បើសង្កេតមើលលើរូបភាព ដែលត្រូវបានគេបង្ហោះ ចែកចាយបន្តគ្នាពីមួយទៅមួយ នៅក្នុង បណ្តាញសង្គម Facebook នេះ បានបង្ហាញ ឱ្យឃើញ នូវសកម្មភាពឱបថើប កៀកកើយ របស់តារា សម្តែងស្រី ល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ជាមួយ តារាប្រុស លោក អេឡិចហ្សូរ៉ា ក្នុងលក្ខណៈ ស្និទ្ធស្នាល និងមានសេចក្តីសុខជាមួយ គ្នាបំផុត ។
កញ្ញា តូតា បន្ទាប់ពីលេចមុខលេចមាត់ក្នុងអាជីពសិល្បៈ នាអំឡុងពេលជាង២ឆ្នាំ នេះមក ឃើញថា នាងហាក់ មានភាព ខុសប្លែកច្រើងជាងមុន មិនថាជីវភាព រស់នៅផ្ទាល់ខ្លួន ឬមួយស្ទីល នៃការតុបតែង ខ្លួននោះឡើយ គឺតារាស្រី រូបនេះតែ បញ្ចេញពី ភាពហ៊ឺហារ សិចស៊ីឡួយ ឆាយជាប្រចាំ ។ ខណៈដំណឹងស្នេហ៍ ក៏តែងលេចឮថា ម្តងមាន ទំនាក់ទំនង ជាមួយ បុរសក្រៅស្រុក និងម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរស អ្នកមានទ្រព្យ ស្តុកក្នុងស្រុកទៀតផង ។
យ៉ាងណាដំណឹងស្នេហ៍ អាស្រូវជុំវិញជីវិតឯកជន របស់តារាសម្តែងស្រីរូបនេះ មិនត្រូវបាន ស្រាយបំភ្លឺ ច្បាស់លាស់ទេ ខណៈសាមីខ្លួននាង តូតា តែងបដិសេធ ដោយពាក្យចុងមាត់ ចុង-កថា ពុំធ្លាប់ មានស្នេហាថ្មី ហើយក៏មិន មានអ្នកណា ជួយឧបត្ថម្ភ ឬទិញរបស់ មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ ។ ប៉ុន្តែទោះ បីជាយ៉ានេះក្តី តែថ្មីៗនេះគេ ទើបបានឃើញ តូតា បានរំលេច រូបថតបង្ហាញ ពីភាពស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយបុរស សង្ហារលោក ចន អេឡិចហ្សូរ៉ា តែពីរនាក់ សប្បាយរីករាយ ប្រៀបបី ដូចជាសង្សារ យល់ចិត្តគ្នាខ្ពស់ ព្រោះដល់ថ្នាក់ បឺតជញ្ជក់ មាត់គ្នា បែបនេះ ។
ចំពោះសកម្មភាព នៃការបែកធ្លាយរូបថតឱបថើបកៀកកើយគ្នា រវាងកញ្ញា តូតា និងលោក អេឡិចហ្សូរ៉ា នៅលើទំព័រ សង្គម Facebook នេះ គឺមើលទៅដូចជា មានភាព ខុសប្លែកពីមិត្ត ភាពធម្មតា ពោលគឺ តារាប្រុស-ស្រី ទាំងពីរហាក់កំពុង បង្ហាញពី សញ្ញាស្នេហ៍ ជាមួយគ្នា ក្នុងស្ថាន ភាពលាក់បាំង ។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះគេហទំព័រ LookingTODAY មិនអាច ទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីកញ្ញា តូតា បានទេ ។ ដូច្នេះ LookingTODAY រង់ចាំស្វា គមន៍ជានិច្ច ចំពោះវត្តមាន ចេញមុខមក បកស្រាយពី សំណាក់កញ្ញា តូតា នៅពេលក្រោយ ដោយក្ដីរីករាយ ៕
Post a Comment