វិបត្តិនុយក្លេអ៊ែរជប៉ុននៅតែជាការព្រួយបារម្ភ


វិបត្តិ​នុយក្លេអែរ​ក្នុងប្រទេស​ជប៉ុន​នៅតែជា​បញ្ហា​ដដែល​ បើទោះ​បីជា​ពេល​នេះ​វា​មាន​រយៈ​ពេល​៤​ឆ្នាំមក​ហើយ​ក្តី ក្រោយ​ពីការ​វាយ​ប្រហារ​ដោយ​រលក​យក្ស ដែល​បណ្តាល​ឲ្យ​រោង​ចក្រថាមពល​នុយ​ក្លេ​អ៊ែរ​ខូច​ខាត​។

រោង​ចក្រអគ្គីសនី​ដើរដោយ​ថាម​ពល​នុយ​ក្លេរ​អ៊ែរ​ Fukushima ​នៅតែបន្​តគំរាម​កំហែង​ប្រទេស​ជប៉ុន​ដដែល​ ហើយ​វា​បាន​​ក្លាយ​ជា​បញ្ហា​មួយ​ ដែល​គេលើកមក​ពិភាក្សាស្ទើរាល់​ថ្ងៃ។​

រោង​ចក្រផលិតថាមពល​អគ្គីសនី​របស់ជប៉ុន​ Fukushima ​បច្ចុប្បន្ននេះ​ត្រូវ​បាន​គេហៅថា​ជារោង​ចក្រពិការ​ ដោយ​សារ​តែរោងចក្រផលិត​អគ្គីសនី​មួយនេះ​ ងាយ​នឹងបង្កគ្រោះថ្នាក់​ផ្សេងៗ​ខ្លាំង​ណាស់​ ហើយ​វាទាម​ទាររយៈ​ពេលយូរ​ក្នុង​ការ​រៀប​ចំឲ្យ​មាន​ដំណើរ​ការដូច​ធម្មតា​ឡើង​វិញ​។
ទោះ​បី​ជា​មាន​ភស្តុង​តាង​តិច​តួច​ក្តីចំពោះ​បញ្ហា​វិទ្យុ​សកម្មពី​រោង​ចក្រផ​លិត​អគ្គី​សនី​Fukushima​ តែ​ក្តី​បារម្ភនៅតែមាន​ចំពោះ​ការ​សាយ​ភាយ​នៃ​ធាតុ​វិទ្យុសកម្មទៅ​លើ​សុខ​ភាព​មនុស្ស។​

Fukushima ​គឺជា​រៀង​ចក្រផលិត​ថាម​ពល​អគ្គីសនី​ ដើរ​ដោយ​ថាមពល​នុយ​ក្លេអ៊ែរ​មួយ​របស់​ជប៉ុន​ ដែល​បច្ចុប្បន្ននេះ ស្ថិត​នៅក្រោម​ការគ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ Tokyo Electric Power ​។ 

 ភ្លាមៗ​ក្រោយ​ពីកើត​ហេតុការ​ នៃការវាយ​ប្រហារ​ដោយ​រលកយក្សស៊ូណាមិ​ រោងចក្រផលិត​ថាមពល​អគ្គីសនី​Fukushima ​បានបិទ​ម៉ាស៊ីន​រ៉េអាក់ទ័រភ្លាមៗ​ផងដែរ​ ដើម្បីទប់ស្កាត់​ការសាយ​ភាយ​នៃធាតុវិទ្យុសកម្ម៕​




Share this article :

Post a Comment

 

khmerk-news - All Rights Reserved