Featured Post Today
print this page
Latest Post
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts

អាពាហ៍ពិពាហ៍​ចម្លែក​ កូន​កំលោះក្លាយ​ជា​​កូន​ក្រមុំ ឯ​កូន​ក្រមុំ​ក្លាយ​ជា​កូន​កំលោះវិញ​! งานแต่งงานผู้ชายแต่งกายเป็นเจ้าสาว ส่วนผู้หญิงแต่งกายเป็นชาย


គូរ​ស្នេហ៍​៦​គូ បាន​រៀប​ក្នុង​ថ្ងៃ​តែ​មួយ​ ជា​មួយ​នឹង​បែប​ផែន​ថ្មី​ប្លែក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទប់​នឹង​ការ​ភ្ញាក់​ផ្អើល​មិន​បាន​។ តាម​ពិត​ទៅ​ រោង​ការ​មួយ​មាន​កូន​កំលោះ​ក្រមុំ ​​ដល់​ទៅ​៦​គូ​ វា​ជា​រឿង​ប្លែក​ណាស់​ទៅ​ហើយ តែ​ប្លែក​លើស​ពី​នេះ​ទៅ​ទៀត​នោះ គឺ​ត្រង់​ថា​ កូន​កំលោះ​បែរ​ជា​ក្លាយ​ជា​កូន​ក្រមុំ​ ចំណែក​ឯក​កូន​ក្រមុំ​បែរ​ជា​ក្លាយ​ជា​កូន​កំលោះ​ទៅ​វិញ​។

អាពាហ៍ពិពាហ៍​ដ៏​ចម្លែក​ប្លែក​ពី​គេ​នេះ​​ បាន​ត្រូវ​គេ​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​១៤ មិនា កន្លង​ទៅ​ ដែល​ត្រូវ​នឹង​ថ្ងៃ​​បុណ្យ "White Day" ប្រពៃណី​ជប៉ុន។ បើ​យោង​តាម​គេហទំព័រ​ព័ត៌មាន​ចិន​មួយ​ឈ្មោះ Shanghaiist។

ប្រពៃណី​ ឬ​បែប​បទ​នៃ​ពិធី​អាពាហ៍ពិពាហ៍​ ត្រូវ​បាន​គេ​រក្សា​ដដែល​​តែ​អ្វី​ដែល​ខុស​ប្លែក​នោះ​ គឺ​ត្រង់​ថា កូន​ក្រមុំ​ត្រូវ​បាន​តម្រូវ​ឲ្យ​ស្លៀក​ពាក់​ ​តែង​ខ្លួន ​និង​ប្រើ​កាយ​វិការ​បែប​កូន​កំលោះ ចំណែក​ឯ​កូន​កំលោះ​វិញ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​​ទៅ​តាម​បែប​​កូន​ក្រមុំ​វិញ​។

នេះ​វា​ជា​អាពាហ៍ពិពាហ៍​ចម្លែក​​ថ្មី​មួយ​ទៀត​ ដែល​យើង​ទើប​តែ​បាន​ឃើញ​ជា​លើក​ទី​១​នៅ​អាស៊ី​​។





From:  http://news.kqube.net/content/20162/km
0 comments

វិបត្តិនុយក្លេអ៊ែរជប៉ុននៅតែជាការព្រួយបារម្ភ


វិបត្តិ​នុយក្លេអែរ​ក្នុងប្រទេស​ជប៉ុន​នៅតែជា​បញ្ហា​ដដែល​ បើទោះ​បីជា​ពេល​នេះ​វា​មាន​រយៈ​ពេល​៤​ឆ្នាំមក​ហើយ​ក្តី ក្រោយ​ពីការ​វាយ​ប្រហារ​ដោយ​រលក​យក្ស ដែល​បណ្តាល​ឲ្យ​រោង​ចក្រថាមពល​នុយ​ក្លេ​អ៊ែរ​ខូច​ខាត​។

