លោកអូបាម៉ា៖ «យើងមិនធ្វើសង្គ្រាមប្រឆាំងសាសនាអ៊ីស្លាមទេ»
លោកអូបាម៉ា៖ «យើងមិនធ្វើសង្គ្រាមប្រឆាំងសាសនាអ៊ីស្លាមទេ» http://goo.gl/gxvPY8 Obama: 'We Are Not at War With Islam' លោកប្រធានាធិបតី បារា៉ក់ អូបាម៉ា (Barack Obama) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានអំពាវនាវដល់មេដឹកនាំសាសនានិងស៊ីវិលនានាទូទាំងពិភពលោកឲ្យរួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកហៅថា«ការសន្យាមិនពិតរបស់លទ្ធិជ្រុលនិយម» ហើយឲ្យប្រឆាំងនឹងគំនិតដែលថាក្រុមភេរវរតំណាងឲ្យសាសនាអ៊ីស្លាម។ នៅក្នុងសន្និសីទមួយអំពីការប្រឆាំងលទ្ធិជ្រុលនិយមប្រព្រឹត្តឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន លោកអូបាម៉ាថ្លែងថា៖ «ពួកគេព្យាយាមធ្វើខ្លួនជាមេដឹកនាំសាសនា ជាអ្នកចម្បាំងសក្តិសិទ្ធិ។ ពួកគេមិនមែនជាមេដឹកនាំសាសនាទេ ពួកគេគឺជាភេរវករ។ យើងមិនធ្វើសង្គ្រាមប្រឆាំងនឹងសាសនាអ៊ីស្លាមទេ។ យើងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមមនុស្សដែលបានធ្វើឲ្យខូចសាសនាអ៊ីស្លាម។» លោកក៏បានសរសេរអត្ថបទសម្តែងមតិមួយដែលមានខ្លឹមសារប្រហាក់ប្រហែលនេះដែរនៅក្នុងកាសែត Los Angeles Times ។ ប្រិយមិត្តអាចអាននៅត្រង់នេះ http://www.latimes.com/…/la-oe-obama-terrorism-conference-2… khmer.voanews.com | voacambodia.com President Barack Obama on Wednesday urged civic and religious leaders around the world to unite in the fight against the "false promises of extremism" and to reject the notion that "terrorist" groups represent Islam. "They try to portray themselves as religious leaders, holy warriors," Obama said at a Washington conference on countering radicalism. "They are not religious leaders, they are terrorists. We are not at war with Islam. We are at war with people who have perverted Islam.” He had offered similar thoughts in an opinion piece published in the Los Angeles Times.
from: VOA Khmer
Related Articles
- រីករាយថ្ញៃក្តីស្រលាញ់ណា
- អ្នកឆ្លុះសត្វប្រទះឃើញសពក្មេងប្រុសម្នាក់កប់ក្នុងពំនូកខ្សាច់បង្កការភ្ញាក់ផ្អើល
- រថយន្តស្ព័រ មែសឺដេសបើកលឿនដូច ហោះនៅរង្វង់មូល វត្តភ្នំ បានបុក គាស់ ចូលក្រោម រថយន្តហាយឡិនឌ័រ ឈប់នៅលើផ្លូវ ប៉ើងខ្ទាតទៅប៉ះ រថយន្តកាមរីបាឡែន ២គ្រឿងទៀត
- នះជាដឹកដីអនាធិបតី នៅភូមិស្យាបឹងវែង ឃំុ បារាយណ េខតកំុពងចាម ការដឹកដីេនះេធ្វីេអាយមានភាពអុយពេញភូមិ
- ទីក្រុងទាំង១០ដែលមានសុវត្ថិភាពបំផុតក្នុងលោក
- ១២ចំណុចដែលអ្នកគួរធ្វើមុនពេលឡើងធ្វើបទបង្ហាញ
Labels:
khmer News today
Post a Comment