រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសរាជធានីភ្នំពេញ សហការជាមួយ កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរទៅយកប្រាក់ ចំនួន៨ម៉ឺនដុល្លារដែលបានជម្រិត ពីស្រីស្នេហ៍របស់ខ្លួន បន្ទាប់ពីយកវីដេអូអាសអាភាស យកទៅគំរាម កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៧ មីនា ២០១៥ ស្ថិតនៅផ្ទះលេខ១៣៥C ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះលឹម សីហា ហៅថន សីហា ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចមិនបានផ្តល់ ព័ត៌មានលម្អិតនោះទេ ខណៈ ហាក់ដូចជាព្យាយាមបិទបាំងនោះ ។ តែបើតាមប្រភពបានឱ្យដឹងថា ជនសង្ស័យគឺមានទំនាក់ទំនង ស្នេហាជាមួយកូនអ្នកមានម្នាក់ រហូត ឈានដល់រួួមរ័កគ្នាដោយ ជនសង្ស័យបាន ថតវីដេអូអាសអាភាសទុក ហើយក៏យកមកគំរាមស្រីស្នេហ៍ទារប្រាក់តែម្តង ។
From:
http://www.khmerload.com/news/36162
Post a Comment