រោង​ចក្រអគ្គីសនី​ដើរដោយ​ថាម​ពល​នុយ​ក្លេរ​អ៊ែរ​ Fukushima ​នៅតែបន្​តគំរាម​កំហែង​ប្រទេស​ជប៉ុន​ដដែល​ ហើយ​វា​បាន​​ក្លាយ​ជា​បញ្ហា​មួយ​ ដែល​គេលើកមក​ពិភាក្សាស្ទើរាល់​ថ្ងៃ។​

រោង​ចក្រផលិតថាមពល​អគ្គីសនី​របស់ជប៉ុន​ Fukushima ​បច្ចុប្បន្ននេះ​ត្រូវ​បាន​គេហៅថា​ជារោង​ចក្រពិការ​ ដោយ​សារ​តែរោងចក្រផលិត​អគ្គីសនី​មួយនេះ​ ងាយ​នឹងបង្កគ្រោះថ្នាក់​ផ្សេងៗ​ខ្លាំង​ណាស់​ ហើយ​វាទាម​ទាររយៈ​ពេលយូរ​ក្នុង​ការ​រៀប​ចំឲ្យ​មាន​ដំណើរ​ការដូច​ធម្មតា​ឡើង​វិញ​។
ទោះ​បី​ជា​មាន​ភស្តុង​តាង​តិច​តួច​ក្តីចំពោះ​បញ្ហា​វិទ្យុ​សកម្មពី​រោង​ចក្រផ​លិត​អគ្គី​សនី​Fukushima​ តែ​ក្តី​បារម្ភនៅតែមាន​ចំពោះ​ការ​សាយ​ភាយ​នៃ​ធាតុ​វិទ្យុសកម្មទៅ​លើ​សុខ​ភាព​មនុស្ស។​

Fukushima ​គឺជា​រៀង​ចក្រផលិត​ថាម​ពល​អគ្គីសនី​ ដើរ​ដោយ​ថាមពល​នុយ​ក្លេអ៊ែរ​មួយ​របស់​ជប៉ុន​ ដែល​បច្ចុប្បន្ននេះ ស្ថិត​នៅក្រោម​ការគ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ Tokyo Electric Power ​។ 

 ភ្លាមៗ​ក្រោយ​ពីកើត​ហេតុការ​ នៃការវាយ​ប្រហារ​ដោយ​រលកយក្សស៊ូណាមិ​ រោងចក្រផលិត​ថាមពល​អគ្គីសនី​Fukushima ​បានបិទ​ម៉ាស៊ីន​រ៉េអាក់ទ័រភ្លាមៗ​ផងដែរ​ ដើម្បីទប់ស្កាត់​ការសាយ​ភាយ​នៃធាតុវិទ្យុសកម្ម៕​




0 comments

អូស្ត្រាលី​នឹង​បញ្ជូន​ជនភៀស​ខ្លួន ​ពី​៣​ទៅ​៥​គ្រួសារ ​មក​សាកល្បង​តាំង​ទីលំនៅ​ ក្នុង​ប្រទេស​កម្ពុជា


