ត្រឹមតែជាអ្នកគ្រប់គ្រងគ្រប់គ្រាន់ដែរឬទេ? នេះជាសំនួរមួយដែលប្រិយមិត្តអ្នកអាន ជាពិសេសសហគ្រិន និង អ្នកគ្រប់គ្រងនានាគួរស្វែងយល់យ៉ាងប្រុងប្រយ័ត្ន។ មិត្តអ្នកអានអាចយល់ថា ដោយសារតែលោកអ្នកជាមនុស្សមានសមត្ថភាព និង មានទំនុកចិត្តទើបត្រូវបានគេចាត់តាំងឲ្យទទួលខុសត្រូវជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នណាមួយ។
យ៉ាងណាមិញ សូមចាំថា រាល់បុគ្គលិកទាំងអស់ ត្រូវការអ្នកគ្រប់គ្រងម្នាក់ដែលមានគុណភាព និង មានគុណតម្លៃយ៉ាងច្រើនដល់បុគ្គលិកគ្រប់គ្នា។ បើដូច្នេះមែននោះ ត្រឹមតែជាអ្នកគ្រប់គ្រង វាមិនទាន់គ្រប់គ្រាន់ទេ តែលោកអ្នកត្រូវក្លាយជាអ្នកគ្រប់គ្រងមួយដ៏ល្អផ្តល់ភាពជាគំរូដល់មនុស្សគ្រប់គ្នា។ ហេតុដូច្នេះ បើអ្នកគ្រប់គ្រងមួយចំនួនយល់ថា នៅមានចំណុចខ្វះខាតត្រង់ចំណុចណាមួយ សូមសិក្សាពីគន្លឹះចំនួន៧ ខាងក្រោមនេះដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងសាមញ្ញទៅជាអ្នកគ្រប់គ្រងល្អមួយរូប។
១) រក្សាឥរិយាបថឲ្យបានល្អ
ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) គឺជាចំណុចស្លាប់រស់មួយរបស់អ្នកគ្រប់គ្រងដ៏ល្អ ហើយអ្នកគ្រប់គ្រងដ៏ល្អបានដឹងថា ថាមភាព និង ឥរិយាបថជួយបង្កើនល្បឿនការងារនៅថ្ងៃនេះ។ គេអាចមើលឃើញជាទូទៅថា ភាពខុសគ្នារវាងអ្នកគ្រប់គ្រងសាមញ្ញ និង អ្នកគ្រប់គ្រងល្អ គឺថាអ្នកគ្រប់គ្រងសាមញ្ញឡើងជណ្តើរមួយៗ ខណៈដែលអ្នកគ្រប់គ្រងល្អវិញព្យាយាមរត់ឡើងជណ្តើរនោះ។
ងាកមកមើលការស្លៀកពាក់ និង តុបតែងកាយវិញ អ្នកគ្រប់គ្រងល្អតែងស្លៀកពាក់សមរម្យភាពជាអ្នកដឹកនាំ ហើយថាធានាថា ភាសាកាយវិការពិតជាជះឥទ្ធិពល និង គំរូដល់បុគ្គលិកឯទៀត។ រីឯភាសាទំនាក់ទំនងវិញ មានភាពច្បាស់លាស់ ងាយយល់ ម៉ត់ចត់ ដែលធ្វើឲ្យបុគ្គលិកគ្រប់គ្នាអាចទទួលយកបានទោះបីជាស្ថិតនៅក្នុងស្ថានភាពតឹងតែងណាមួយក៏ដោយ។
…វិធីបួនយ៉ាងជាគន្លឹះដែលលើកទឹកចិត្តអ្នក ឲ្យខិតខំកាន់តែខ្លាំងដើម្បីសម្រេចគោលដៅ!…
២) ធ្វើឲ្យមានតម្លាភាពដល់មនុស្សគ្រប់គ្នា
