លោកស៊ី ឌី អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានប្រាប់អោយដឹង នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ នេះថា ក្រោយទទួល បានពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ លោកក៏ បានរាយការណ៍ ទៅលោក ឧត្តមសេនីយ៍ ត្រីអាត់ ខែម ស្នងការខេត្ត ដើម្បីសុំផែនការ និងយោងតាម បទបញ្ជាដ៏ រឹងមាំបង្ក្រាប តាមដានស្រាវជ្រាវ ផងដែរ។ លោកបានដាក់ បទបញ្ជា កម្លាំងភ្លាមៗ រហូតប្រមាញ់ អស់រយះ ពេល ប្រមាណជា ២ម៉ោង ទើបឃាត់ ខ្លួនជនសង្ស័យ បាននៅក្នុងរោង មង្គលអាពាហ៍ពិពាហ៍ មួយ ស្ថិតនៅភូមិ រោងគោកកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី។
លោកបានបន្តទៀតថា មុនកើតហេតុជនសង្ស័យបានបោកបញ្ឆោត លើក្មេងស្រី២នាក់ អាយុ ៧ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ទៀត ដោយកុហកថា ទៅកើបអង្កាមជាមួយពូ ពូនឹងអោយ លុយចាយ ភ្លាមនោះ ក្មេងស្រីរង គ្រោះក៏ព្រម ទៅជាមួយ ចំណែក ក្មេងម្នាក់ទៀត មិនទៅ ហើយជនសង្ស័យ បានអោយ ឡើងជិះម៉ូតូ ជាមួយលុះដល់ ចំណុច កន្លែងស្ងាត់ បន្តិច ត្រង់ប្រឡាយ ស្រែគ្មានទឹក ហើយយក ការ៉ុងក្រាល ហើយបង្កប់អោយ ក្មេងស្រី រងគ្រោះ ដោះអាវខោចេញ តែក្មេងស្រី មិនព្រម ក៏ធ្វើសកម្មភាព ស្រាតតែម្តង ដោយមិនទាន់ បានសម្រេចផង មួយណាក្មេងស្រី រងគ្រោះបាន ស្រែកអោយគេ ជួយចៃដន្យ មានអ្នក ឃ្វាលគោ ឮសូរ សម្លេងក៏ស្ទុះមក ជួយ និងបង្អាក់ ដំណើរ ហើយជន សង្ស័យក៏បញ្ឈប់ សកម្មភាព ក្រោកជិះ ម៉ូតូគេច ខ្លួនតែម្តង។ ភ្លាមនោះ អ្នកជួយសង្គ្រោះ ក្មេងស្រីបានយក ក្មេងស្រីរងគ្រោះ ជូនមកផ្ទះប្រគល់ អោយម្តាយ ផងដែរ ។
លោកបានបន្ថែមថា ម្តាយក្មេងស្រីមានឈ្មោះ ថៃ សេដា អាយុ៣៥ ក្មេងស្រីរងគ្រោះ មានឈ្មោះ ថ ច ណ អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើនេះ។ ចំណែកជន សង្ស័យមានឈ្មោះ សោម តឹម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី និងដកហូត បានយានជំនិះ មួយគ្រឿងសំរាប់ធ្វើសកម្មភាព គឺម៉ូតូម៉ាក ហុងដាឃ្លីច ស៊េរីឆ្នាំ ២០១៤ ពណ៌ខៀវ អត់ស្លាកលេខ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេង ស្រីអាយុ៨ឆ្នាំ ខាងលើ នេះពិតមែន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕ http://www.khmerload.com/newfrom
Post a Comment