វីដេអូ​​ដេញ​តាម​ចាប់​និង​វាយ​ទ្រោម​ ខ្លួន​លើ​​ចោរ​ឆក់​កាបូប​២​នាក់​នៅ​ក្បែរ​TK​


រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​​វេលា​ម៉ោង​១២ និង​២៥​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី ៣ មីនា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៥១៦ កែង​២៨៩ សង្កាត់​បឹង​កក់​១ ចោរ​ឆក់​​២​នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​បាន​វាយ​រហូត​ទ្រម​ខ្លួន​ ដោយ​បាន​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​យួរ​ពី​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច​។
ជន​សង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ហាវ វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ និង​ម្នាក់​ទៀត​ឈ្មោះ​ថាន ឌន អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​វង្ស សុខុម ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខ​របរ​ជា​ចុង​ភៅ ស្នាក់​នៅ​ព្រះ​វិហារ​យេ​ស៊ូ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។
សាក្សី​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​២​នាក់​ធ្វើ​ដំណើរ​មក​ពី​ជ្រោយ​ចង្វារ​តាម​ផ្លូវ​​លេខ​៥១៦ ខណៈ​មក​ដល់​ចំណុច​ស្តុប​ភោជនីយដ្ឋាន​រតនៈ​ស្រី​ម៉ៅ ស្រាប់​តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធុន​C125 ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC៦២៣៨មក​អែប​ជិត​រួច​ធ្វើ​សកម្ម​ភាព​ឆក់​កាបួប​យូរ​​ពី​ស្ត្រី​រង​គ្រោះ​ ហើយ​ក៏​ប្រវាយ​ប្រតប់​គ្នា​បណ្ដាល​ឱ្យ​ជន​សង្ស័យ​ដួល​ម៉ូតូ​។


ខណៈ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ចេញ​មក​ជួយ​អន្តរាគមន៍​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​រហូត​ទ្រម​ខ្លួន​ទើប​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹង​កក់​១​ចាត់​ការ​តាម​ច្បាប់​ ចំណែក​កាបូប​ត្រូវ​បាន​ដក​​ហូត​ប្រគល់​ឱ្យ​ម្ចាស់​វិញ ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន៥០០​ដុល្លារ​៕




Share this article :

Post a Comment

 

khmerk-news - All Rights Reserved