អ្នកមិនអាចក្លាយជាអ្នកគ្រប់គ្រងដ៏ល្អបានទេ បើសម្ដីរបស់អ្នកសាបដូចជាចុងអំពៅ។ ហេតុដូច្នេះការនិយាយស្តីចំៗ ពិតៗ និងដោយផ្ទាល់ទន្ទឹមនឹងមានភាពស្មោះត្រង់ជាពិសេសនៅពេលមានស្ថានភាពមិនល្អ នោះហើយជាអ្វីដែលអ្នកគ្រប់គ្រងល្អត្រូវធ្វើ។ លើសពីនេះទៅទៀត តម្លាភាពរបស់អ្នកគ្រប់គ្រងល្អ បង្ហាញភាពជាវិជ្ជមានក្នុងការឆ្លើយតបភ្លាមៗ ជាមួយនឹងការយកយន្តការដំណោះស្រាយធ្វើជាមូលដ្ឋាន។
អ្វីដែលគេមើលឃើញកាន់តែច្បាស់បន្ថែមទៀតនោះគឺថា អ្នកគ្រប់គ្រងដែលមានតម្លាភាព គឺជាបុគ្គលដែលនិយាយដោយបើកចំហ មិនលាក់លៀម និង បង្កលក្ខណៈងាយស្រួលដល់មនុស្សគ្រប់គ្នាឲ្យចូលរួមវាយតម្លៃ ព្រមទាំងផ្តល់មតិកែលំអលទ្ធផលការងារបានដោយស្មើភាព។
៣) បង្ហាញភាពចាស់ទុំ និង គំរូដល់មនុស្សគ្រប់គ្នា
ភាពជាចាស់ទុំក្នុងពេលបំពេញការងារក្តី ក្រៅការងារក្តីសុទ្ធតែជះឥទ្ធិពល និង ផ្តល់គំរូមួយដល់មនុស្សគ្រប់គ្នា ជាពិសេសរបស់បុគ្គលិកក្រោមបង្គាប់តែម្តង។ ម៉្លោះហើយ អ្នកគ្រប់គ្រងដែលល្អត្រូវគិតគូរបង្ហាញឧត្តមភាពមួយយ៉ាងមានតម្លៃសម្រាប់ធ្វើជាកញ្ចក់ដល់មនុស្សគ្រប់គ្នា។ នេះមិនត្រឹមតែ បង្ហាញគុណតម្លៃរបស់អ្នកប៉ុណ្ណោះទេ តែវាបានធ្វើឲ្យបុគ្គលិកឯទៀតអនុវត្តតាម និង មានទំនូលខុសត្រូវខ្ពស់ទាំងទំនាក់ទំនងក្នុងការងារក្តី ក្រៅការងារក្តី ជាពិសេសគឺក្រមសីលធម៌នេះឯង។
៤) ចេះបទបែនតាមកាលៈទេសៈ
អ្នកគ្រប់គ្រងល្អ គឺជាបុគ្គលស្គាល់កាលៈទេសៈច្បាស់លាស់ថា អ្វីដែលគូរធ្វើ ឬ ផ្លាស់ប្ដូរនៅពេលនេះ។ ជាមួយជំនឿដ៏ជឿជាក់របស់អ្នក អ្នកត្រូវប្រែក្លាយឧបសគ្គ និង បញ្ហាប្រឈមមុខដ៏តឹងតែងទាំងនោះឲ្យស្របតាមកាលៈទេសៈ អាចបោះជំហានទៅមុខយ៉ាងរលូនហាក់មិនមានអ្វីកើតឡើង។
អ្វីដែលរឹតកាន់តែពិសេសជាងនេះទៅទៀតក្នុងអំឡុងពេលនេះ អ្នកត្រូវឈ្លេចសួរបុគ្គលិក ឬ មនុស្សគ្រប់គ្នា ថាតើអ្នកទាំងនោះមានប្រតិកម្មយ៉ាងណាចំពោះបញ្ហាថ្មីៗនេះ? សូមកុំនៅស្ងប់ស្ងៀមឲ្យសោះ ព្រោះថាកាលៈទេសៈដែលផ្លាស់ប្ដូរទាមទារឲ្យមានកិច្ចពិភាក្សាកាន់តែច្រើន ត្បិតអីវាវិធីសាស្ត្រដ៏ល្អដើម្បីដំណោះស្រាយបញ្ហាដែលឥតព្រាងទុក។
…ហេតុផល៤បញ្ជាក់ថាអ្នកធ្វើដំណើរកាន់តែច្រើន ជួយឲ្យជីវិតអ្នកផ្លាស់ប្ដូរកាន់តែប្រសើរ!…