ទោះបីជា​ពុំ​មាន​ការ​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​ទីកន្លែង​តាំង​ទីលំនៅ​ ច្បាស់លាស់​យ៉ាងណា​ក៏​ដោយ ក៏​ប្រទេស​អូស្ត្រាលី​មាន​គម្រោង​នឹង​បញ្ជូន​ជន​ភៀសខ្លួន​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​នោះ។
ឯកឧត្ដម កុយ គួង អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ដូច្នេះ បន្ទាប់​ពី​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ ឯកឧត្ដម Peteer Dutton រដ្ឋមន្ត្រី​អន្តោប្រវេសន៍​ និង​ការពារ​ព្រំដែន​ប្រទេស អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទីស្ដីការ​ក្រសួង។
ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ថ្លែង​ថា អនុស្សរណៈ (MOU) ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​កន្លង​មក​នេះ ជា​ការ​ត្រឹមត្រូវ​ទាំង​ស្រុង​ ដែល​ផ្អែក​ទៅ​លើ​គោលការណ៍​មនុស្ស​ធម៌ និង​គោលការណ៍ ស្ម័គ្រចិត្ត ដែល​ជា​កត្តា​សំខាន់​ដែល​ MOU បាន​ចែង​ច្បាស់​ថា យើង​មិន​បង្ខំ​ឱ្យ អ្នកណា​ម្នាក់​ឬ​ជនភៀស​ខ្លួន​ណា​មួយ​មក​ប្រទេស​យើង​បាន​ទេ គឺ​យើង​ទទួល យក​តែ​ជន​ភៀស​ខ្លួន​ណា​ដែល​ស្ម័គ្រចិត្ត សុខកាយ សុខ​ចិត្ត​មក​រស់នៅ​ជាមួយ​យើង ។
ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ​ក៏​បាន​លើក​ឧទាហរណ៍​អំពី​បញ្ហា​ជនភៀស ខ្លួន​ម៉ុងតាញ៉ា​កន្លង​មក​នេះ​ដែល​កម្ពុជា​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ចំនួន​១៣​​នាក់ ហើយ​គេ​មាន​គម្រោង​ទៅ​រស់នៅ​ប្រទេស​ទី​៣ និង​ក៏​ដូចជា​ជនភៀស​ខ្លួន ដែល​មក​ពី​ប្រទេស​អូស្ត្រាលី​បើ​គាត់​ស្ម័គ្រចិត្ត​មក​កម្ពុជា​ហើយ​ៗ គាត់​ចង់​ទៅ​រស់ នៅ​ប្រទេស​ទី​៣ គឺ​គាត់​មាន​សិទ្ធិ​ទៅ​រស់​នៅ​ប្រទេស​ទី​៣​ទៀត ។ កន្លងមក ពេល ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សម័យ​សង្គ្រាម ក៏​មាន​ជនភៀសខ្លួន​ខ្មែរ​ច្រើន​បាន​ទៅ រស់នៅ​បរទេស​ដែរ មាន​ដូចជា​ប្រទេស​កាណាដា អាម៉េរិក បារាំង ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ក៏​ដូចជា​អូស្ត្រាលី ។ល។ ហើយ​ការ​ទទួល​ជនភៀស​ខ្លួន​សម័យ នោះ​ក៏​អត់​មាន​អ្នកណា​រិះគន់​ប្រទេស​ជា​អ្នក​ទទួល​ផង​ដែរ។
ឯកឧត្ដម ហោ ណាំហុង ថ្លែង​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ មាន​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​សង្គម​កម្ពុជា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​លក្ខណៈ ល្អ​ប្រសើរ​នោះ ធ្វើ​ឱ្យ​កម្ពុជា​អាច​ទទួល​ជនភៀសខ្លួន​ដោយ​មាន​ការជួយ​គាំទ្រ​ពីសំណាក់​រដ្ឋាភិបាល​អូស្ត្រាលី ហើយ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) ក៏ ត្រៀម​សហការ​ជួយ​លើ​កិច្ចការ​នេះ​ដែរ ដើម្បី​ឱ្យ​ការ​តាំង​ទី​លំនៅ​របស់​ជន​ភៀស ខ្លួន​ប្រព្រឹត្ត​ទៅ​មាន​ដំណើរការ​ល្អ ស្រប​តាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា-អូស្ត្រាលី ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លង​មក​នេះ។
ឯកឧត្ដម Peteer Dutton ថ្លែងថា សព្វ​ថ្ងៃ​នេះ​នៅ​ប្រទេស​អូស្ត្រាលី​មាន​កម្មវិធី​ជនភៀស​ខ្លួន​នេះ​ប្រហែល​ជា​៣០​ម៉ឺន​នាក់ គេ​បាន​ធ្វើការ​យ៉ាង​ល្អ ហើយ បាន​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​ប្រជាជន​អូស្ត្រាលី ដូច្នេះ​គ្មាន​បញ្ហា​អ្វី​ទេ ។ ការ​ដែល​គ្រោង​នឹង​បញ្ជូន​ជនភៀសខ្លួន ដែល​មាន​ការ​ស្ម័គ្រចិត្ត​មក​កម្ពុជា​នេះ សំខាន់​គឺ ទី​១​គឺជា​ការ​បង្ហាញ​ឱកាស​ទីពីរ​របស់​ជនភៀសខ្លួន ដែល​អាច ជ្រើសរើស​មក​នៅ​ក្នុង​ប្រទេស កម្ពុជា​បាន ។
ទី២ ការ​បញ្ជូន​មក​នេះ​មិនមែន​ជា ការ​បញ្ជូន​ទាំង​ស្រុង​មក​ភ្លាម​ទេ គឺ​យើង​មាន​គម្រោង​សាកល្បង​៣-៤​ឬ​៥​គ្រួសារ ជាបឋម សិន ដើម្បី​បញ្ជាក់​ថា​ការ​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ជួប​ប្រទះ​អ្វី ហើយ​ការ​រស់នៅ​របៀប​ណា ដែល​ការ​នេះ​ជា​ឧទាហរណ៍​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត ក្រោយ​ៗ​ថា​គេ​គួរ​ស្ម័គ្រចិត្ត​មក​ឬ​មួយ​យ៉ាង​ម៉េច ។
ទី​៣ ជនភៀស​ខ្លួន​នៅ​អូស្ត្រាលី​គេ​មាន​សមត្ថភាព​ផ្នែក​ជំនាញ​ផ្សេង​ៗ ដូច្នេះ​ហើយ​គាត់​មក​តាំង​ទីលំនៅ​ក្នុង ប្រទេស​កម្ពុជា ក៏​ដូចជា​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ ។
ទី​៤ ការ​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​គឺ​ថា គេ​ក៏​មាន​គម្រោង​បណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​ផ្សេង​ៗ ជនភៀស​ខ្លួន​ណា​ចង់​បាន​ជំនាញ​អ្វី​មួយ​នោះ ​ក៏​គេ​មាន គម្រោង​បណ្ដុះបណ្ដាល​ឱ្យ​គាត់​បាន​ចេញ​ជំនាញ ដើម្បី​ប្រកប​មុខរបរ​រកស៊ី​ទទួល ទាន​ដូច​ជា​ពលរដ្ឋ​ដទៃ​ដែរ៕




