ចង់​ក្លាយ​​ទៅ​ជា​មហាសេដ្ឋី​ត្រូវ​តែមាន​លក្ខណៈ៨ យ៉ាងនេះ


១. ឈប់គិ​ត​តែពីលុយៗៗៗ
លុយគឺ​ជា​គោល​ដៅ​ដំបូង និងចម្បង​បំផុត ប៉ុន្តែត្រូវ​រក​លុយ​មក​ដោយ​សុចរិតភាព។

២. ចាប់ផ្ដើម​គិតថា​តើអ្នក​អាច​ជួយ​មនុស្ស​បាន​ប៉ុន្មាន
មនុស្សដែល​ជោគជ័យ​ភាគច្រើន​គឺជា​មនុស្ស​ដែលអាច​ពឹងពាក់​បាន។ ពួកគេពូ​កែយល់​ចិត្តអ្នកដទៃ និងដឹង​សុខ​ទុក្ខអ្នក​ដែល​នៅក្បែរ​ខ្លួនគេ ជាពិ​សេស​គឺក្រុម​ការងារ និង​អតិថិជន​របស់​ពួក​គេ។

៣. ឈប់គិត​រឿង​រកប្រាក់​លាន ប៉ុន្តែ​គិ​ត​អំពីការ​ជួយ​មនុស្ស ​បានរាប់​លាន
នៅពេល​ដែល​អ្នក​មាន​អតិថិជន​តិច ហើយ​ចង់រក​បាន​លុយ​ច្រើន​នោះ សូម្បី​តែប្រាក់​មួយ​កាក់ មួយ​សេន​របស់ពួក​គេក៏អ្នក​ចង់​បាន​ដែរ។ ប៉ុន្តែបើ​សិនជា​លោក​អ្នក​អាចរក​មធ្យោបាយ​ជួយ ​មនុស្ស​បានរាប់​លាន​នាក់​នោះ អត្ថប្រយោជន៍​ដទៃ​ទៀត​នឹងមក​តាម​ក្រោយ។

៤. ត្រូវយល់​ថាការរក​លុយ​គឺជា​បង្កើត​រឿងថ្មីៗ​ជាច្រើន​ទៀត
តាមពិតទៅ យើងអាច​ចែក​មនុស្ស​ជាពីរ​ក្រុម។ ក្រុមទី១ ពួក​គេបង្កើត​របស់ថ្មីៗ​ដោយសារ​ពួកគេ​ចង់​បាន​លុយ។ របស់​កាន់​តែច្រើន​កើត​ឡើង គេក៏​រក​លុយបាន​កាន់​តែ​ច្រើន។ ចំណែកឯ មនុស្សក្រុមទី២ ពួកគេ​ចង់រក​លុយព្រោះ​លុយ​ទាំង​នោះ​អាច​ឱ្យគេ​បម្រើ​មនុស្ស​បាន​កាន់​តែច្រើន។ លោក Walt Disney បាន​និយាយថា យើង​មិនមែន​ផ​លិត​ខ្សែភាព​យន្ដដើម្បី​រកលុយ​ទេ ប៉ុន្តែ​យើង​ផលិត ដើម្បី​ផលិត​ខ្សែភាព​យន្ដឱ្យ​បាន​ច្រើន​បន្ត​ទៀត។

៥. ធ្វើការងារ​ណាមួយ​ឱ្យប្រសើរ​ជាងមុន
យើងមិន​អាច​ធ្វើអ្វី​គ្រប់យ៉ាង​ឱ្យបាន​ល្អឥត​ខ្ជោះនោះ​ឡើយ ប៉ុន្តែ​យើង​គ្រាន់​តែដឹង​ថា យើង​ធ្វើ អ្វីមួយ​ឱ្យប្រសើរ​ជាង​មុន​រហូត។

៦. បង្កើត​បញ្ជី​នៃមនុស្ស​១០រូប​ដែល​ធ្វើរឿង​នោះ​​បាន​ល្អ
តើអ្នកកំណត់​ថាបុគ្គល​ណាម្នាក់​ជាអ្នក​ធ្វើកិច្ចការ​ដ៏ល្អ​ដោយរ​បៀបណា​? តើអ្នក​វាស់​ស្ទង់​ភាព ជោគជ័យ​របស់ពួក​គេដោយ​របៀប​ណា? ចូរអ្នក​ប្រើប្រាស់​លក្ខខណ្ឌ​ទាំងនោះ ដើម្បី​ជ្រើស​រើស​មនុស្ស​ដែលល្អ​បំផុត​ទាំង​១០រូប មានភាព​ជោគជ័យ​លើ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ។

៧. រក្សាការលូតលាស់ឱ្យបានជាដរាប
មនុស្សភាគច្រើនជាប់នឹងលក្ខខណ្ឌនៃការវាស់ស្ទង់របស់ពួកគេ។ ប៉ុន្តែចូរអ្នករក្សាការលូតលាស់របស់អ្នកឱ្យបានជាដរាប។ អ្នកអាចវាស់ដោយចំនួននៃអតិថិជនដែលអ្នកផ្ដល់សេវាឱ្យ ឬចំនួនមនុស្សដែលអ្នកបានជួយ។

៨. បង្កើតទម្លាប់ដើម្បីធានាការលូតលាស់នោះ
សូមអ្នក​កុំភ្លេច​ថា ការដើរ​ដល់​គោល​ដៅគឺ​ពឹងផ្អែក​លើការ​បង្កើត​ទម្លាប់​មួយ​ជាក់​លាក់។ ឧទាហរណ៍​ថាលោក​អ្នកចង់​សរសេរ​សៀវភៅ​មួយក្បាល​ដែល​មាន ២០០ ទំព័រ ដូច្នេះ​វាអាច​នឹង​បានដល់​គោលដៅ ប្រសិន​បើអ្នក​មានទម្លាប់​ការសរសេរ​សៀវភៅ​ក្នុង​មួយ​ថ្ងៃ ៤ទំព័រ៕




Share this article :

Post a Comment

 

khmerk-news - All Rights Reserved