៥) ពង្រឹងគណនេយ្យភាពក្នុងការងារ
ចំណុចមួយទៀតដែលគេយល់ថា ធ្វើឲ្យគ្រប់គ្រងសាមញ្ញម្នាក់ក្លាយទៅជាអ្នកគ្រប់គ្រងល្អបាន គឺគណនេយ្យភាពនៅក្នុងការងារ។ គណនេយ្យភាពដែលនិយាយឲ្យងាយយល់ថា ជាទំនូលខុសត្រូវធ្វើឲ្យការងារទទួលបានផ្លែផ្កា ជាភារកិច្ចរបស់អ្នកគ្រប់គ្រង។ ហេតុដូចនេះ បើអ្នកចង់ក្លាយជាអ្នកគ្រប់គ្រងល្អ អ្នកត្រូវបង្កើតឲ្យមានវប្បធម៌ល្អៗ ជាដំណោះស្រាយក្នុងការងារ និង ខិតខំឲ្យអស់ពីលទ្ធភាពកសាងបរិស្ថានការងារមួយដែលមានការរៀនសូត្រគ្មានដែនកំណត់។
៦) ជួយអនុវត្តយុទ្ធសាស្ត្រការងារដល់បុគ្គលិក
អ្នកគ្រប់គ្រងល្អ មិនមានគ្រាន់តែដឹងត្រឹមតែភាពជាអ្នកគ្រប់គ្រងប៉ុណ្ណោះទេ តែត្រូវបង្ហាញ និង អនុវត្តយុទ្ធសាស្ត្រការងារដល់បុគ្គលិកក្រោមបង្គាប់របស់ខ្លួនផងដែរ។ ជាឧទាហរណ៍ អ្នកគ្រប់គ្រងល្អមិនត្រឹមតែតែផ្តល់មតិកែលំអប៉ុណ្ណោះទេ តែត្រូវអនុវត្តដំណោះស្រាយឬ មតិកែលំអទាំងនោះផងដែរជាមួយគោលដៅមួយយ៉ាងច្បាស់លាស់ពិតប្រាកដ។ នៅពេលដែលអ្នកបើកផ្លូវណាមួយដល់ពួកគេ នោះជាចំណែកមួយយ៉ាងធំធេងជួយកសាងទំនុកចិត្តដល់ពួកគេបន្ថែមទៀតដើម្បីឆ្ពោះទៅកាន់គោលដៅនោះ។
៧) អភិវឌ្ឍទេពកោសល្យរបស់អ្នក
សារសំខាន់តែមួយគត់របស់ក្រុមហ៊ុនមួយដែលមានអ្នកគ្រប់គ្រងល្អ គឺជាក្រុមហ៊ុនដែលមានបុគ្គលចូលរួមអភិវឌ្ឍទេពកោសល្យរបស់ខ្លួនច្រើន។ បុគ្គលទាំងនេះ ជាអ្នកដែលអាចផ្លាស់ប្ដូរវិវត្តឈរនៅលើទីតាំងមួយដ៏ត្រឹមត្រូវ និង ចំកាលៈទេសៈ។ ទាំងនោះមានដូចជា ការលើកទឹកចិត្តឲ្យមានឱកាសថ្មីៗ និង ការអនុវត្តគម្រោងនានាដែលឆ្ពោះទៅរកការអភិវឌ្ឍមួយជាតម្រូវការ និង ការសម្រេចចិត្តរបស់មនុស្សគ្រប់គ្នា។ អ្នកគ្រប់គ្រងល្អ ក៏ជាបុគ្គលដែលគិតគូរពីអនាគតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនសក្តានុភាពការងារ និង ផលប្រយោជន៍របស់មនុស្សគ្រប់គ្នា៕
…ហេតុអ្វីបានជាប្រជាជនដាណឺម៉ាកមានសុភមង្គលបំផុតនៅលើពិភពលោក?…
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Entrepreneur
From: http://www.thebnews.com/news/5203/
Post a Comment