From: http://www.pelprek.com/news-detail--2395.html
0 comments

ថៃ​បញ្ជូន​សព​ពលករ​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​មក​ប្រគល់​ឲ្យ​សាច់ញាតិ


បញ្ចូល​អត្ថបទ ៖ សុធា

ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០១:៣១

ខេត្តបន្ទាយមានជ័យ​៖​សព​ពលករ​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៥​បន្ទាប់​ពី​ស្លាប់​នៅ​មន្ទីរពេទ្យ​នៃ​ខេត្ត​រ៉ា​ក់​យ៉ង​ប្រទេស​ថៃ ។

ជន​រង​គ្រោះ​ឈ្មោះ​ហម ហៀ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់​ធ្វើការ​នៅ​ខេត្ត​រ៉ា​ក់​យ៉ង​ប្រទេស​ថៃ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្ដៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

តាម​បុរស​ឈ្មោះ​មួន​ហម​អាយុ​៤៧​ឆ្នាំ​ជា​ឪពុក​ជន​រង​គ្រោះ​ប្រាប់​ថា​កូន​របស់​គាត់​ត្រូវ​រថយន្ត​បុក​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០១៥ ក្នុង​ខេត្ត​រ៉ា​ក់​យ៉ង​ប្រទេស​ថៃ​នៅ​ពេល​ដែល​គេ​ចេញពី​បន្ទប់​ស្នាក់​នៅ​ទៅ​រក​ទិញ​របស់​ហូប ។ បុរស​ខាងលើ​បន្ត​ថា​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នោះ​គ្មាន​ន​ណា​ដឹង​ឡើយ​ព្រោះ​ជន​រង​គ្រោះ​បាន​ខ្ទាត​ធ្លាក់​ចូល​ទៅ​ក្នុង​ស្នាមភ្លោះ​លុះ​ព្រឹក​ថ្ងៃ​ទី​៩​ទើប​មាន​គេ​ប្រទះ​ឃើញ​បន្ទាប់​មក ក៏​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ម៉ោង​១១​ព្រឹក ថ្ងៃ​ដដែល​នោះ​។ ក្រុម​សាច់ញាតិ​ប្រាប់​ថា​គ្មាន​ន​ណា​ម្នាក់​ដឹង​ពី​រថយន្ត​បង្ករ​នោះ​ឡើយ ។

