឈ្មួញលក់តែម្នាក់ដែលអាចឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា ហើយនេះក៏មិនមែនជារឿងធម្មតានោះទេដែលគណបក្សប្រឆាំងឥណ្ឌាអាចយកឈ្នះគណបក្សយក្សត្រកូល Nehru-Gandhi ដែលកាន់អំណាចយ៉ាងរឹងមាំជាងពាក់កណ្ដាលសត្សវត្សរ៍នោះ
បញ្ជីឈ្មោះបុរសដែលទទួលបានការកោតសរសើរបំផុតទាំង ២០រូប៖
1. Bill Gates
2. Barack Obama
3. Xi Jinping
4. Jackie Chan
5. Narendra Modi
6. Pope Fransis
7. The Dalai Lama
8. Jack Ma
9. Stephen Hawking
10. David Beakham
11. Valdimir Putin
12. Warren Buffett
13. Brad Pitt
14. Bill Clinton
15. Cristiano Ronaldo
16. Prince William
17. George Clooney
18. Joko Widodo
19. Billy Graham
20. George W. Bush
ប្រែសម្រួល៖ សុខា នីកា
from: thebnews.com
Post a Comment