ទីក្រុងទាំង១០ដែលមានសុវត្ថិភាពបំផុតក្នុងលោក
នៅក្នុងពិភពលោកនេះ ទីក្រុងនីមួយៗ មានលក្ខណៈផ្សេងៗគ្នា ដោយមួយចំនួន បានបញ្ហាអសន្តិសុខខ្លាំង និង ខ្លះទៀតមានសុវត្ថិភាពល្អគួរឲ្យចងរស់នៅ។ កាលពីពេលថ្មីៗនេះ ស្ថាប័ន EIU (The Economist’s Intelligence Unit) ដែលមានជំនាញខាងស្រាវជ្រាវនោះ បានចេញរបាយការណ៍របស់ខ្លួន ដោយបង្ហាញទីក្រុងដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ចំណុចសំខាន់ដែល កំណត់ថា ទីក្រុងមួយមានសុវត្ថិភាពប៉ុណ្ណានោះ គឺគេផ្ដោតទៅលើចំណុចសំខាន់ៗដូចជា សន្តិសុខឌីជីថល (Digital Security) សន្តិសុខសុខភាព (Health security ) ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure) និង សន្តិសុខបុគ្គល (Personal Security)។
ខាងក្រោមនេះ គឺជាទីក្រុងទាំង ១០ ដែលមានសុវត្ថិភាពខ្ពស់បំផុតក្នុងលោក៖
១) ទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ទីក្រុងនេះ មានប្រជាជនប្រមាណ ១៣,៣ លាននាក់ ហើយក្នុងម្នាក់ៗអាចរកចំណូលបានពី ៣០ ០០០ ទៅ ៥០ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
២) សិង្ហបុរី (Singapore) សិង្ហបុរី មានផ្ទៃដីសរុបប្រមាណ ៧១៨,៣ គីឡូម៉ែត្រក្រឡា ហើយមានប្រជាជនប្រមាណ ជាង ៥ លាននាក់។ ក្នុងនោះ គិតជាមធ្យម មនុស្សម្នាក់ៗអាចរកចំណូលបានជាង ៥០ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
៣) ទីក្រុង អូសាកា (Osaka) ប្រទេសជប៉ុន ជាទីក្រុងតូចមួយរបស់ជប៉ុន ដែលមានផ្ទៃដីប្រមាណ ២២២ គីឡូម៉ែត្រក្រឡា។ បើនិយាយអំពីចំណូលរបស់ប្រជាជនម្នាក់ៗ គឺមានលក្ខណៈប្រហាក់ប្រហែល នឹងទីក្រុងតូក្យូដែរ។
៤) ទីក្រុង ស្តុកហូម(Stockholm) ប្រទេសស៊ុយអែត ជាទីក្រុងដ៏ល្បីមួយរបស់ស៊ុយអែត ដែលត្រូវបានចាត់ចូលជាទីក្រុងសុវត្ថិភាពបំផុតលំដាប់ទី ៤នៅលើពិភពលោក។
៥) ទីក្រុង អាស្ត៊ែរដាំ (Amsterdam) ប្រទេសហុឡង់ដ៍ ទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធល្អ និង ហើយមិនសូវមានបញ្ហាអសន្តិសុខកើតឡើងនោះទេ ដូច្នេះហើយ អាស្ត៊ែរដាំ (Amsterdam)បានឈរនៅលំដាប់ទី ៥ ក្នុងនាមជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងលោក។
៦) ទីក្រុង ស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី ទីក្រុងនេះ មានប្រជាជនសរុបប្រមាណ ៤,៥ លាន ហើយប្រជាជនមានជីវភាពខ្ពស់ក្នុងការរស់នៅ។
៧) ទីក្រុងហ្សូរីច(Zurich) ប្រទេសស្វីស ជាទីក្រុងដ៏ល្បីមួយនៅលើពិភពលោក ហើយប្រជាជនក្នុងប្រទេសនេះ មានប្រាក់ចំណូលខ្ពស់ផងដែរ ដោយគិតជាមធ្យមអាចរកបាន ជាង ៥០ ០០០ ដុល្លារអាមេរិក។
៨) ទីក្រុង តូរូនតូ ( Toronto) ប្រទេសកាណាដា ជាទីក្រុងដែលមានប្រជាជនច្រើនបំផុត ក្នុងប្រទេសកាណាដា ហើយក៏ជាទីក្រុងដែលមានមនុស្សជាច្រើនចង់រស់នៅផងដែរ។
៩) ទីក្រុងម៉ែលប៊ន ( Melbourne) ប្រទេសអូស្ត្រាលី ទីក្រុងនេះ មានប្រជាជនសរុបប្រមាណ ៤ លាននាក់ ដោយមានផ្ទៃដីសរុបប្រមាណ ៩ ៩៩០ គីឡូម៉ែត្រក្រឡា ហើយប្រជាជនក៏មានកម្រិតជីវភាពខ្ពស់ផងដែរ។ …រាជវាំងល្បីៗទាំង ៧ ដែលមានទំហំធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ…
១០) ទីក្រុង ញីវយ៉ក (New York) សហរដ្ឋអាមេរិក វាជាទីក្រុងទីមួយរបស់អាមេរិកដែលជាប់ លំដាប់ខ្ពស់ទាំង១០ក្នុងតារាង ដែលមានសុវត្ថិភាពខ្ពស់ ព្រោះថាទីក្រុងជាច្រើនរបស់អាមេរិកតែងមានបញ្ហាកើតឡើង ដោយសារតែប្រជាជនមានសិទ្ធិប្រើប្រាស់កាំភ្លើងស្របច្បាប់៕
from: thebnews.com
Related Articles
- លោកអូបាម៉ា៖ «យើងមិនធ្វើសង្គ្រាមប្រឆាំងសាសនាអ៊ីស្លាមទេ»
- រីករាយថ្ញៃក្តីស្រលាញ់ណា
- អ្នកឆ្លុះសត្វប្រទះឃើញសពក្មេងប្រុសម្នាក់កប់ក្នុងពំនូកខ្សាច់បង្កការភ្ញាក់ផ្អើល
- រថយន្តស្ព័រ មែសឺដេសបើកលឿនដូច ហោះនៅរង្វង់មូល វត្តភ្នំ បានបុក គាស់ ចូលក្រោម រថយន្តហាយឡិនឌ័រ ឈប់នៅលើផ្លូវ ប៉ើងខ្ទាតទៅប៉ះ រថយន្តកាមរីបាឡែន ២គ្រឿងទៀត
- នះជាដឹកដីអនាធិបតី នៅភូមិស្យាបឹងវែង ឃំុ បារាយណ េខតកំុពងចាម ការដឹកដីេនះេធ្វីេអាយមានភាពអុយពេញភូមិ
- ១២ចំណុចដែលអ្នកគួរធ្វើមុនពេលឡើងធ្វើបទបង្ហាញ
Labels:
khmer News today
Post a Comment