ប្រពន្ធ​ចូល​ពេទ្យ​ ប្ដី​ចូល​ប៉ុស្តិ៍​ដោយសារ​ជម្លោះ​រឿង​ដេរ​កា​រុង​អេ​ត​ចាយ


បញ្ចូល​អត្ថ​បទ ៖ ផ្កាយព្រឹក

ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០៩:៤៦

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្ត្រី​ម្នាក់​រង​របួស​ក្បាល​ ហើយ​ដើរទៅ​រក​គ្លី​និ​កឯក​ជន​​ដោយ​ខ្លួនឯង​ដើម្បី​ឲ្យ​គ្រូពេទ្យ​ដេរ​របួស​ ដោយ​អះអាង​ថា​គាត់​ត្រូវ​ប្ដី​វាយ​នឹង​ព្រនង់​ឈើ​រឿង​ដេរ
​កា​រុ​ង​អេ​ត​ចាយ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៤​ មីនា​ ​២០១៥ ​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ញ៉ា​វ​ លន់​ អាយុ​៤៣​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ មុខរបរ​ជា​អ្នក​​ដើរ​ទិញ​អេ​ត​ចាយ​។

​​ជន​រង​គ្រោះ​ប្រាប់​ថា ​ហេតុ​ការ​ណ៍ខាងលើ​កើតឡើង​ដោយសារ​ជម្លោះ​រឿង​ដេរ​កា​រុង​អេ​ត​ចាយ ។ ​ប្ដី​របស់​គាត់​ស្ដីបន្ទោស​ ពេល​គាត់​តបត​ក៏​ត្រូវ​លោក​ប្ដី​នោះ​ទាញ​ព្រនង់​ឈើ​វាយ​របួស​តែ​ម្ដង​។​

ទោះជា​យ៉ាងណា​ ស្ត្រី​រង​គ្រោះ​ប្រាប់​ថា​ ដោយសារ​ទ្រាំ​មិន​បាន​ ព្រោះ​ជម្លោះ​ក្នុង​គ្រួសា​តែង​កើត​មាន​ជា​រឿយ​ៗ​គាត់​ក៏ប្ដឹង​ឲ្យ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ប្ដី​របស់​គាត់​ឈ្មោះ​គឹ​ម​ ធី​អាយុ​៥៧​ឆ្នាំ ​យក​ទៅ​អប់រំ​ដើម្បី​ឲ្យ​ស្គាល់​ពី​ផ្លូវច្បាប់​ខ្លះ​៕​

From:   http://kohsantepheapdaily.com.kh/article/115900.html
Share this article :

Post a Comment

 

khmerk-news - All Rights Reserved