យុវជន​ម្នាក់​​ដឹង​ខ្លួនឯង​​ពុល​ត្រី​ក្រពត ប្រញាប់​ជិះ​ម៉ូតូឌុប​មក​មន្ទីរពេទ្យ​ ដើម្បី​​​​​សង្គ្រោះ មាន (Video )


បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៦:២៦

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​​ដឹង​ខ្លួនឯង​ថា ​បាន​ពុល​​ត្រី​ក្រពត ក៏​បាន​ប្រញាប់​ជិះម៉ូតូឌុប​មក​មន្ទីរពេទ្យ​​ជា​បន្ទាន់ ដើម្បី​ឱ្យក្រុម​​គ្រូពេទ្យ​ជួយ​សង្គ្រោះ ដែល​​ហេតុ​ការ​ណ៏​នេះ​​​​កើតឡើង​កាលពីវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​​ទី​១០ មីនា ​២០១៥ នេះ ស្ថិតនៅ​លំនៅ​ឋាន​​​​​ក្នុងភូមិ​កណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។


ប្រភព​បានឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះវ៉ា​ន់ រ​ដ្ឋា អាយុ​២២​ឆ្នាំ មានទីលំនៅក្នុងភូមិ​កើតហេតុខាងលើ ។
ប្រភព​បន្តថា នៅមុន​ពេល​កើតហេតុ ឪពុក​ម្តាយ​​បាន​ចេញ​ទៅ​ស្រែប្រាំង​​អស់ ​ដោយ​ទុក​​រូប​គេ​នៅផ្ទះ​ម្នាក់ឯង ​។ ហើយ​នៅ​​វេលា​​ម៉ោង​​៨ព្រឹក រូបគេ​បាន​ទៅ​ផ្សារ​ទិញ​ត្រី​ក្រពត​​បាន​៤​ក្បាល ក៏​យក​មក​ស្ងោ​​ដើម្បី​ទុក​ហូប​ជាមួយ​បាយ​ថ្ងៃត្រង់​ ។ ​លុះដល់​ម៉ោង​ប្រហែលជា​​១០​ព្រឹក រូបគេ​បាន​ហូប​ត្រី​កំពត​​ដែល​ស្ងោ​នោះអស់ទាំង​៤​ក្បាល ស្រាប់តែ​ក្រោយហូប​បាយ​ប្រហែល​១​ម៉ោង បាន​ធ្វើ​ទុក​ចុក​ពោះ វិលមុខ ព្រមទាំង​តឹងទ្រូង ថប់ដង្ហើម ទើប​ដឹងខ្លួន​ថា បាន​ពុល​ត្រី​​ក្រពត​ក៏​ប្រញាប់ជិះម៉ូតូឌុប​មក​មន្ទីរពេទ្យ​ខ្លួន​ឯង ព្រោះ​នៅផ្ទះ​គាត់​គ្មាន​​អ្នក​​នៅ​ជាមួយ​ទេ ។ពេល​មក​​ដល់​មន្ទីរពេទ្យ គាត់​ប្រាប់ឱ្យ​មន្ត្រី​នគរបាល​ម្នាក់​​ជួយ​ផ្តល់​ដំណឹង​ទៅ​ឪពុក​ម្តាយ ​ដើម្បី​ឱ្យមក​ជួយ​មើល​គាត់​ផង។



From:  http://kohsantepheapdaily.com.kh/article/116321.html
Share this article :

Post a Comment

 

khmerk-news - All Rights Reserved