រឿងរបស់ស្ត្រីម្នាក់មកពីខេត្តសានដុង ដែលបានបរិច្ចាកក្រលៀនរបស់នាងទៅឱ្យនាងប្តី ដើម្បីជួយសង្រ្គោះជីវិតរបស់គាត់បានអង្រួនដល់បេះដូងរបស់អ្នកនិយមលេងអ៊ីនធឺណិតស្ទើរគ្រប់គ្នា ។
ប្តីរបស់នាងដែលមានឈ្មោះថា Ly Fangdong ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺតម្រងនោមយ៉ាងធ្ងន់ធ្ងរកាលពីមួយខែមុននិងទាមទារឱ្យមានការវះកាត់មួយអោយបានឆាប់តាមដែលអាចធ្វើទៅបាន។
ដូចនេះប្រពន្ធដែលមានឈ្មោះថា Sun Guofang បានទៅមន្ទីរពេទ្យធ្វើតេស្តសុខភាព ដើម្បីជួយសង្គ្រោះជីរិតប្តី របស់នាង។ កាលថ្ងៃទី 14 ខែកុម្ភៈ នាងក៏បានទទួល “របាយការណ៍ដែលអនុញ្ញាតអោយនាងបរិច្ចាគសរីរាង្គ” ពីមន្ទីរពេទ្យ ។
នេះបើយោងតាមរបាយការណ៍របស់ Qilu News , ការវះកាត់ប្តូរក្រលៀនរវាងប្រពន្ធនិងប្តីត្រូវបានធ្វើដោយជោគជ័យនៅឯមន្ទីរពេទ្យជីណានកាលពីម្សិលមិញ។
From: knn-news.com
Post a Comment