រថយន្ត​បុក​ម៉ូតូ​ស្លាប់​មនុស្ស២នាក់ ម្នាក់ប៉ើងទើលើ​ដំបូលភូមិគ្រឹះ គ្មានអ្នកដឹង ព្រឹកឡើង​ទើប​ភ្ញាក់​ផ្អើល




រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រឹកនៅថ្ងៃទី១៩ កុម្ភៈ ២០១៥ នេះ ខណៈម្ចាស់ភូមិគ្រឹះ  មួយកន្លែងស្ថិត ក្នុងផ្លូវកៅ ចិន្តា ភូមិទី២ សង្កាត់ជ្រោយចង្វា បើកទ្វារឡើង ឃើញមានដានឈាម ហើយក៏ប្រទះឃើញ សាកសពបុរសម្នាក់ ស្លាប់នៅលើដំបូល ភូមិគ្រឹះនោះ ដែលមាន កម្ពស់៣ម៉ែត្រ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ ថ្ងៃទី១៨ កុម្ភៈ ដែលបង្កឡើងដោយ រថយន្តម៉ាកមីតហ្សុយប៊ីស៊ី ប្រាយតុន បើកបុកមនុស្ស២នាក់ ទាំងកំរោលខណៈដែលកំពុងជិះម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ ទៀតស្លាប់នៅ លើភូមិគ្រឹះនោះ ។


 ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង២ ១-ឈ្មោះស្រេង បូរិន អាយុ២៣ឆ្នាំ ជាបុគ្គលិកនៅភោជនីយដ្ឋាន តាសេក១ (ស្លាប់លើផ្ទះ) មានទី លំនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា និង២-ឈ្មោះរឿន ចាន់ថន អាយុ២២ឆ្នាំ មានទីលំនៅដូចគ្នា ។ ចំណែកអ្នកបើកបង្ក ឈ្មោះហ៊ុយ សុធារិទ្ធ អាយុ៣៦ឆ្នាំ ជាកងអង្គរក្ស មានទីលំនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ត្រូវបានអង្គរក្សនៅ ក្នុងភូមិគ្រឹះខាងលើជួយ អន្តរាគមន៍ឃាត់ ខ្លួនហើយ ។

 ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូធុនC125 ពាក់ស្លាកលេខភ្នំពេញ  1CS-5473 ធ្វើដំណើរពីជើងទៅត្បូង ចំណែករថយន្តបង្ក វិញធ្វើដំណើរពីត្បូង ទៅជើង (ក្នុងទិសដៅបញ្ច្រាសគ្នា) លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៏បើកបុក ម៉ូតូទាំង កំរោល បណ្តាលមនុស្សផ្លោង ទៅទើលើភូមិគ្រឹះនោះ ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅ សង្គ្រោះមន្ទីរពេទ្យតែក៏ បានដែរ ៕

from: khmerload.com
Share this article :

Post a Comment

 

khmerk-news - All Rights Reserved