បុរសដែលមានឈ្មោះថា Shi Zhiyong នេះ ជាអ្នករកប្រាក់តែម្នាក់គត់ក្នុងគ្រួសារ ដែលរួមមានឪពុក ម្ដាយ ប្រពន្ធ និងកូនប្រុសពីរនាក់។ Shi បាននិយាយប្រាប់អ្នកសារព័ត៌មានថាការងារជាកម្មករនេះ បានប្រាក់ត្រឹមតែ៤៧៨ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយត្រូវផ្ញើប្រាក់ ២៨៧ ដុល្លារទៅស្រុកកំណើត ហើយ៣១ដុល្លារទៅសម្រាប់ថ្លៃឈ្នួលទូរសព្ទ និងស្រា តែក្រុមហ៊ុនជួយផ្ដល់អាហារបីពេល។ ដោយសារតែបែបនេះហើយ ទើបលោកសម្រេចចិត្តរស់នៅក្នុងរូងភ្នំ ជំនួសឲ្យការនៅក្នុងផ្ទះជួលដែលត្រូវបង់មួយខែ១៥ដុល្លារ។
ចាប់ពីខែកញ្ញាមក លោកបានប្រាប់គ្រួសារថាស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់ក្រុមហ៊ុន ដើម្បីកុំឲ្យគ្រួសារបារម្ភ។ តែធាតុពិត លោករស់នៅក្នុងរូងភ្នំ ដែលត្រូវភ្ញាក់ពីគេងនៅម៉ោង៦ព្រឹក ទៅប្រើបន្ទប់ទឹកក្រុមហ៊ុន ហើយពេលត្រលប់មកវិញត្រូវងូតទឹកក្នុងបន្ទប់ទឹកសាធារណៈនៅជិតរូងភ្នំនោះ៕
Post a Comment