សព​ក្រោយ​ពី​ភាគី​ថៃ​បញ្ជូន​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឪពុក​សព​និង​សាច់ញាតិ​បាន​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕






From: http://kohsantepheapdaily.com.kh/article/116395.html
0 comments

រដ្ឋាភិបាល​ឆេ​ក​យល់ព្រម​លក់​យន្តហោះ​ធុន L-159 ឱ្យ​អីុ​រ៉ា​ក់



បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៤:១៨

ក្រោយ​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​៩ មីនា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឆេ​ក លោក Martin Stropnicki ប្រកាស​ថា រដ្ឋាភិបាល​បាន​អនុម័ត​យល់ព្រម​លើ​ការ​លក់​យន្តហោះ​ប្រយុទ្ធ​ធុន L-159 ចំនួន​១៥​គ្រឿង ឱ្យ​អីុ​រ៉ា​ក់​ដែល​មាន​ទឹកប្រាក់​៧៥០​លាន​គូ​រោ​ន ប្រាក់​ឆេ​ក ស្មើនឹង​៣០​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​សហគ្រាស Aero Vodochody ។

ក្រសួង​ការពារ​ប្រទេស​ឆេ​ក​កាលពី​ខែសីហា ឆ្នាំ​២០១៤ សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន Aero Vorochody ដើម្បី​ផ្តល់​យន្តហោះ​ចម្បាំង​ធុន L-159 ទាំងឡាយ​ឱ្យ​ដល់​អីុ​រ៉ា​ក់ ។ សហគ្រាស​នេះ ជាបឋម​នឹង​ទិញ​យន្តហោះ​ទាំងនោះ​ពី​កងទ័ព​ឆេ​ក បន្ទាប់​មក​ទើប​លក់​បន្ត​ទៅ​​អីុ​រ៉ា​ក់ ។ Aero Vorochody នឹង​ធានា​ថា បណ្តា​យន្តហោះ​ទាំងនេះ​នឹង​យក​ទៅ​ប្រើប្រាស់​បាន ហើយ​បំពាក់​ឧបករណ៍​ផ្សេង​ៗ ព្រមទាំង​គ្រាប់រំសេវ​បន្ថែម ។ សហគ្រាស​នេះ ក៏​ត្រូវ​ត្រួតពិនិត្យ​ផង​ដែរ​លើ​ការ​បណ្តុះបណ្តាល​អ្នក​បើក​យន្តហោះ និង​បណ្តា​ឧបករណ៍​នៅ​លើ​ដី ។

ក្នុង​ចំណោម​យន្តហោះ​ប្រយុទ្ធ L-159 ទាំង​១៥​គ្រឿង ដែល​ផ្តល់​ដល់​កងទ័ព​អីុ​រ៉ា​ក់​១១​គ្រឿង ពុំ​ទាន់​ធ្លាប់​ប្រើ តែ​៤​គ្រឿង​កំពុង​ប្រើ​ដោយ​កងទ័ព​ឆេ​ក ។ ក្នុង​ចំណោម​យន្តហោះ​ទាំងនោះ ១០​គ្រឿង​មាន​កៅអី​តែ​មួយ ហើយ​២​គ្រឿង​មាន​កៅអី​២ ។ ចំណែក​៣​គ្រឿង​ទៀត ត្រូវធ្វើ​ការ​ដោះ​ដូរ​គ្រឿងបន្លាស់ ។

កងទ័ព​ឆេ​ក​សាកល្បង​លក់​យន្តហោះ L-159 ក្នុង​ចំនួន​ច្រើន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ៕



From:  http://kohsantepheapdaily.com.kh/article/116296.html
0 comments
 

khmerk-news - All Rights Reserved