រដ្ឋាភិបាល​ឆេ​ក​យល់ព្រម​លក់​យន្តហោះ​ធុន L-159 ឱ្យ​អីុ​រ៉ា​ក់



បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៤:១៨

ក្រោយ​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​៩ មីនា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឆេ​ក លោក Martin Stropnicki ប្រកាស​ថា រដ្ឋាភិបាល​បាន​អនុម័ត​យល់ព្រម​លើ​ការ​លក់​យន្តហោះ​ប្រយុទ្ធ​ធុន L-159 ចំនួន​១៥​គ្រឿង ឱ្យ​អីុ​រ៉ា​ក់​ដែល​មាន​ទឹកប្រាក់​៧៥០​លាន​គូ​រោ​ន ប្រាក់​ឆេ​ក ស្មើនឹង​៣០​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​សហគ្រាស Aero Vodochody ។

ក្រសួង​ការពារ​ប្រទេស​ឆេ​ក​កាលពី​ខែសីហា ឆ្នាំ​២០១៤ សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន Aero Vorochody ដើម្បី​ផ្តល់​យន្តហោះ​ចម្បាំង​ធុន L-159 ទាំងឡាយ​ឱ្យ​ដល់​អីុ​រ៉ា​ក់ ។ សហគ្រាស​នេះ ជាបឋម​នឹង​ទិញ​យន្តហោះ​ទាំងនោះ​ពី​កងទ័ព​ឆេ​ក បន្ទាប់​មក​ទើប​លក់​បន្ត​ទៅ​​អីុ​រ៉ា​ក់ ។ Aero Vorochody នឹង​ធានា​ថា បណ្តា​យន្តហោះ​ទាំងនេះ​នឹង​យក​ទៅ​ប្រើប្រាស់​បាន ហើយ​បំពាក់​ឧបករណ៍​ផ្សេង​ៗ ព្រមទាំង​គ្រាប់រំសេវ​បន្ថែម ។ សហគ្រាស​នេះ ក៏​ត្រូវ​ត្រួតពិនិត្យ​ផង​ដែរ​លើ​ការ​បណ្តុះបណ្តាល​អ្នក​បើក​យន្តហោះ និង​បណ្តា​ឧបករណ៍​នៅ​លើ​ដី ។

ក្នុង​ចំណោម​យន្តហោះ​ប្រយុទ្ធ L-159 ទាំង​១៥​គ្រឿង ដែល​ផ្តល់​ដល់​កងទ័ព​អីុ​រ៉ា​ក់​១១​គ្រឿង ពុំ​ទាន់​ធ្លាប់​ប្រើ តែ​៤​គ្រឿង​កំពុង​ប្រើ​ដោយ​កងទ័ព​ឆេ​ក ។ ក្នុង​ចំណោម​យន្តហោះ​ទាំងនោះ ១០​គ្រឿង​មាន​កៅអី​តែ​មួយ ហើយ​២​គ្រឿង​មាន​កៅអី​២ ។ ចំណែក​៣​គ្រឿង​ទៀត ត្រូវធ្វើ​ការ​ដោះ​ដូរ​គ្រឿងបន្លាស់ ។

កងទ័ព​ឆេ​ក​សាកល្បង​លក់​យន្តហោះ L-159 ក្នុង​ចំនួន​ច្រើន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ៕



From:  http://kohsantepheapdaily.com.kh/article/116296.html
Share this article :

Post a Comment

 

khmerk-news - All Rights Reserved